លោក​មេគយធំម៉ា​ស្រុក​ខ្មែរគុណ​ញឺមកសាង​បក្ខពួក​តាមរយៈកា​រតែងតាំង​លោកកែវ​អង្កាម​ជាមេគយភូមិ​ភាគ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​គយ​តូចតាចបាន ​អះអាងថា នៅ​អគ្គនាយកដ្ឋាន​គយ  តាំងពី​យូរណាស់​មកហើយ  គឺ​គ្មានទេ  ពាក្យ​ថា តម្លាភាព  និង​យុត្តិធម៌ ព្រោះថា  អ្នកណា​មាន​លុយ  មាន​សែស្រឡាយ  គឺ​ឡើងបុណ្យ  ឡើង​ស​ក្កិ​រហ័ស ណាស់  ហើយ​បាន​ទៅកាន់ កន្លែង​ខ្លាញ់ ​ ដែល​គេ​ហៅថា ប៉ុស្តិ៍​លេខ​១ ហៅថាប៉ុស្តិពិសេស នោះ​ថែមទៀត  ។ ប៉ុន្តែ​បើ​មន្ត្រី​គ្មាន​សែស្រឡាយ ឬ​លុយ​សូក​ក្រោម​តុ​នោះ ប្រាកដជា ដេក​ហិត​ខ្យល់ ឬ​ស៊ី​ក្រដាស ក្នុង​ប៊ុ​យ​រ៉ូ​ហើយ ។​ចូលមក​ដល់​សម័យ​លោក​គុណ​ញឹម​ជា​មេ​គយ​ទៀត​ក័​ស្ថាប័នគយ នៅតែ​ដដែល គ្មាន​ការកែប្រែ ឬ​កំណែទម្រង់​ស្អី​ទេ ឬ​អាច​និយាយថា យ៉ាប់​ជាង​មុន​ទៅទៀត ។

មន្ត្រី​គយ​ជាច្រើន​មាន​ការមិនសប្បាយចិត្ត​ចំពោះ​សកម្មភាព​លោក​គុណ​ញឹម​ដែល​តាំងពី​បាន​ឡើង​ធ្វើជា​មេ​គយ​ធំ​ដែល​មិន​ព្រមធ្វើ​ការកែទម្រង់​ផ្ទៃក្នុង​គយ​តាម​អនុសាសន៍​តេ​ជោ​សែន​នាយករដ្ឋមន្ត្រី​។​ជាកស្តែង​ថ្មីៗ​នេះ លោក​គុណ​ញឹម​បានរៀបចំ​បក្ខពួក​ដោយ​តែងតាំង​លោក កែវ អង្កាម​ឲ្យ​ធ្វើជា ជា​មេ​គយ​ភូមិភាគទទួល​គ្រប់គ្រង ៥​ខេត្ត រួមមាន ខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុនិង​កំពត​និង​កែប​បានធ្វើ​ឲ្យ​មន្ត្រី​គយ​និយាយដើម​មេ​របស់ខ្លួន​ថា​បង្ក​រភាព​ការ​យា​ល័យ​ធិ​ប​យ្យ​មិន​កែ​ព្រម​កែទម្រង់ អីបន្តិច។​
​ប្រភពពី​មន្ត្រី​គយ​បាន​បន្តទៀតថា លោក កែវ អង្កាម គឺជា​ប្អូនប្រុស​បង្កើត របស់លោក កែវ សុឃាង អតីត​មេ​គយ​ចល័ត បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន គ្រប់គ្រង តំបន់​សេដ្ឋកិច្ច​ពិសេស ។ ដូច្នោះ​ការតែងតាំង លោក កែវ អង្កាម ឲ្យ​ទៅធ្វើ​មេភូមិ​ភាគ ត្រួតត្រា​៥ ខេត្ត ខាងលើ អាច​ថា ជាការ​តែងតាំង តាម​សែស្រឡាយ ឬ​លុយកាក់ ព្រោះ​អ្នកណា​ក៏​ដឹង​ដែរ​ថា ខ្សែ​លោក កែវ​សុឃាង​ដែល​ធ្លាប់​ទទួលរង​ការរិះគន់​អំពី​ការប្រព្រឹត្ត​អំពើពុករលួយ​បង្ក​ឲ្យ​គាត់ មានទ្រព្យ​សម្បត្តិ ក្រាស់ឃ្មឹកស្មើរមហាសាល ។​ ជាក់ស្តែង​​ឈ្មោះ កែ​វ វិទូ ជា​​កូន​ប្រុស​​របស់លោក កែវ សុខ​​ឃាង ជា​​អ​តី​ត​​មេ​​គ​យ​​ច​ល័ត និង​​ជា​​ម​ហា​សេ​ដ្ឋី ដ៏​​មា​នអំ​​ណា​ច ត្រូវ​បាន​​ម​ន្ត្រី​ពន្ធ​នា​គារ ប៉េ​​ហ្ស៊ី ដោះ​លែ​ង​​ឲ្យ​មាន​​សេ​រី​ភា​ព​​វិញ​​ កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១៧ ខែ​ មិថុនា ឆ្នាំ​២០១៥ បន្ទាប់ពី​ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសរយះពេល៨ខែពីរឿងប្រើអាវុធខុសច្បាប់បាញ់បោះសេរីនៅមជ្ឍមណ្ឌលកំសាន្តរ៉ក។ ប៉ុន្តែ​ពិរុទ្ធជន ឈ្មោះ កែវ វិទូ ទើបតែ​បាន​អនុវត្ត​ទោស​ចំនួន ៣ ខែ ប៉ុណ្ណោះ ក៏ត្រូវ​បាន​ដោះលែង ទៅតាម​អំណាច​ទឹក​លុយ របស់​ឪពុក ដែលជា​មហាសេដ្ឋីជាយួរណាស់មកហើយ​។​

custom-m2-4-500x333 keo-sok-kheang1