សមត្ថកិ​ច្ចកំពង់​ឆ្នាំង​ចាប់បាន​ឈ្មួញឈើ​ជាមនុស្សសិ្នទ្ធ​នឹងលោក ម៉ៅ ​ធនិនចៅ​ហ្វាយខេត្តពោធិ​សាត់?

ខេត្តកំពង់ឆ្នាំង៖​ រថយន្តយីឌុប មួយគ្រឿង ​ ដែលបានដឹកឈើ  ប្រភេទរាជថ្កុល  មួយឡានពេញ ចេញពីខេត្ត ពោធិសាត់ឆ្លងកាត់ ខេត្តកំពង់ឆ្នាំង  យកទៅប្រទេសវៀតណាម  ត្រូវបានប្រធានមន្ទីរ  កសិកម្ម ខេត្តកំពង់ឆ្នាំ​ង លោក  ងិន ហ៊ុន  ស្ទាក់ចាប់បាននៅ ចំណុចត្រង់ភ្នំដើមផ្កា  ស្ថិតក្នុងភូមិព្រៃខ្មែរ  ឃុំរលាប្អៀរ  ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង រួចហើយបាន  បញ្ជូនមកកាន់មន្ទីរ កសិកម្មខេត្តនៅព្រឹកមិ​ញនេះ ។
ករណីឃាត់រថយន្ត ខាងលើនេះ  ប្រភពបា​នបង្ហើបថា ធ្វើឡើងនៅវេលាម៉ោង ២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២  ខែធ្នូ ឆ្នាំ២០១៦ដោយមាន ប្រធានមន្ទីរខេត្ត អនុប្រធាន១រូប និងកូនចៅរបស់មន្ទីរសិក​ម្មខេត្តម្នាក់ ​គេមិនបានឃើញសមត្ថកិច្ច ដូចជា ប៉េអ៊ឺម ប៉ូលីស និងមន្ត្រីព្រៃឈើចូលរួមឡើយ ។ការឃាត់រថយន្តដឹកឈើដ៍ធំនេះត្រូវបាន​គេគិតថា ប្រហែលជាប្រធានមន្ទីរមិនបានប្រាប់ទៅស​មត្ថកិច្ចទាំងអស់នោះ ដើម្បីសហការ ឫក៍ប្រធានមន្ទីរទំនាក់ទំនងដើម្បីឲ្យជួយសហការដែរ តែគេមិនមក ប្រហែលជាសមត្ថកិច្ចទាំងនោះ ត្រូវបានគេដាក់ខែរួច​ហើយ ។ប្រភពបានបង្ហើបអោយដឹងថា រថយន្តដឹកឈើខាងលើជារបស់ឈ្មួញឈើម្នាក់ឈ្មោះ ចែផល្លឺ ដោយក្រុមរបស់គេឈ្មោះ ងូវ ទី ជាជនជាតិវៀតណា​ម ហើយក៍ជាមនុស្សដែលស្និទ្ធបំផុតរបស់លោកអភិបាលខេត្តពោធិសាត់ លោក ម៉ៅ ធនិន។គេបានសង្កេតឃើញថាកន្លងមក រថយន្តដឹកឈើប្រណិតដែលចេញពីខេត្តពោធិសាត់​ជាពិសេស ឈើរបស់ឈ្មួញ ឈ្មោះងូវ ទី និងឈ្មោះ ចែផល្លឺ នេះតែម្តង។ដែលបានដឹកចេញពីស្រុកវាលវែង ជ្រកក្រោមផ្លាកក្រុមហ៊ុន លោកឧញ៉ាទ្រី ភាព។សូម​បញ្ជាក់ថា ឈ្មួញឈើ ឈ្មោះ ង៉ូវ ទី រស់នៅភូមិត្រពាំងជង ឃុំស្នាមព្រះ ស្រុកបាកាន និងឈ្មោះ ចែផល្លឺ រស់នៅបឹងខ្នា ស្រុកបាកានដូចគ្នា ជាឈ្មួញឈើដុះស្លែនិងធំជាង​គេក្នុងខេត្តពោធិសាត់ បានធ្វើសកម្មភាពដឹកជញ្ជួនឈើមិនញញើត ដោយគេឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធស៊ីសស៊ីស​យកលេសជាមួយអាជ្ញាធរខេត្តនិងមន្រ្តីជំនាញ រៀបចំឯកសារអោយ​ទៅជាឈើមានច្បាប់ដោយយកPCក្លែងក្លាយមកជំនួស ដោយបាន ឆ្លងកាត់ស្នាក់ការ រដ្ឋបាល ព្រៃឈើជាច្រើនកន្លែង និងមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធជាច្រើន តាំង​ពីខេត្តពោធិសាត់មករហូតដល់ប្រទេសវៀតណាម៕

15492533_1809953785943321_8283058690384888359_n15492533_1809953785943321_8283058690384888359_n