លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភេទ

កំពត ៖លោក តេង សួន​ប្រធាន​ក្រុមនគរបាល​បង្ក្រាប​បទ​ល្មើស​ដែនសមុទ្រ​ខេត្តកំពត​កំពុង ត្រូវគេ រិះគន់​យ៉ាង​ចាស់ដៃ​ពាក់ព័ន្ធ​នឹង​ករណី​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​បិទបាំង​បទ ល្មើស​ដែនសមុទ្រ​ដោយ​គ្មាន​កោតញញើត​ពី​ច្បាប់ទម្លាប់​ឬ​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​នោះឡើយ។ មន្ត្រីនគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក តេង សួន អត់​ដែល បង្ហាញ​ស្នាដៃ​បង្ក្រាប​អ្វី​ធំដុំ​ទេ​គឺ​សំងំ​តែ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ ការដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់ និង​ការ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ដែល​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឆ្លងកាត់​ផ្ទៃសមុទ្រ​ខ្មែរ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​តែប៉ុណ្ណោះ។

គ្រាន់តែ​ការចំណាយ លុយ​បេសកកម្ម​សម្រាប់​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ នេះ​ក្នុងមួយខែៗរាប់សិប​លាន​រៀល តែ​គ្មាន​ផលប្រយោជន៍​អ្វី​នោះទេ ដូច្នេះហើយ​បានជា​មន្ត្រី​តូចតាច​មួយចំនួន បាន​សំណូមពរ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​រំសាយ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​នៅ​ខេត្តកំពត​ចោល​ទៅ​ប្រសើរ​ជាង​ដើម្បី​សន្សំសំចៃ​ថវិកាជាតិ ព្រោះ​ថវិកា​នោះ​ប្រៀប​បានជា​ការជួយ​ចេញ​ការចាយវាយ​ឲ្យ​លោក​តេង សួន​ក្នុង​ពេលចេញ​ប្រព្រឹត្ត​អំពើ​ពូក​រលួយ​លើ​ដែនសមុទ្រ​តែប៉ុណ្ណោះ។ ប្រភព​ដដែល​បាន​បន្តថា តាំងពី​លោក​តេង សួន ក្លាយជា​មេ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ កាលណា​មក គេ​ឃើញ​មានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​គេច ពន្ធ​ម្តងម្កាល​ដែរ ប៉ុន្តែ​មិនធំ​ដុះ​ទេ ហើយយូរៗធ្វើ​ម្តង​គ្រាន់​ឲ្យ​អ្នកកាសែត​ជួយ ផ្សព្វផ្សាយ​ពី​ស្នាដៃ ល្អ ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​កុំ​ឲ្យ​ថ្នាក់លើ​ដឹង​ព្រោះ​អាច​ជ្រុះ​ស័​ក្តិ៍​ពី​ស្មា​ប៉ុណ្ណោះ។

ប្រភព​ដដែល​បាន​បន្តថា ម្ចាស់​បទល្មើស​ឆ្លងកាត់​លើ​ផ្ទៃសមុទ្រ​ជា​រៀងរាល់​យប់​តែង​បង់​លុយកាក់​អោយ​មន្ត្រី ប៉ូលីស​ព្រំ​ដែនទឹក​អស់ហើយ ជាពិសេស លោក តេង សួន បានដាក់​មន្ត្រីជំនិតៗរបស់គាត់​មាន ជំនាញ​ខាង​ស៊ីលុយ​ពី​ក្រុម ឈ្មួញស្ងាត់ៗមិន ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​នោះទេ​ដែល​ក្នុងមួយខែៗរាប់សិប​លាន​រៀល​យកទៅ​ចែកគ្នា​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​រំ ភើ​យ ។ សេចក្តី​រាយ​ការ​ណ៏​ដោយឡែក​បានអោយដឹងថា នៅលើ​ផ្ទៃសមុទ្រ​របស់​កម្ពុជា ចាប់ពី​ខេត្តកំពត កោះកុង និង​ខេត្ត​ព្រះសីហនុ គឺមាន​បទល្មើស​គ្រប់​ប្រភេទ​ដូចជា​ទូក​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី ខេត្តកោះកុង​យ៉ាង​គគ្រឹកគគ្រេង​នាំយកទៅ​លក់​នៅ​ស្រុក​យួន ប្រព្រឹត្ត​ដោយ​ឈ្មួញ​ធំ។ ដោយឡែក មាន​ទូក​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ រួមទាំង​ប្រេងម៉ាស៊ូត មកពី​ស្រុក​សៀម  ចូល​ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ មួយថ្ងៃៗចំណុះ​រាប់សិប​តោន គេ​មិនដែល​ឃើញ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​របស់លោក តេង សួន យកចិត្តទុកដាក់​គិតគូរ​បង្ការ​បង្ក្រាប​ទប់​ស្កាត់​បទល្មើស​ទាំងនេះ​ទេ។

សូម្បីតែ​ទូក​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​មកពី​ស្រុក​យួន និង​ស្រុក​សៀម​របស់​ក្រុម​ឈ្មួញ​ទាំង​ធំ​ទាំង​តូច ជាពិសេស​ទូក​ដឹកទំនិញ​មកពី​ចំណុច​ខ្លង​ស៊ុន នៃ​ស្រុក​សៀម មក​លើកដាក់​ទំនិញ​នៅ​ចំណុច​ផែ​ស្រែអំបិល ផែ​កែវផុស សុទ្ធ​តែមាន​ទំនាក់ទំនង​បង់លុយ​ឲ្យ​លោក តេង សួន ជាប់​ជាប្រចាំ​ទើប​មិន​ដែលមាន​នរណា​ហ៊ាន​ប៉ះពាល់។ សម្រាប់​ទូក​នេសាទ​របស់ សៀម និង​យួន ដែល​បាន​ចូលមក​នេសាទ​ដោយ​ប្រើប្រាស់​ឧ​ប ករ​ណ៍​នេសាទ​ល្មើសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​នោះ ត្រូវបាន​មន្ត្រី​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា ទូក​នេ សាទ របស់​សៀម យួន មួយគូៗត្រូវ​បង់លុយ​ឲ្យ​លោក តេង សួន មិនតិចជាង ១០ម៉ឺន​បាត​នោះទេ​ក្នុងមួយខែៗទើប​គ្មាន​ការបង្ក្រាប។ បើ​រួមបញ្ចូល​ទាំង​ទូក និង​សា​ឡង់ ដែល​ដឹកជញ្ជូន​ឈើ​គ្រញូង​យកទៅលក់​នៅ​ស្រុក​យួន​របស់​ឈ្មួញធំៗមួយចំនួន​ក៏ ក្រុម​ឈ្មួញ​បាន​បង់លុយ​ឲ្យ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​មិនតិច ដែរ ទើបអ្វីៗអាច​ដំណើរការ​ដោយ​រលូន។ លោក តេង សួន មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ការអធិប្បាយ​ពាក់ព័ន្ធ​ការចោទប្រកាន់ ដូចខាងលើ​នេះ​បានទេ​កាលពី​រសៀល​ថ្ងៃទី៨ម្សិលមិញ​នេះ៕

teng_suan