ស្រីពេជ្រកូនមេយោធាដឹកឈើខុសច្បាប់ទ្រង់ទ្រាយធំទាំងថ្ងៃទាំងយប់

ខេត្តមណ្ឌលគិរី៖  សមត្ថកិច្ចបានអោយដឹងថា មេយោធាមួយរូបកំពុង ឲ្យកូន និង កូនប្រសារ ប្អូនប្រុសរបស់ ខ្លួនរកលុយពីបទ ល្មើសព្រៃឈើ ក្នុងនោះលោកថនគឹមស្រ៊ុង មេបញ្ជាការ កងអនុសេនាតូចចាំរាប់ក្បាលឡាន យកលុយរាល់សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ ឆ្លងកាត់ទឹកដីស្រុកកែវសីមា  ។ ដោយឡែក កូនប្រុស របស់មេយោធាឈ្មោះ  ហួរ ក៏មានតួនាទីយ៉ាងសំខាន់  ចាំរាប់ក្បាលឡាន ឈើយកប្រាក់ ចេញមុខ ឲ្យឈ្មួញដឹកឈើ ក៏ដូច ជាការយកលុយពីឈ្មួញ មកចាយវាយ ចាត់ចែងទៅ កាន់សមត្ថកិច្ចពាក់ព័ន្ធ  ។ ចំពោះ ឈ្មោះ រិទ្ធ ដែលត្រូវជាស្វាមី មេឈ្មួញ (ស្រីពេជ្រ)  និងត្រូវជាកូនប្រសារលោកមេយោធា ជាទម្លាប់របស់គាត់ ចាប់ឈើយកលុយពីឈើល្មើសច្បាប់ ការពារភរិយាដឹកជញ្ជូនឈើ ។ ម្យ៉ាងទៀត ឈ្មោះ រិទ្ធ រូបនេះ បានធ្វើឲ្យឈ្មួញដឹកជញ្ជូនឈើខ្លាចរអារ ទី១ បើចង់ដឹកត្រូវបង់ប្រាក់ថ្លៃក្បាលឡាន នោះមិនបង្ក្រាប តែបើបង់មិនគ្រប់ ប្រឈមការបង្ក្រាប ។ ពាក់ព័ន្ធទៅនឹងបទល្មើសកាប់បំផ្លាញ ដឹកជញ្ជូនឈើល្មើសច្បាប់នៅក្នុងទឹកដីខេត្តមណ្ឌលគិរី ពិសេសសកម្មភាពចេញឈើយ៉ាងសម្រុកទៅវៀតណាម តាមច្រក ងាំដី ស្រុកកែវសីមា កំពុងក្លាយទៅជាប្រភពសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា-អូរាំង និងលោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី គឃ្លើនទៅនឹងការរឹតបន្តឹងរបស់រាជរដ្ឋាភិបាល ។ គេបានរាយការណ៍មកថា នៅស្រុកកែវសីមា ការដឹកជញ្ជូនឈើល្មើសច្បាប់បានក្លាយទៅជារឿងដ៏សាមញ្ញ ហើយមេឈ្មួញធំជាងគេ គឺជាកូនរបស់មេយោធា ឈ្មោះ ស្រី ពេជ្រ តែងតែប៉ៅផ្តាច់ក្នុងការដឹកជញ្ជូនឈើល្មើសច្បាប់ចេញមុខឲ្យឈ្មួញផ្សេងៗ ដឹកឈើដោយខ្លួនឯង ដែលភាគច្រើន ឈើទាំងនោះប្រមូលចេញពីអូរាំង ហើយឆ្លងទៅវៀតណាមតាមច្រកងាំដី និងងាំបាតឹង ជិតនឹងច្រកឡាបាខេ ក្នុងមួយថ្ងៃយ៉ាងតិចមានចាប់ពី៣០ឡានឡើងទៅ ។

ប៉ុន្តែប្រជាពលរដ្ឋសមត្ថកិច្ច មន្ត្រីរាជការបានរិះគន់យ៉ាងខ្លាំងទៅលើសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមេយោធាឲ្យក្រុមគ្រួសាររបស់គាត់ គឺជាអ្នកចេញមុខរកស៊ីបទល្មើសព្រៃឈើ ចាប់ផង ដឹកផង យកលុយពីក្បាលឡានផង ធ្វើតាមទំនើងចិត្តពុំបានយល់អំពីភារកិច្ច តួនាទី ។ ដោយឡែក ចំពោះនាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា-អូរាំង លោក ជុយ សុឃាង និងលោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កំពុងមានមោទនភាពអ្វីដែលខ្លួនកំពុងទទួលបានកម្រៃពីបទល្មើសព្រៃឈើ ។ បញ្ហាទាំងអស់នេះ គួរណាស់តែលោក ឆេង គឹមស៊្រុង ប្រធានរដ្ឋបាលព្រៃឈើ ត្រូវមានវិធានការទប់ស្កាត់ និងស៊ើបអង្កេតមានមន្ត្រីណាខ្លះ ដែលកំពុងពាក់ព័ន្ធក្នុងការទាញយកលាភសក្ការពីឈ្មួញដឹកឈើល្មើសច្បាប់ ៕

rere