ប្រជាពលរដ្ឋខែ្មរនិយាយថាលោកម៉ក់ ពេជ្ជរិទ្ធអគ្គនាយកដ្ឋាន កាំកុងត្រូលដុះស្លែ ហើយចូលចិត្តធើ្វ បុណ្យលាងបាប មិនបានអនុវត្តន៍ ឲ្យបានត្រឹមត្រូវតាមតួនាទីរបស់ខ្លួននោះទេ។ ហើយនៅតាមច្រកព្រំដែនវិញពួកគេបានបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ មានលាយសារធាតុគីមី មកចែកចាយពេញ ទីផ្សារស្រុកខ្មែរតែម្តង ។នាយកដ្ឋាន កាំកុងត្រូល គឺជា ស្ថាប័ន ជំនាញ លើការ ត្រួតពិនិត្យ ចំណី អាហារ ដើម្បី ធានាដល់ សុខភាព ប្រជាពលរដ្ឋ កម្ពុជា ។ ស្ថិតក្រោម អំណាច លោកម៉ក់ ពេជរិទ្ធ ជាច្រើនឆ្នាំ កន្លងមក បានបង្កឲ្យ ប្រជាពលរដ្ឋ ចាប់ពី អាយុជាង ១០ឆ្នាំ នៅកម្ពុជា ភាគច្រើន ទទួលរង នូវជំងឺ ក្រពះ ពោះវៀនទឹកនោមផ្អែមនិងរងគ្រោះថ្នាក់ដល់ជីវិត…ជាដើម។ ដែលផ្ដើម ចេញពី បញ្ហាចំណី អាហារ ដែលនាំ ចូលខ្វះ ការត្រួត ពិនិត្យពី បរទេស ។បាតុភាព ជាច្រើន ផ្ដើមចេញ ពីបទល្មើស ចំណី អាហារ ដូចជា ករណីនាំ ប្រភេទ ទឹកស៊ុប ដាក់ក្នុង ប៊ីដុង នាំចូលពី វៀតណាម រួមទាំង ប្រភេទយីហ៊ឺ ផលិតពី ជ័របង្កឲ្យ មានការ ភ្ញាក់ផ្អើល គឺជាតឹកតាង បង្ហាញថា បើគ្មានការ ឃុបឃិតពី កាំកុងត្រូល ដើម្បី ស្វែងរកផល ប្រយោជន៍ ទេនោះ ផលិតផល ទាំងនេះ ក៏មិនអាច នាំចូលនិងផលិត បានដែរ ។ ម្យ៉ាងវិញទៀត មេឈ្មួញ នាំចូល បទល្មើស ចំណី អាហារ ដែលគ្រោះថ្នាក់ ដល់សុខភាព ប្រជាពលរដ្ឋ គឺពុំដែល ឃើញមាន សមត្ថកិច្ច កាំកុងត្រូល ចុះបង្ក្រាប បានម្តង ណាឡើយ ។ផ្ទុយទៅវិញ ករណី បទល្មើស ចំណី អាហារ នៅកម្ពុជា គេសង្កេត ឃើញតែ សកម្មភាព ធ្វើបុណ្យ ដាក់ទាន របស់លោក ម៉ក់ ពេជរិទ្ធ ប្រធាន នាយកដ្ឋាន កាំកុងត្រូល ដែលមជ្ឈដ្ឋាន ទូទៅតែង ពោលតៗគ្នា តាមរបៀប បុណ្យក៏ធ្វើ ឈើក៏កាប់ ត្រីក៏សម្លាប់ ទើបបច្ច័យ របស់លោក ប្រធាន ហាក់ពុំ ចេះរីងស្ងួត បែបហ្នឹង ។ ចំណែក អ្នករងគ្រោះ ពិតប្រាកដ នោះគឺ ពលរដ្ឋខ្មែរ ដែលផ្តល់ ក្តីសង្ឃឹម ទៅលើ ការគ្រប់គ្រង ការត្រួត ពិនិត្យ ប្រកបដោយ មហាគតិ បណ្ឌិត របស់លោក ម៉ក់ ពេជរិទ្ធ ដោយមិន អាចប្រកែក បានឡើយ ។ ព្រោះបើ ផ្អែកលើ សុខភាព ប្រជាពលរដ្ឋ ខ្មែរបច្ចុប្បន្ន គឺពិតជា នៅមាន ប្រភេទ ចំណី អាហារ ច្រើនណាស់ ដែលប៉ះពាល់ ដល់សុខភាព ហើយគ្មាន ការត្រួត ពិនិត្យ ឲ្យបាន ត្រឹមត្រូវ ដែលតម្រូវ ឲ្យមាន ថ្នាក់ដឹកនាំ ដែលមាន សមត្ថភាព ពិតបា្រកដ ទើបអាច ដោះស្រាយ បញ្ហា សុខភាព ជូនប្រជា ពលរដ្ឋ ដែលរងគ្រោះ ព្រោះចំណី អាហារ ប្រកបដោយ គ្រោះថ្នាក់ នេះបាន ។កន្លងមកមានសេចក្ដី រាយការណ៍ថា នៅច្រកអន្តរជាតិចាំយាម ខេត្តកោះកុង ច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ច្រកព្រំដែនមួយចំនួនក្នុងខេត្តបាត់ដំបង