ខេត្តសៀមរាប៖ ក្រុមនគរបាលស្រុកប្រាសាទបាគ ងបានឃាត់ខ្លួននាយ សង្កាត់ រដ្ឋបាលព្រៃឈើ ស្វាយលើក្រោយបើកឡាន បុកប្រជាការពារស្លាប់ ហើយព្យាយាមបើករត់ គេច ពីកន្លែង កើតហេតុដោយ រថយន្តនិងម៉ូតូបើកបញ្ច្រាសទិសគ្នា ។
នគរបាល បានឲ្យដឹងថាគ្រោះថ្នាក់ ចារចរណ៍កើតឡើងនៅម៉ោង ១០និង៤០នាទីយប់ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើ ផ្លូវជាតិលេខ៦ ក្នុងភូមិត្រាង ឃុំកណ្ដែង ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។
នគរបាលបញ្ជាក់ថា រថយន្តបង្ករម៉ាក់ LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ: 7009 បើកបរដោយឈ្មោះ យ៉ាន់ស៊ីវត្តិភេទប្រុសអាយុ៤៨ឆ្ នាំមានទីលំនៅភូមិទួល គោក សង្កាត់ ទួលគោកខ័ណ្ឌឬស្សីកែវ ក្រុងភំពេញមានមុខនាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើ។ក្រោយបង្កហេតុបានបើករថយន្តរត់គេចខ្លួនទៅទិសខាងកើត ដល់ផ្លូវហាយវេក៏ត្រូវសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងដេញតាមចាប់តែម្ដង។
សមត្ថកិច្ចបានបន្ថែមថាក្រោយឃាត់ខ្លួនត្រូវបានកម្លាំងនគរបាលនាំយកមកការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងយប់។
នគរបាលស្រុកបានបញ្ជាក់បន្ថែមថាជនរងគ្រោះមានឈ្មោះឈួតចាន់រស្មីភេទប្រុស អាយុ៥១ឆ្នាំ ជាប្រជាការពារ ឃុំកណ្ដែករស់នៅក្នុងភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបបើកបរម៉ូតូម៉ាកWAVEពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1U:4092។
ចំពោះរថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ប្រាសាទបាគង រៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់។[ឡឺដំណឹងថាមានអ្នករត់ការ)ពតិមានលំអិតផ្សាយពេលក្រោយ)