សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកកែវសីមា បានឲ្យដឹងថា មានឈ្មួញតូចតាចបានដឹកជញ្ជូនឈើប្រណីតតាមរថយន្តកាមរី រថយន្តឡង់គ្រឺស័រ និងរថយន្តផ្សេងៗទៀត ព្រមទាំងតាមម៉ូតូរាប់សិបគ្រឿងក្នុងមួយថ្ងៃៗយកទៅលក់ឲ្យឈ្មួញឈ្មោះ ស្រីពេជ្រ ដែលជាកូនស្រីមេបញ្ជាការយោធាខេត្តមណ្ឌលគិរី ដែលមានលំនៅដ្ឋានក្នុងស្រុកកែវសីមា។ បន្ទាប់ពីប្រមូលទិញបានគ្រប់ចំនួនសម្រាប់នាំចេញទៅស្រុកយួននោះ គឺឈ្មួញឈ្មោះ ស្រីពេជ្រ ដឹកជញ្ជូនឈើទៅស្រុកយួនតាមច្រករបៀងព្រំដែនយ៉ាងរលូន ព្រោះគ្មាននរណាហ៊ានប្រឈមមុខជាមួយលោក ឃិន ម៉េងស្រេង ឡើយ។ រហូតមកដល់ពេលនេះឈ្មួញឈ្មោះ ស្រីពេជ្រ នៅតែអាចបន្តសកម្មភាពទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកកែវសីមា ទៅស្រុកយួនដោយគ្មាញញើតអ្វីទាំងអស់ ព្រោះមានការឃុបឃិតជាប្រព័ន្ធ ។
លោកឧត្តមសេនីយ៍ ឃិន ម៉េងស្រេង មេបញ្ជាការយោធាខេត្តមណ្ឌលគិរី ត្រូវបានប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានារិះគន់ថា កំពុងធ្វើជាខ្នងបង្អែកឲ្យកូនស្រីរបស់ខ្លួនឈ្មោះ ស្រីពេជ្រ ក្នុងការជួញដូរឈើប្រណីតទៅលក់នៅស្រុកយួនយ៉ាងរលូន។ ប្រភពពីប្រជាពលរដ្ឋនៅស្រុកកែវសីមា ជាប់ព្រំប្រទល់ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថាឈ្មួញប្រមូលទិញឈើប្រណីតល្បីឈ្មោះនៅក្នុងមូលដ្ឋានរបស់ពួកគាត់ គឺឈ្មោះ ស្រីពេជ្រ ដែលជាកូនស្រីរបស់លោក ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី។ ដោយសារឈ្មួញរូបនេះមានខ្នងបង្អែករឹងមាំនិងមានការឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ។
ប្រភពពីសមត្ថកិច្ចតូចតាចបានឲ្យដឹងថា សមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរី គ្រាន់តែឮឈ្មោះ ស្រីពេជ្រ ពួកគេមិនហ៊ានប្រឈមមុខឡើយព្រោះខ្លាចឥទ្ធិពលលោក ឃិន ម៉េងស្រេង មេបញ្ជាការយោធាខេត្តមណ្ឌលគិរី ដែលមានអំណាចខ្លាំងគ្មាននរណាហ៊ានប៉ះពាល់។ ដូច្នេះហើយទើបក្នុងខណៈដែលឈ្មួញមួយចំនួនផ្អាកសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើទៅលក់នៅស្រុកយួននោះ គឺឈ្មោះ ស្រីពេជ្រ នៅតែអាចប្រមូលទិញឈើនិងដឹកជញ្ជូនឈើយ៉ាងរលូនដដែល ព្រោះសមត្ថកិច្ចតាមដងផ្លូវ និងសមត្ថកិច្ចតាមព្រំដែនគិតតែពីរឿងផលប្រយោជន៍ប៉ុណ្ណោះ។ ការដែលលោក ឃិន ម៉េងស្រេង យកអំណាចនិងតួនាទីទៅកាងកូនស្រីរបស់ខ្លួនឲ្យរកស៊ីជួញដូរឈើទៅស្រុកយួន កំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកងយោធពលខេមរភូមិន្ទទាំងមូល ដូច្នេះនាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ៕