វរៈ​៩១១ ​ក្រោមអំ​ណាចលោក​សូ ចាន់រីលួ​ចបើកច្រក​នាំពលករ​ខុសច្បាប់​ចេញជាថ្នូរ​នឹងផ​លប្រយោ​ជន៍

ខេត្តបន្ទាយមានជ័យ៖ ព្រឹត្តិការណ៍ ចាប់​ឃាត់  ខ្លួនពលករ ខ្មែរនៅ​  ប្រទេសថៃ គឺផ្តើមចេញ  ពីច្រករបៀង ដែល​តែងតែ  អនុញ្ញាត ឲ្យពលករ  ចេញខុសច្បាប់ ជាថ្នូរនឹង  ផលប្រយោជន៍  ។ ជាក់ស្ដែង វរៈ៩១១ក្រោមអំណាច លោ​កសូ ចាន់រី  គឺ​បានអនុវត្ត ផ្ទុយពី បទបញ្ជា  របស់រដ្ឋមន្ត្រី ​ក្រសួង មហាផ្ទៃ  ទើបបញ្ហា ចាប់ខ្លួន រួមទាំង បាញ់សម្លាប់  ដោយមាន ពេលខ្លះ ផ្ទុះមីន  ធ្វើឲ្យរងគ្រោះ ដល់ពលករ  ថែមទៀតផ​ង​ ។
សូមរំលឹក ផងដែរថាសម្តេចស  ខេងរដ្ឋម​ន្ត្រី​ក្រសួងមហា ផ្ទៃ ក្នុងកិច្ចប្រជុំ ដកបទពិសោធន៍ ការងារគ្រប់គ្រងលំហូរមិន ប្រក្រតីនៃពលករឆ្លងដែននៅ ខេត្តបន្ទាយមានជ័យ បានរំឭក ដល់មន្ត្រីពាក់ព័ន្ធឲ្យយកចិត្ត ទុ​កដា​ក់ចំពោះលំហូរពលករ ចំណាកស្រុកខុសច្បាប់ពីកម្ពុជា ទៅក្រៅប្រទេស។
សម្តេច  ស ខេង ចាត់ទុកថាពលករ ចំណា​ក​ស្រុកដោយស្របច្បាប់បានទទួលការងារនិងប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវិតនិងជីវភាពគ្រួសារ។ ទោះយ៉ាងណា សម្តេចថាពលករចំណាកស្រុកដោយខុស​​ច្បាប់បាននាំមកវិញនូវផលវិបាកដល់គ្រួសារនិងសង្គមជាតិ។ សម្តេចលើកឡើងថា ពលករចំណាកស្រុកខ្លះរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទារុណ្ឌកម្ម ពិការភាព និងប្រើប្រាស់គ្រឿង​​ញៀនជាដើម។
សារព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជា​​តិដកស្រង់សម្តី លោក ស ខេង មកចុះផ្សាយថា៖ «ក្នុងចំណោមអ្នកធ្វើ ទេសន្តប្រវេសន៍ដែលមានចំនួនរហូតដល់ទៅ ប្រមាណជាង១លាននាក់ នៅកំពុងបន្តកើ​​នឡើងជារៀងរាល់ថ្ងៃក៏បាននាំមកវិញនូវ បញ្ហាប្រឈម ធំៗមួយចំនួនដូចការកេង ប្រវ័ញ្ចការ រងទារុណកម្ម ពិការភាព បាក់កម្លាំង បាត់បង់សមត្ថភាពពលកម្ម បាត់បង់ស្មារ​​តីសតិអារម្មណ៍ការ ប្រើប្រាស់គ្រឿងញៀននិងបញ្ហាផ្សេងៗទៀត ទាំងកុមារ និងមនុស្សចាស់ដែលបញ្ហា ទាំងអស់នេះ បានក្លាយជាបន្ទុកសម្រាប់ គ្រួសារ សង្គម​​ រាជរដ្ឋាភិបាលក្នុងការដោះស្រាយនោះ»។
សម្តេច ស ខេង ក៏បញ្ជាឲ្យអាជ្ញាធរពាក់ព័​​ន្ធទប់ស្កាត់ការចំណាកស្រុកទាំងនេះឲ្យបានជោគជ័យនិងបានអនុម័តឲ្យបិទច្រករបៀងនៅតាមព្រំដែន ដោយថាដើម្បីការពារសុវត្ថិភាពពលករឆ្ល​​ងដែនដោ​យខុសច្បាប់។ មិនតែប៉ុណ្ណោះ សម្តេចណែនាំឲ្យមន្ត្រីរបស់លោកចាំជួយ​សង្គ្រោះពលករដែលត្រូវអាជ្ញាធរថៃបញ្ជូនត្រឡប់ម​កកម្ពុជាវិញផងដែរ​។
គួរបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាមានពលករធ្វើការនៅក្រៅប្រទេសដោ​​យស្របច្បាប់ប្រហែលជា៧០ម៉ឺននាក់នៅប្រទេសថៃ ៤ម៉ឺននាក់នៅកូរ៉េខាងត្បូង ៥ម៉ឺននាក់នៅប្រទេសម៉ាឡេស៊ី ៤០០នាក់នៅសិង្ហបូរី និង២០០០នាក់នៅជប៉ុន៕

10933795_1529814703956730_8221733767610514949_n