ម៉ៅ​ ច័ន្ទវិជ្ជា​ មន្ត្រី​នគរបាលសេ​ដ្ឋកិច្ចក្រសួង​រងការរិះគ​ន់ឲ្យឈ្មួញ​នាំចូលទំនិ​ញខុស​ច្បាប់

ខេត្តកោះកុង: ប្រភព​ដដែល​បាន​បញ្ជាក់ថា បទល្មើស​កើតឡើង​ដោយសារតែ​មន្ត្រី​ជំនាញ​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ដើម្បី​ ទទួលបាន​ផលប្រយោជន៍ ហើយ​ក្នុងករណីនេះ​លោក ម៉ៅ ច័ន្ទ​វិជ្ជា ជា​មន្ត្រីនគរបាល​ប្រឆាំង​បទ​ល្មើ​សេ​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅ​ ខេត្តកោះកុង ត្រូវគេ​ដឹងថា​មាន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​សេដ្ឋកិច្ច ហើយ​បញ្ហា​ទាំងនេះ​កំពុង​ធ្វើ​ឲ្យ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​កាន់តែខ្លាំង​ឡើងៗ​ប្រជាពលរដ្ឋ​ខេត្តកោះកុង​បាន​រាយការណ៍​នៅ​ចុង​សប្តាហ៍​នេះ​ថា​សព្វថ្ងៃនេះ​ ករណី​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​នៅតែ​កើតមាន​ច្រើន​ករណី​ជា​រៀងរាល់ថ្ងៃ​ដដែល ខណៈ​មន្ត្រី​ជំនាញ និង​បក្ខពួក​កំពុងតែ​ប្រមូល​លុយ​ពី​ឈ្មួញ​យក​ធ្វើ​មានបាន​យ៉ាង​រលូន។​

ទំនិញគេចពន្ធ​មានដូចជា​ម៉ូតូ គ្រឿងបន្លាស់​ផ្សេងៗ ព្រមទាំង​ផលិតផល​គ្រឿងឧបភោគ បរិភោគ និង​បន្លែ​ផ្លែឈើ​ផង​នោះ ត្រូវគេ​ដឹងថា​ឈ្មួញ​បាន​ដឹកជញ្ជូន​ចូល​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ ចាំ​យាម​នៅ​ខេត្តកោះកុង​ជា​រៀងរាល់ថ្ងៃ​។ ប្រជាពលរដ្ឋ​ខេត្តកោះកុង បាន​បង្ហើប​ថា ទំនិញ​នាំចូល​មួយចំនួន​បាន​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ ខណៈ​ទំនិញ​មួយចំនួនទៀត​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ គឺ​នាំចូល​ដោយមាន​ការឃុបឃិតរ​វាង​មន្ត្រី​ជំនាញ​នៅ​មាត់​ច្រកទ្វារ និង​ក្រុម​ឈ្មួញ ហើយ​ក្រុម​ឈ្មួញ​ក៏ត្រូវ​បង់លុយ​តាមផ្លូវ​បន្តទៀត​ឲ្យ​មន្ត្រី​ជំនាញ​ផ្សេងៗ ​មានដូចជា លោក ម៉ៅ ច័ន្ទ​វិជ្ជា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅ​ ខេត្តកោះកុង​ជាដើម​។​

មន្ត្រី​កាំកុងត្រូល​ខេត្តកោះកុង​មួយរូប​បាន​បង្ហើប​ថា គិតពី​ដើមឆ្នាំ​២០១៦​ដល់​ខែកញ្ញា​នេះ ប្រទេស​កម្ពុជា​បាន​នាំចូល​ម៉ូតូ​ស៊េរី​ទំនើប​ពី​ប្រទេស​សៀម​ចូល​ប្រទេស​ កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ចំនួន​ជាង​៤០០០​គ្រឿង​ហើយ តែ​ក្នុងចំណោម​ម៉ូតូ​ទាំង​ជាង​៤០០០​គ្រឿង​នោះ មួយចំនួនធំ​បាន​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ ខណៈ​ម៉ូតូ​រាប់រយ​គ្រឿង​ទៀត​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ ដែល​បញ្ហា​នេះ​គេ​សង្ស័យថា​មានការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​ជំនាញ និង​ឈ្មួយ​នាំចូល​មិន​ខាន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ខេត្តកោះកុង បាន​រិះគន់ថា រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ គប្បី​សហការគ្នា ធ្វើការ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៅ​ខេត្តកោះកុង​ខ្លះ​ផង ព្រោះ​រឿងអាស្រូវ​ពុករលួយ​នៅ​ខេត្តកោះកុង​តាមរយៈ​ការឃុបឃិត​គ្នា​រវាង​ មន្ត្រី​ជំនាញ និង​ឈ្មួញ​ខិលខូច​ប្រព្រឹត្ត​បទ​ល្មើ​សេដ្ឋកិច្ច​ក្នុង​រូបភាព​ផ្សេងៗ​បាន​ កើតឡើង​ច្រើន​ឆ្នាំ​មកហើយ តែ​មន្ត្រី​ជំនាញ​ទាំងនោះ​នៅតែ​អាចឈរជើង​បាន​ដដែល ហើយ​ជីវភាព​របស់​ពួក.។

13821