លោក ​គង់សុ​គន្ធាប្រធាន​បរិស្ថាន​ស្នាក់ការដែន​ជំរកសត្វ​ព្រៃបឹងពែ​រ រង​ការរិះគន់ថាចងអង្រឹង​យកលុយ​គ្មានឆន្ទៈ​បង្ក្រាបបទ​ល្មើសព្រៃ​ឈើ

យោង​តាម​សេច​ក្តី​រាយការណ៍​ពី​ភូមិសាស្ត្រ “ដែន​ជំ​រក​សត្វ​ព្រៃ​បឹង​ពែរ” ស្ថិត​ក្នុង​ឃុំខ្វាវ ស្រុក​ជី​ក្រែង​ ដែល​​គ្រប់​​គ្រង​ដោយ​ក្រ​សួង​បរិស្ថាន​នោះបាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​តំ​បន់​នេះ​កំ​ពុង​ទទួល​រង​នូវ​ការ​កាប់បំ​ផ្លាញ​ព្រៃ​ឈើ​យ៉ាង​រង្គាល​ពី​សំ​ណាក់​ក្រុម​ឈ្មួញ​ទុច្ចិត តែ​ចំ​​ណែក​មន្ត្រី​បរិ​ស្ថាន​ដែល​មាន​ស្នាក់​ការ​ប្រ​ចាំ​នៅតំ​បន់​នោះ​មិន​មាន​ឆន្ទះ​បង្ក្រាប​ ឬ​ទប់​ស្កាត់​នោះ​ឡើយ ហើយ​ថែម​ទាំង​ដេក​អង្រឹង​រាប់​ក្បាល​ឡាន​ក្បាល​គោយន្ត​កន្ត្រៃយក​លុយ​ចែក​គ្នា​ចាយ​យ៉ាង​សប្បាយ​ទៅ​វិញ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​នៅ​តំបន់ ដែន​ជំ​រក​សត្វ​ព្រៃបឹងពែរ ជា​អ្នក​បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើស​កម្មភាព​អារ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ ទាំង​យប់​ទាំងថ្ងៃ ជា​ថ្នូរ​ទៅ និង​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន។​ប្រភពដដែលបាន​បន្ថែមថា ព្រៃ​ឈើ​នៅ​ក្នុង​ ដែនជំរក​សត្វព្រៃ​បឹង​ពែរ មាន​ឈើបេ​ង​ នាងនួន ធ្នង់ ​គគី និងឈើ​ទាល​បាន​រង​​វិនាស​កម្ម មហន្តរាយយ៉ាង​ធ្ងន់​ធ្ងរ​ដោយ​ក្រុម​ឈ្មួញ ប្រើប្រាស់​ម៉ាស៊ីនរណា​ង៉ោង ជា​ច្រើនគ្រឿង​ អារ​ផ្ដួល​រំ​លំ រួម​ធ្វើ​ការ​ដឹក​ជញ្ជូន​តាម​គោ​យន្ត​កន្ត្រៃ​រាប់​សិប​គ្រឿង យក​ទៅ​ដាក់​តាម​រោង​សិប្ប​កម្ម ​នា​នា​នៅ​តំ​បន់​ខាង​លើ​នេះ ដើ​ម្បី​កែ​ឆ្នៃ ជា​គ្រឿង​សង្ហារ​រឹម​ផ្សេងៗ​។

មាន​ការ​អះ​អាង​បន្ថែម​ថា មន្ត្រី​បរិស្ថាន​នៅស្នាក់​ការ ​ដែន​ជំ​រក​សត្វ​ព្រៃ​បឹង​ពែរ ដែល​មន្ទីរ​ដាក់​អោយ​ឈរ​ជើង​​ដើម្បី​​ការ​ពារព្រៃឈើតាម​ច្បាប់​របស់​រដ្ឋ​នោះ​ តាម​ពិត​ទៅ​​មិន​បាន​​ចូល​រួម​ទប់​ស្កាត់​នូវ​បទល្មើស​ដែល​កើតពេញ​បន្ទុក​ក្នុង​ដែន​គ្រប់​គ្រង​របស់​ខ្លួន​នោះ​ឡើយ ​ដោយ​មន្ត្រី​បរិស្ថាន​ទាំងនោះ​ចង​អង្រឹង​ដេក​ចាំ​ប្រ​មូល​លុយពី​ក្រុម​ឈ្មួញ​តែ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ លោក គង់ សុគន្ធា ប្រធានស្នាក់ការដែនជំរកសត្វ ព្រៃបឹងពែរ មិន​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេ​នៅ​​រសៀល​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ដោយ​ទូរស័ព្ទទៅលោកជា​ច្រើន​ដងតែ​គ្មាន​អ្នក​ទទួល។

លោក ពៅជុំ អនុប្រធានការិយាល័យរដ្ឋ​បាល​ការពារ និង​អភិរក្សធម្ម​ជាតិ និង​ជានាយក​តំបន់​ដែន​ជំរក​សត្វ​ព្រៃបឹង​ពែរ បាន​ប្រាប់​តាមទូរស័ព្ទនៅ​រសៀល​ថ្ងៃទី១៣​ដដែល​នេះថា លោក​ពិត​ជាមាន​កូន​ចៅ​ឈ្មោះ គង់​សុគន្ធា មែន ហើយ​លោក​បាន​ប្រាប់​ទៀត​ថា ថ្មីៗនេះលោក​ក៏ធ្លាប់​បាន​ចុះ​ទៅ​មើល​ដែរ​ តែមិន​ឃើញ​មាន​បទ​ល្មើស​អី​ទេ បន្ទាប់​ពី​មាន​សារព័ត៌មាន​ខ្លះ​ៗ​បាន​ចុះ​ផ្សាយ។

សកម្មភាព​ដឹក​ឈើ​នៅ​តំបន់ខាង​លើ​នេះ​មិន​មែន​ទើប​តែ​កើត​ឡើង​ថ្មីៗនេះទេ វា​កើត​ឡើង​រាំរៃ​ជា​យូ​ខែ​ឆ្នាំ​ណាស់​ទៅ​ហើយ ដូច្នេះខាង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ខាង​ក្រសួង​បរិស្ថាន​គួរ​តែ​រឹត​បន្តឹង​ផង​ ជៀស​វាន​ខូច​កិត្តិយស​ដល់​ថ្នាក់​ដឹក​នាំធំៗ៕ ដោយ៖ ផ្លុងរ៉េត

ksnews_13102016_00