ខេត្តកំពង់ឆ្នាំង៖ ការចិញ្ចឹមត្រីឆ្ដោរល្មើសច្បាប់ ច្រើនហួសប្រមាណ ធ្វើអោយមានតម្រូវការត្រី ល្អិតយកមកធ្វើជាចំណីត្រី ឆ្តោរទាំង នោះច្រើនឡើងៗ ដោយការប្រើឧបករណ៍នេសាទ ចាប់យកត្រីល្អិតច្រើន ជាងគេក្នុង បឹងទន្លេសាប ដូចជារបាំងលប ក្រឡាសាច់ សារ៉ូពណ៌ខឿវពណ៌ក្រហម ដាក់យ៉ាងសង្ហារះព្រោងព្រាត នៅតាមមាត់បឹងទន្លេសាប ក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។ប្រភពពត៌មាន បានឲ្យដឹងថា លោក កងចាន់ដារិន ជានាយសង្កាត់រដ្ឋបាលជលផល ស្រុកបរិបូរណ៌បានខំបើកភ្លើងខៀវឲ្យក្រុមអ្នកនេសាត្រីខុសច្បាប់ ដោយប្រមូលលុយរាប់សិបលានរៀល ដើម្បីវិចជូនលោក នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងលោកសោមភិរុណជាថ្នូរនឹងការដាក់របាំងលបសាច់សារ៉ូពណ៌ខឿវ និងពណ៌ក្រហម នៅក្នុងបឹងទន្លេសាប ដោយពុំមានការខ្វាយខ្វល់ពីការបាត់បង់មច្ឆាជាតិនោះទេ។ជាក់ស្តែងនៅក្រោយសាលាឃុំឆ្នុកទ្រូរហូតទល់ភូមិកំពុងព្រះឃុំឆ្នុកទ្រូក្នុងស្រុកបរិបូរណ៌ ដែលជាបទល្មើសហាមឃាត់ត្រូវបានជនល្មើសដាក់ដោយសេរី រាប់រយម៉ែត្រធ្វើអោយទិដ្ឋភាពបឹងទន្លេសាបបាត់បង់ពូជមច្ឆាជាតិ។ តាមប្រភពពត៌មានពីប្រជានេសាទរស់នៅឃុំឆ្នុកទ្រូបាននិយាយថា ការដាក់របាំងលបអានាធិតេយ្យ។ បើតាមអ្នកដែលប្រមូលទិញត្រីល្អិតច្រើនជាងគេយកទៅចែកចាយតាមប៊ែរឬក៏តាមស្រះដែលចិញ្ចឹមត្រីឆ្តោរត្រូវបានគេស្គាល់ឈ្មោះយាយឡេងនិងម្នាក់ទៀតឈ្មោះរៃកំរត់ការយកលុយទៅឲ្យអ្នកកាសែតរស់នៅមាត់ទឹកជើងកំពុងឆ្នុកទ្រូនិងលោកនាយរងខណ្ឌឈ្មោះលោកប្រាក់លាងហួរ បច្ចុប្បន្នរស់នៅភូមិឃុំស្រុកខេត្តដូចខាងលើការប្រើឧបករណ៍ប្រើប្រាស់ក្នុងការនេសាទត្រីខុសពីច្បាប់រដ្ឋបាលជលផល។ជុំវិញការចោទប្រកាន់ថា លោកកងចាន់ដារិនបើកភ្លើងខៀវឲ្យអ្នកនេសាទខុសច្បាប់ ដើម្បីប្រមូលលុយចូលហោប៉ៅ និងផ្គាប់ផ្គន់មេ អ្នកសារពត៌មានមិនអាចសុំការបំភ្លឺពីលោកប្រាក់លាងហួរនាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពុងឆ្នាំងបានទេ។ទោះបីជាទូរស័ព្ទទៅគាត់ក៏គាត់មិនដែលលើកដែរ។ប៉ុន្តែមានប្រភពពត៌មានវាយតម្លៃផ្សេងៗ គ្នាចំពោះរដ្ឋបាលជលផល និងមន្ត្រីពាក់ព័ន្ធ ខ្លះនិយាយថាអសម្ថភាព ខ្លះទៀតនិយាយថាពុករលួយ ខ្លះទៀតនិយាយថា ធ្វើការគ្មានអាថ៌កំបាំង ព្រោះជុំវិញខ្លួនរបស់លោកកងចាន់ដារិន អ្នកខ្លះគឺជាខ្សែរយៈរបស់អ្នកនេសាទ ដែលប្រើឧបករណ៍របាំងលប។ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេសកម្ពុជាមានពាក្យ២ឃ្លានិយាយថា «បើចង់រកស៊ីឈើអោយសែនមេព្រៃ បើចង់រកស៊ីត្រីអោយសែនជលផល មិនបាច់រកក្បាលជ្រូក មិនចាំបាច់អុជធូប មិនចាំបាច់រកក្បាលមាន់ ក្បាលទា សែនតែនឹងដុល្លារកស៊ីបានហើយ »។
ពលរដ្ឋអ្នករកស៊ីដាក់លប រាយមង ចងសន្ទូច ស្របច្បាប់សូមអំពាវនាវដល់លោក អេងជាសានប្រតិភូតំណាងអោយរាជរដ្ឋាភិបាល មេត្តាចាត់វិធានការទៅលើបទល្មើសខាងលើ និងចាត់ការមន្រ្តីក្រោមឱវាទរបស់លោកផង ព្រោះកំពុងតែសប្បាយចាយលុយបទល្មើសហើយ បានជាមិនមានសកម្មភាពបង្រ្កាបបទល្មើសបែបនេះ៕