ប្រជានេ​សាទលក្ខ​ណៈគ្រួសារ​សំណូមព​រអភិបាលខេ​ត្តកំពង់ឆ្នាំង​បង្ក្រាបទ​ល្មើស​ជលផ​​លគ្រប់ប្រភេទ​នៅក្នុងដែន​សមត្ថ​កិច្ច

ខេត្ត​កំពង់ឆ្នាំង​ ៖  ឈ្មួញ​អ្នក នេសាទ​ល្មើស​ច្បាប់​ជា​ជន  ជាតិ​វៀតណាម កំពុង​រត់​ការ  នេសាទ​ចាប់​ត្រី ខណៈ​មាន អ្នកកាង​រត់ការ​បទ​ល្មើស​ ។ចាប់​តាំង​យប់​ថ្ងៃ​ទី ១៧   ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ស្រប   ពេល​ដែល​មាន​បទល្មើស ​គ្រប់ ប្រភេទ ​កំពុង​កើតឡើង​យ៉ាង  គំហុក​ធ្វើអោយ​ប្រជា​នេសាទ  លក្ខណៈ​គ្រួសារ​កំពុង​មាន​ការ  ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ផល​ប៉ះ  ពាល់​ដល់​ការបាត់បង់​ប្រភព  ធនធាន​មច្ឆា​ជាតិ  ។​

​សេចក្តីរាយការណ៍​ពី   ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ   នៅ​ឃុំ​ប្រឡាយ​មាស ស្រុក  កំពង់​លែង​បាន​ឱ្យដឹងថា  យប់   នេះ​មាន​បទល្មើស​នេសាទ  ប្រភេទ​ជន​រុញ​កំពុងតែ​នេសាទ ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ​នៅ តំបន់​ក្រញា ។ទន្ទឹម​គ្នា​នេះ​ឧបករណ៍​ជន  រុញ​ដោយ​ប្រើប្រាស់​កម្លាំង  ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ឆៃ​ណា​ជា​ច្រ គ្រឿង​មាន​ម្ចាស់​ឈ្មោះ តា​-​ផាក ជា​ជនជាតិ​វៀតណាម  ចាប់ផ្តើម​បញ្ចោ​ញ​សកម្មភាព នេសាទ​ត្រី​ជា​បណ្តើៗ ហើយ ក្នុង​ខេត្ត​កំពង់ឆ្នាំង ។​

​ដោយឡែក ការនេសាទ  ដោយ​ប្រើ​ឧបករណ៍​ទូក​អួន  អូស​គូ​ប្រើប្រាស់​ដោយ​កម្លាំង ម៉ាស៊ីន​ខ្នាត​ធំ​ដែល​មាន​ម្ចាស់ ជា​ជនជាតិ​វៀតណាម​ផងដែរ នោះ ។ អ្នក​រត់​ការ​ក៏​កំពុង​រត់  ការ​ខ្វែងដៃខ្វែងជើងរ​ហូត មាន​អ្នកខ្លះ​បាន​លួច​ចេញ​ធ្វើ ការនេសាទ​យក​ថ្ងៃ​ល្អ ដើម្បី  ចាប់​ត្រី​ទឹកសាប​ឆ្នាំ​២០១៦ នេះ​ការនេសាទ​ល្មើសច្បាប់ ទាំងនេះ ត្រូវបាន​គេ​រាយ​ការ  ណ៍​បន្ថែមថា ឈ្មួញ​បាន​នឹង  កំពុង​មមាញឹក​ចាប់​ត្រី​ទាំង តូច​ទាំង​ធំ ព្រម​ជាមួយនឹង  របាំង​ស្បៃ​មុង​ចាប់​ត្រី​ចម្រុះ​យ ក​ទៅធ្វើ​ចំណី​ត្រី​ឆ្តោ​ចិញ្ចឹម ក្នុង​បែ​យ៉ាង​អានាធិបតេយ្យ ផងដែរ ។​

​ដោយឡែក របាំង​សាច់ អួន​រាប់សិប​កន្លែង​ទៀត ក៏  កំពុងតែ​មមាញឹក​ដាក់​ស្ទាក់ ចាប់​ត្រី​ដែល​មាន​ប្រវែង​មួយ ខ្សែៗ​ចាប់ពី​២០០​ម៉ែត្រ រហូត  ដល់​ជាង​១០០០​ម៉ែត្រ​ដែល សកម្មភាព​បែប​នេះ​មាន​ស្ទើរ គ្រប់​ទីកន្លែង​នៅក្នុង​ដែន​នេ​- សាទ​ស្រុក​កំពង់លែង ស្រុក  បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ។

​ការធ្វើ​សកម្មភាព​នេសាទ  ល្មើស​ច្បាប់​បាន​យ៉ាង​រលូន បែប​នេះ​ដោយ​មាន​មេខ្យល់ ជា​ថៅកែ​ទូ​កឌុក​ជា​អ្នករត់ ការ​បង់លុយ​អោយ​សមត្ថកិច្ច  ជំនាញ​ពាក់ព័ន្ធ​ដែល​ចុះ​ទៅ តំបន់​នោះ ខណៈពេលដែល  គេ​បានដឹង​យ៉ាងច្បាស់​ថា លោក សោម ភារុណ នាយ ខ័ណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត កំពង់ឆ្នាំង បាន​ស្គាល់​ទីតាំង  ខាងលើ​នេះ​យ៉ាង​ច្បាស់ ប៉ុន្តែ លោក​មិន​មាន​វិធានការ​បង្ក្រាប បែរជា​បណ្តោយ​ឱ្យ​សកម្មភាព នេះ​បន្ត​យ៉ាង​រលូន ។​

​ជាក់ស្តែង​ការនេសាទ​កុំ ថា ឡើយ​រដូវ​បើក​នេសាទ  ទោះ​រដូវ​បិទ​នេសាទ​នេះ  ឈ្មួញ​ត្រី​ដែល​គេ​ស្គាល់​ជា​មេ ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក  បាន​បញ្ចោ​ញ​សកម្មភាព​ដឹក ផល​អនុផល​នេសាទ​រួម​ទាង  ការនេសាទ​ល្មើសច្បាប់​យ៉ាង ក្រក្រើ​កក៍​គ្មាន​សមត្ថកិច្ច​ពាក់ ព័ន្ធ​ណាមួយ​ចេញមុខ​បង្ក្រាប​ឱ្យមាន​ប្រសិទ្ធភាព​ឡើយ ។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ នេះ ប្រជាពលរដ្ឋ​សំណូមពរ  ដល់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន  អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​កំពង់ឆ្នាំង មេត្តា​ចាត់  វិធានការ​បង្ក្រាប​ឱ្យបាន​ទាន់ ពេលវេលា ។អ្នកយកព័ត៌មាន​យើង​មិន  អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្ត​កំពង់ឆ្នាំង លោក សោម  ភារុណ បាន​នៅឡើយ​ទេ ៕

engcheasan_chhuachandoeun1