មន្ត្រី​ជលផ​លខេត្ត​កំពង់ធំ​ជាអ្នកបើក​ដៃឲ្យឈ្មួញ​ប្រើឧបករ​ណ៍​ នេសសាទ​ខុស​ច្បាប់​គ្រប់​ប្រភេទ​ម៉ា​សេរី

តាមសេចក្ដី រាយការណ៍ពី ប្រជាពលរដ្ឋ នៅតំបន់នោះ បានឲ្យដឹងថា ឧបករណ៍បទល្មើស នេះ មិនមែន ទើបដាក់ថ្មីៗនោះទេ គឺដាក់តាំងពីដើម រដូវវស្សា មកម្ល៉េះ ហើយឧបករណ៍ខ្លះទៀត នៅខួបប្រាំងខួបវស្សាតែម្ដង ដូចជាកន្លែងក្រឡុបបាយក្អែកទ្វាបឹង កោះតាបរ និងកែងបឹងផ្សោត ជាដើម។

បទល្មើសនេសាទនេះមានរបាំងអួន រាប់រយម៉ែត្រ មានខ្លះជាង១០០០ម៉ែត្រទៀតផង ហើយ បទល្មើស នេះខ្លះ ត្រូវបានបង្ក្រាបសើៗ និងខ្លះទៀត មិនត្រូវបង្ក្រាបទាំងស្រុងតែម្ដង ដោយសារតែ ល្បែងថ្ពិនភ្នែក របស់នាយផ្នែក រដ្ឋបាលជលផល គឺលោក យ៉ាន់ វិសាក់ ហៅសែ ដែលគេស្គាល់ថា បិតាល្បិច និងពូកែវោហារ ជាខ្សែរបស់ថ្នាក់ដឹកនាំ អធិការដ្ឋានរដ្ឋបាលជលផល ប៉ែកខាងជើងបឹងទន្លេសាប។

សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋនេះ បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្ន បទល្មើសនៅឃុំផាត់ សណ្ដាយនេះ មានឈ្មោះ អ៊ូ ហៀង និងឈ្មោះ ពែក ជាអ្នករត់ការ ដែលមានលោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែកនៅពីក្រោយខ្នងហើយលោកអ៊ូហៀងនេះជាប្រព្រឹត្តបទល្មើសធំម្នាក់ ក្នុងចំណោមអ្នក ប្រព្រឹត្តបទល្មើសធំៗ នៅតំបន់នោះ ហើយឈ្មោះ ហៀង ក៏ជាអ្នកតំណាងអ្នក ប្រព្រឹត្តបទល្មើសទាំង នៅឃុំផាត់សណ្ដាយ (ដែលតំណាង ប្រជាពលរដ្ឋ) ដឹកនាំប្រជា នេសាទខុស ច្បាប់ទាំងនោះ មក សាលាខេត្តកំពង់ធំ ដើម្បីសុំ លោកអភិបាលខេត្ត ជួយបន្ធូរបន្ថយ នូវមុខរបរ របស់ពួកគាត់ ដោយសំអាងថា ពួកគាត់មានមុខរបរតែ១គឺនេសាត។

srnews-819