លោក ​ផាំង ​គីម ​ចិញ្ចឹម​ត្រី​ឆ្តោ​និង​ប្រ​មូ​លទិញ​ត្រី​ខុស​ច្បាប់

ប្រជា​ព​លរដ្ឋ​​បាន​​សួ​រទៅ​កាន់​​មន្ត្រី​​ជំនាញ​​ជល​ផល​​អំពី​​ភាព​អនា​ធិបតេយ្យ​​នៃ​កា​រចិញ្ចឹម​​ត្រី​​​ឆ្តោ​នៅ​​ទូ​ទាំង​ខេត្ត​កណ្តាល ​ជា​ពិ​សេស​​​កា​រចិញ្ចឹម​​ត្រី​​ឆ្តោ​​របស់​​ឈ្មួញ​​ធំៗ​​ឈ្មោះ ​ហុង  ​នៅ​​វាល​ទួ​ក្រសាំង​​ជា​ង​២០​​ម៉ឺន​​ក្បាល ​និង​ការ​ចិញ្ចឹម​​ត្រី​​ឆ្តោ​រ​បស់​​មេ​ឈ្មួញ ​ផាំង​ គីម​ នៅ​​ឃុំ​​សិ​ត្បូ ចំនួន​​១០​​ម៉ឺន​​ក្បាល​ ដែល​ជា​ប្រភព​​នៃ​ការ​បង្កើត​​ឲ្យ​​មាន​បទល្មើស​នេសាទ ដូចជា​ការដាក់​ស្បៃ​មុង សៃយ៉ឺន ចាប់យក​ត្រី​តូចៗ​យកទៅ​ធ្វើជា​នុយ​សម្រាប់​ការចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ក្នុង​មួយថ្ងៃៗ​រាប់សិប​តោន មិនដែល​មានការ​បង្ក្រាប​ទេ ព្រោះ​ជំនាញ​ជលផល​បាន​អះអាងថា ត្រូវ​រង់ចាំ​គោលការណ៍​របស់​សាលាខេត្ត​។ មកដល់​ម៉ោង​នេះ​អ្វីៗ​នៅតែ​ដដែល ពោលគឺ​ក្រុម​ឈ្មួញ​ធំៗ ដូចជា​លោក ផាំង គីម ជាដើម​នៅតែមាន​សិទ្ធិអំណាច​ក្នុងការ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ជាង​១០​ម៉ឺន​ក្បាល នៅក្នុង​ភូមិ​កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ស្ថិតនៅ​ក្បែរ​វត្ត​កំពូល​ព្រឹក្ស ឆៀង​ខាងលិច​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ ហើយ​បើ​រំពឹង​លើ​គោលការណ៍​របស់​ខេត្ត សម្រាប់​ការបង្ក្រាប​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​នោះ មិនដឹង​ជា​ថ្ងៃ​ណា​ទេ​។​

ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ធំៗ​ចំនួន​២​កន្លែង​របស់ ផាំង គីម ដែលមាន​តួនាទី​ជា​អង្គរក្ស​នៅក្នុង​ភូមិ​កំពង់​ព្រីង​នោះ​មាន​ប្រមាណ​១០​ម៉ឺន​ក្បាល គ្រាន់តែ​ស៊ី​កូន​ត្រី​តូចៗ​ជា​នុយ ក្នុង​មួយថ្ងៃ​ជាង ១​តោន​កន្លះ​ឯណោះ ហើយ​ច្បាស់​ណាស់​ដែលថា ជំនាញ​ជលផល​របស់​លោក ឃ្លាំង វណ្ណ​ធុល ក្តោប​ក្តាប់​សកម្មភាព​ល្មើសច្បាប់​នេះ​បាន​ច្បាស់​ដូច​ថ្ងៃ ប៉ុន្តែ​ពួកគេ​មិនដែល​ហ៊ាន​ប៉ះពាល់​ទេ ដោយសារ​តែមាន​ទំនាក់ទំនង​ផ្នែក​ផលប្រយោជន៍​នោះឯង​។ តាមពិតទៅ លោក ផាំង គីម បាន​ប្រើ​ស្បែក​ជា​អង្គរក្ស ដើម្បី​ពង្រឹងពង្រីក​ឥទ្ធិពល​អំណាច​ក្នុង​ការរកស៊ី​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​ផង និង​ការប្រមូលទិញ​ត្រី​ឆ្តោ នៅ​ទូទាំង​ខេត្តកណ្តាល និង​យកទៅ​ចែកចាយ​នៅ​យឿ​ច្បារអំពៅ​ផង ហើយ​ករណី​ខ្លះទៀត​លោក ផាំង គីម បាន​នាំចូល​ត្រី​ឆ្តោ និង​ត្រី​រ៉ស់​មកពី​ស្រុក​យួន​ដែលមាន​ប្រើប្រាស់​សារធាតុ​គីមី ផងដែរ ហើយ​រាល់​ការដឹកជញ្ជូន​ត្រី​ខុសច្បាប់​ទាំងនោះ​សុទ្ធតែ​មានការ​សែនព្រេន​ជំនាញ​ជលផល ទើប​អ្វីៗ​អាចមាន​ដំណើរការ​ដោយ​រលូន​ល្អ​។​

ប៉ុន្តែ​សម្រាប់​ការចិញ្ចឹម​ត្រី​ឆ្តោ​ជាង​១០​ម៉ឺន​ក្បាល​របស់លោក ផាំង គីម បែរជា​គ្មាន​នរណា​ហ៊ាន​កោសរូស ព្រោះ​គេ​មាន​ទំនាក់ទំនង​ផលប្រយោជន៍​ក្នុងការ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំឆ្នាំ ឬ​ប្រចាំខែ ទើប​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ហើយ​ការ​រក្សាទុក​បទល្មើស ចិញ្ចឹម​ត្រី​ឆ្តោរ​របស់លោក ផាំង គីម មិន​ខុសពី​ការបិទ​ភ្នែក​ឲ្យ​កើតមាន​បទល្មើស​នៃ​ការដាក់​ស្បៃ​មុង សៃយ៉ឺន បង្ក​ឲ្យ​មាន​ភាពហិនហោច​ធនធាន​មច្ឆជាតិ​នោះទេ​។

 

​គេ​ចង់ឃើញ​លោក ផៃ ប៊ុន​ឈឿន អភិបាល​ខេត្តកណ្តាល​និង​លោក អ៊ុក រ៉ាប៊ុន ដែលជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម មេត្តា​ពិនិត្យមើល​ភាព​អស​កម្ម នៃ​ការចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់ របស់​មេ​ឈ្មួញ ផាំង គីម ឡើងវិញ​ផង ព្រោះ​ប្រ ជា​ពលរដ្ឋ​មួយចំនួន​បាន​បញ្ជាក់ថា​ប្រសិនបើ​មេ​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​រាប់សែន​ក្បាល​ក្នុង​មួយ​រដូវៗ ត្រូវ​ជំនាញ​ជលផល​ចុះបង្ក្រាប​នោះ​ពួកគាត់ ក៏​ឈប់​ចិញ្ចឹម​ត្រី​ឆ្តោ​ទៀត​ដែរ ប៉ុន្តែ​ប្រសិនបើ​ឈ្មួញ​ធំៗ​អាច​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​បាន រឿង​អ្វី​ពួកគាត់​មិនអាច​ធ្វើបាន ព្រោះ​មាន​លុយ​សូកប៉ាន់​មន្ត្រីជលផល​ពុករលួយ​ដូច​តែ​គ្នា​ទេ​។

ab149