ត្បូងឃ្មុំ៖ ចូលមកដល់ សម័យតេជោ ឆ្នាំ២០១៦ នេះទៅហើយ ក៍នៅតែមានប្រជាពលរដ្ឋ ប្ដឹងផ្ដល់ពីរឿងអាជ្ញាធរ ឲ្យគេធ្វើផ្ទះស្នាក់នៅ កណ្ដាលផ្លូវសាធារណៈ ដែលមិនទាន់មាន អ្នកណាចាត់ការ រឿងនោះនៅឡើយទៀត ។ ជាក់ស្ដែង កាលពីខែមិនា ឆ្នាំ២០១៦ កន្លងទៅ មានប្រជាពលរដ្ឋ រស់នៅភូមិថ្មពេជ្រ ១ ឃុំថ្មពេជ្រ ស្រុក និងខេត្តត្បូងឃ្មុំ បានធ្វើពាក្យបណ្ដឹង គោរពជូនទៅ លោកអភិបាល ស្រុកត្បូងឃ្មុំ ក្នុងកម្មវត្ថុ សំណើសុំជួយអន្តរាគមន៍ ទៅលើម្ចាស់អាជីវកម្ម ១កន្លែង ដែលសាងសង់ សំណង់ខុសច្បាប់ លើដីផ្លូវសាធារណៈ បង្កការប៉ះពាល់យ៉ាងខ្លាំង ដល់ការធ្វើចរាចរណ៍ទៅមក របស់ប្រជាជនទាំងមូល ។
តាមដំណឹងថា មកដល់ពេលនេះ សំណង់ខុសច្បាប់នោះ មិនទាន់ត្រូវបានអាជ្ញាធរ ទៅបង្ខំឲ្យរុះរើនៅឡើយទេ ធ្វើឲ្យប្រជាជនក្នុងភូមិ មានការខឹងសម្បារ និងអាក់អន់ស្រពន់ចិត្ត ឥតឧបមាចំពោះ លោកមេឃុំថ្មពេជ្រ និងលោក កេង ប៊ុនណា អភិបាល នៃគណៈអភិបាល ស្រុកត្បូងឃ្មុំ ក្រោមឱវាទដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ជាអភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ…. ។ ដើម្បីចៀសវាង ការមិនធ្វើអត្ថាធិប្បាយអ្វី ពាក់ព័ន្ធនឹងករណីនេះ គេហទំព័រយើង សូមបង្ហោះផ្សាយ តាមខ្លឹមសារទាំងស្រុង នៃពាក្យបណ្ដឹងនោះ ដូចខាងក្រោម ៖