និងច្រកអន្តរជាតិបាវិតជាដើម។ សមត្ថកិច្ចបានបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាពនិងចំណីអាហារ បន្លែផ្លែឈើ សាច់គោ សាច់មាន់ សាច់ជ្រូក និងប្រហិត ខូចគុណភាពទឹកដីសៀមទឹកដីយួនចូលស្រុកខ្មែរយ៉ាងគគ្រឹកគគ្រេងដែល ធើ្វឲ្យប្រជាជនកើតជំងឺលើសឈាម។ជាពិសេសនោះគឺទឹកនោមផ្អែមដែលកំពុងតែវាយលុកលើពលរដ្ឋខែ្មរគ្រប់ៗគ្នានាពេលបច្ចុប្បន្ននេះ។ប្រជាពលរដ្ឋ រិះគន់ថា លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ជាអ្នកទទួលខុសត្រូវធំជាងគេចំពោះករណីឈ្មួញនាំចូលទំនិញខូចគុណភាព ទំនិញមានផ្ទុកសារធាតុគីមី ទឹកស៊ុប និងចំណីអាហារផ្សេងៗមកលក់ឲ្យប្រជាពលរដ្ឋខ្មែរទទួលទាន។ ដោយហេតុថា ពេលឈ្មួញនាំចូលតាមច្រកព្រំដែន មន្ត្រីកាំកុងត្រូលក្រោមការគ្រប់គ្រងរបស់លោក ម៉ក់ ពេជ្ជរិទ្ធ មិនបានត្រួតពិនិត្យគុណភាពទំនិញនិងចាត់វិធានការបង្ក្រាបនោះទេ ហើយបែរជានាំគ្នាទៅត្រួតពិនិត្យស្ពៃជ្រក់ ត្រសក់ត្រាំ ដែលអាជីវករលក់ដូរនៅលើទីផ្សារទៅវិញ ។ជាក់ស្តែងថ្មីៗនេះមានមនុស្ស ១៥នាក់បានស្លាប់ ក្នុងចំណោមមនុស្ស ៦២នាក់ បានពុលស្រាស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះជាករណីថ្មីមួយទៀតនៃការពុលស្រាស ដែលតែងតែកើតឡើងជាញឹកញាប់នារយៈពេលពេលពីរបីឆ្នាំកន្លងមកនេះ។ មិនត្រឹមតែករណីពុលស្រាសនេះទេ មានករណីផ្សេងទៀតដូចជា ពុលផ្អកត្រីប្រៃ ពុលនំកញ្ចប់ ទឹកក្រូច ជាដើម។ បញ្ហានេះជាសញ្ញាបញ្ជាក់ប្រាប់ថា សុវត្តិភាពចំណីអាហារ និងសុខភាពសាធារណៈជាបញ្ហាដែលត្រូវពិនិត្យមើលឡើងវិញជាបន្ទាន់។នេះមិនមែនជាលើកទី១ ហើយក៏មិនមែនជារឿងថ្មីដែរ មានករណីទាំងអស់នេះកើតឡើង។មានហេតុផលមួយចំនួន ដែលគេអាចលើកយកមកពន្យល់បាន។ ដួចជាចំណីអាហារខ្វះសុវត្ថិភាព និងគុណភាព មានន័យថា ចំណីអាហារគ្រប់ប្រភេទ ដែលយើងបរិភោគមិនដឹងជាបង្កប់ដោយសារធាតុគីមីពុលអ្វីខ្លះទេ? ចំណីអាហារខ្លះទៀតខូចគុណភាព និងខ្វះអនាម័យ។ ក្រៅពីពុលស្រាស ស្លាប់មនុស្ស ១៣នាក់ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៧ធ្នូ, ថ្ងៃម្សិលមិញក៏មានដែរ ករណីពុលផ្អកកូនត្រីប្រៃ នៅខេត្តសៀមរាប ដែលបណ្ដាលឲ្យ ពលរដ្ឋ ៣០នាក់ និងព្រះសង្ឃ ៦អង្គ មានអាការៈក្អួតចង្អោរធ្ងន់ធ្ងរ ហើយបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ដោយឡែក កាលពី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ សិស្សានុសិស្សតូចៗ នៃសាលាបឋមសិក្សាតាតៃ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រមាណ ៨០នាក់ មានអាការៈពុល ក្អួតចង្អោរ រហូតបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានវិទ្យាស្ថានមួយបានទៅចែកម្ហូបអាហារ ដូចជាបាយឆាកញ្ចប់ សាច់ក្រក និងទឹកដោះគោនៅទីនោះ។ករណីពុលស្រាសក្នុងខេត្តកំពង់ឆ្នាំង ករណីពុលផ្អកត្រីប្រៃ និង នំកញ្ជប់ ទឹកក្រូច ដែលធ្វើឲ្យមនុស្សឈឺ និងស្លាប់បន្តបន្ទាប់សុទ្ធសឹងជាឧទាហរណ៍ជាក់ស្តែងនៃកង្វះសុវត្ថិភាពចំណីអាហារ។ បើទោះបីជាពេលខ្លះផលវិបាកមិនបានបង្ហាញភ្លាមៗ ។ប៉ុន្តែ ករណីខាងលើដែលកំពុងកើតឡើងនៅពេលនេះជាសញ្ញាបញ្ជាក់ថា សុវត្តិភាពចំណីអាហារ និង សុខភាពរបស់មនុស្សទូទៅកំពុងចុះទន់ខ្សោយគួរឲ្យព្រួយបារម្ភ ។ប្រឈមមុខនឹងបញ្ហានេះ អាជ្ញាធរសុខាភិបាល និងសមត្ថកិច្ចផ្សេងទៀត ដែលមានតួនាទីត្រួតពិនិត្យសុខភាព និងចំណីអាហារត្រូវតែបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាទៅលើបញ្ហាសុខភាពសាធារណៈ ជាពិសេសការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារដែលដាក់លក់នៅលើទីផ្សារ គឺជាការងារចាំបាច់មិនអាចខ្វះបាន ដើម្បីធានាថា ចំណីអាហារដែលគ្រប់គ្នាបរិភោគមានថាមពលសម្រាប់ទ្រទ្រង់រាងកាយ តែមិនមែនជាថ្នាំពុលដែលបំផ្លាញសុខភាពនោះឡើយ។ជាការកត់សម្គាល់ មួយថ្ងៃក្រោយពីមានករណីពុលស្រាស្លាប់មនុស្សនេះ ក្រសួងសុខាភិបាលក៏បានធ្វើការក្រើនរំលឹក ជូនដល់ប្រជាជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នការពិសារស្រាដែលបានផលិត ឬបានបិទដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ រួមទាំងការការពារផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ដើម្បីឱ្យចៀសផុតពីករណីពុលស្រានេះ។គួររំលឹកផងដែរថាថ្មីៗនេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្ម ត្រូវប្រឈមនឹងការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីលោកប្រកាសប្រមូលទិញ អង្ករប្លាស្ទិកនិងទឹកស៊ុប ដែលឈ្មួញនាំចូលពីប្រទេសយួន។ ការប្រកាសរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា ជាការលើកទឹកចិត្តដល់មន្ត្រីកាំកុងត្រូលតាមច្រកព្រំដែន ច្រកទ្វារអន្តរជាតិ និងច្រករបៀង ដែលបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ជាពិសេសគ្រឿងឧបភោគបរិភោគដែលមានផ្ទុកសារធាតុគីមីចូលមកចែកចាយលើ ទីផ្សារក្នុងស្រុកខ្មែរ។ យ៉ាងក៏ដោយករណីឈ្មួញនាំចូល សាច់មាន់ សាច់គោ សាច់ជ្រូក ប្រហិតខូចគុណភាព និងទឹកស៊ុបជាដើម គឺជាការទទួលខុសត្រូវរបស់មន្ត្រីកាំកុងត្រូលតាមច្រកព្រំដែនទាំងស្រុង ។សារពត៌មានយើងរង់ចាំបំភ្លឺពីលោក ម៉ក់ ពេជ្ជរិទ្ធដែលជាមន្រ្តីដុះស្លែរាល់ម៉ោងធើ្វការ៕