មន្រ្តី​គយជា​ច្រើនរួប​មានរិះគន់​ការតែង​តាំងប្រធាន​សាខា​ពន្ធដារខេត្តបា​ត់​ដំបង

ប្រភពពីមន្ត្រី សាខាពន្ធដារខេត្តបាត់ដំបង  បានឲ្យដឹងថាកាលពីរៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦  លោក ជា ពិសិដ្ ឋ ប្រធានសាខាពន្ធដារខេត្តបាត់ ដំបង ត្រូវ បានដាក់ឲ្យចូល និវត្តន៍ ហើយអ្នកទទួល តំណែងនេះគឺ លោក  ហេង ជំនិត អតីតអនុប្រធាន ការិយាល័យនៅអគ្គនា យកដ្ឋាន ពន្ធដារ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ការតែងតាំង និងផ្ទេរតំណែងប្រធានសាខា  ពន្ធដារខេត្តបាត់ដំបង  ក្រោមអធិបតីភាព លោក គង់ វិបុល មើលទៅពោរពេញដោយភាពមិន ប្រក្រតី ហេតុនេះហើយទើបមានការរិះគន់យ៉ាងខ្លាំងក្លា ពីមន្ត្រីរាជការសាខាពន្ធដារខេត្ត បាត់ដំបង។ មជ្ឈដ្ឋានជាច្រើនបានលើកឡើងថា ការយកមន្ត្រីពីអគ្គនាយកដ្ឋានពន្ធដារ ឲ្យទៅធ្វើជាប្រធានសាខាពន្ធដារខេត្តបាត់ដំបង កំពុងធ្វើឲ្យមន្ត្រីពន្ធដារក្នុងខេត្តនេះបាក់ទឹក ចិត្តយ៉ាងខ្លាំង ព្រោះមិនត្រូវបានថ្នាក់លើយកចិត្តទុកដាក់ឲ្យតម្លៃទោះបីពួកគេខំប្រឹងធ្វើការងារ យួរឆ្នាំក៏ដោយ។

ការតែងតាំងនិងផ្ទេរតំណែងប្រធានសាខាពន្ធដារខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៩ខែ ធ្នូ ឆ្នាំ២០១៦ បានធ្វើឲ្យមន្ត្រីពន្ធដារក្នុងខេត្តបាត់ដំបង និងមន្ត្រីរាជការក្នុងខេត្តនេះរិះគន់យ៉ាង ខ្លាំងព្រោះលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុ បានយកមនុស្សពីអគ្គនាយកដ្ឋានទៅធ្វើជាប្រធានសាខាពន្ធដារខេត្តបាត់ដំបង ដោយរំលងអនុ ប្រធានសាខាពន្ធដារ ខេត្តនេះដល់ទៅ៤រូប ។ ទង្វើរបស់លោក គង់ វិបុល គឺជារឿងដែល លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនត្រូវមើលរំលងនោះ ទេ ព្រោះមានការសង្ស័យថាជាប់ពាក់ព័ន្ធអំពើពុករលួយបក្ខពួកនិយម ។ អនុប្រធានសាខាពន្ធដារខេត្តបាត់ដំបង មានដល់ទៅ៤រូបមិនគួរ លោក គង់ វិបុល យកមនុស្ស ពីភ្នំពេញ ទៅជំនួសប្រធានសាខាពន្ធដារខេត្តបាត់ដំបងលោក ជា ពិសិដ្ឋ ដែលត្រូវដាក់ឲ្យ ចូលនិវត្តន៍ ។

មន្ត្រីសាខាពន្ធដារខេត្តបាត់ដំបងបានឲ្យដឹងថា នៅក្នុងអង្គភាពនេះមានអនុប្រធានដល់ទៅ ៤រូប គឺ ទី១-ឈ្មោះ ញ៉ែត ឈឿន ទី២- ឈ្មោះ ទូច សុធី ទី៣- ឈ្មោះ អាង ទី និងទី៤-ឈ្មោះ សេន ភា ក៏ប៉ុន្តែលោក គង់ វិបុល ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារមើលរំលងពួកគាត់ ហើយយកមនុស្សពីអគ្គនាយកដ្ឋាន មកធ្វើជាប្រធានសាខាពន្ធដារខេត្តបាត់ដំបងទៅវិញ។ ប្រការនេះប្រហែល លោក ហេង ជំនិត មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក គង់ វិបុល ឬមានហេតុផលអ្វីផ្សេងទើបត្រូវ លោក គង់ វិបុល តែងតាំងឲ្យធ្វើជាប្រធានសាខា ពន្ធដារខេត្តបាត់ដំបងដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ សង្ស័យថា អាចជាប់ពាក់ពន្ធនឹងអំពើពុករលួយផងដែរ ហេតុនេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយគួរស៊ើបអង្កេតជាបន្ទាន់ដើម្បីឲ្យមន្ត្រីសាខាពន្ធដារខេត្តបាត់ដំបង ចំពោះភាពមិនប្រក្រតីនេះផង៕

IMG_0980 IMG_0979