ខេត្ដរតនគីរី ៖ អ្នកបច្ចេកទេសដែល គេដឹងថាជាជនជាតិចិនបាននិងកំពុង ដំឡើងគ្រឿងចក្រមួយដ៏ទំនើបនៅក្បែរ មាត់ទន្លេសេសាន ស្ថិតក្នុងភូមិតាវែងលើ ឃុំតាវែង ស្រុកតាវែង ។
ការដំឡើងគ្រឿងចក្រដ៏ទំនើបក្បែរ ទន្លេអាជ្ញាធរបានអះអាងថា ជាគ្រឿងចក្រ សម្រាប់បូមយកខ្សាច់ ប៉ុន្ដែប្រជាពលរដ្ឋ និងក្រុមអាជីវកម្មបូមខ្សាច់បានអះអាង ថា គ្រឿងចក្រដែលគេកំពុងដំឡើងនោះ មិនមែនបូមខ្សាច់ទេ តែអាច ជាគ្រឿង ចក្របូមយករ៉ែមាស។
ការដេញដោលគ្នាពីបញ្ហាដំឡើង គ្រឿងចក្រដែលមានមតិផ្ទុយគ្នានេះបាន កើតឡើងអស់រយៈពេលជាង១សបា្ដហ៍ មកហើយៗនៅកន្លែងដំឡើងគ្រឿងចក្រ គេឃើញសុទ្ធតែជនជាតិចិន ។
អ្នករកស៊ីបូមខ្សាច់ម្នាក់បាននិយាយថា គ្រឿងចក្រដែលគេកំពុងដំឡើងនៅ ចំណុចខាងលើនេះ គឺពិតជាប្រភេទគ្រឿង ចក្របូមយករ៉ែមាសពីដងទន្លេសេសាន តែពុំមែនជាគ្រឿងចក្រសម្រាប់បូមយកខ្សាច់ឡើយ ព្រោះនៅទន្លេសេសានពុំសូវ សំបូរខ្សាច់នោះទេ ។ អ្នករកស៊ីខ្សាច់រូប នេះបានបន្ដថា កាលពីប៉ុន្មានឆ្នាំមុននៅទន្លេសេសានចាប់ពីក្នុងស្រុកតាវែងរហូត ដល់ស្រុកវ៉ើនសៃជាប់ព្រំប្រទល់ទឹកដី ខេត្ដស្ទឹងត្រែងមានប្រជាពលរដ្ឋជាច្រើន គ្រួសារបានដាក់ញាត្ដិទៅក្រសួងឧស្សាហ កម្មរ៉ែនិងថាមពលដើម្បីទប់ស្កាត់សកម្ម ភាពបូមខ្សាច់ពីអ្នករកស៊ីខ្សាច់ ។ កាល ណោះក្រសួងឧស្សាហ៍កម្មរ៉ែនិងថាមពលមិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម ព្រោះខ្សាច់ នៅបាតទន្លេសុទ្ធសឹងតែលោហរ៉ែមាស ។ ដូច្នេះហើយការដែលគេកំពុងដំឡើង ម៉ាស៊ីនដ៏ធំនេះ គេកំពុងសង្ស័យថា កាល ពីរដ្ឋមន្ដ្រីអាណត្ដិទី៤ផ្សេងមកដល់រដ្ឋ មន្ដ្រីអាណត្ដិទី៥ផ្សឹងទើបមានគ្រឿងចក្របណ្ដែតខ្លួននៅជិតទន្លេសេសានពោរពេញដោយរ៉ែមាសតើលោកមន្ដ្រីនឹងចាត់ ចែងយ៉ាងណាចំពោះអំពីរឿងនេះ ។
ជុំវិញការសង្ស័យដាក់ម៉ាស៊ីនបូម យករ៉ែមាសនេះលោក មួង ប៉ាន អភិបាលស្រុកតាវែងបានឱ្យដឹងថា បញ្ហាដំឡើង ម៉ាស៊ីននេះលោកពុំដឹងច្បាស់់នៅឡើយទេ ក្រៅពីទទួលលិខិតអនុញ្ញាតពីក្រសួង មួយច្បាប់បានផ្ដល់ឱ្យក្រុមហ៊ុនឈ្មោះឌីស្គូវរីដើម្បីបូមខ្សាច់នៅទីតាំងនេះ ។ លោកអភិបាលស្រុកបានបន្ដថា បច្ចុប្បន្ន ម៉ាស៊ីនដែលកំពុងដំឡើងខាងលើនៅពុំ ទាន់ធ្វើសកម្មភាពបូមខ្សាច់នៅឡើយ ទេ ។
ចំណែកលោក ហែម វណ្ណថន ប្រធានមន្ទីរឧស្សាហ៍កម្មរ៉ែ និងថាមពលខេត្ដ បានឱ្យដឹងថា គ្រឿងចក្រដែលបានមក ដំឡើងនោះ គឺក្រសួងអនុញ្ញាតឱ្យបូម ខ្សាច់ដើម្បីយកទៅផ្គត់ផ្គង់សំណង់ទំនប់ វារីអគ្គីសនី និងតម្រូវការប្រើប្រាស់ក្នុង ស្រុកផងដែរ ។ លោកបានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនឌីស្គូវរីធ្វើផ្ទុយពីខ្សាច់អនុញ្ញាតលោកនឹងរឹបអូសឬក៏បង្ក្រាបភ្លាម ។
ក្រុមហ៊ុនដែលបានអជ្ញាប័ណ្ណពីក្រសួង ដើម្បីទៅបូមខ្សាច់នៅចំណុចខាងលើអ្នក យកព័ត៌មាននគរវត្ដពុំអាចសុំការបំភ្លឺ បាននោះទេ ព្រោះពុំមានលេខទូរស័ព្ទ ។ ទោះយ៉ាងនេះក៏ដោយមានសេចក្ដីរាយ ការណ៍ឱ្យដឹងថា បច្ចុប្បន្នខាងក្រុមហ៊ុន ឌីស្គូវរីកំពុងតែជ្រួលច្របល់ដើម្បីសម្រប សម្រួលជាមួយនឹងអាជ្ញាធរមូលដ្ឋានដែលគេសង្ស័យអាចមិនមែនជាម៉ាស៊ីន បូមខ្សាច់ តែវាជាម៉ាស៊ីបូមយករ៉ែពី បាតទន្លេសេសានព្រោះទន្លេនេះសំបូរធន ធានធម្មជាតិ ៕