លោក​ភេសុមុនី​ប្រធានសាខាគយរា​ជធានីភ្នំពេញ​ល្បីល្បាញ​រៀបចំបក្សពូកខ្លួន​ជាក្រុមៗឲ្យដើរយ​កលុយពីតា​មបណ្តា​ឃ្លាំងស្តុក​ទំនិញនិង​ពី​ឈ្មួញ?

មន្ត្រីគយបានបង្ហើបឲ្យដឹងទៀតថាលោកភេសុមុនីបានរៀបចំបក្ខពួករបស់ខ្លួនជាក្រុមៗឲ្យដើរយកលុយពីតាមបណ្តាឃ្លាំងស្តុកទំនិញនិងពីឈ្មួញដែលនាំចូលចែកចាយទំនិញ ក្នុងរាជធានីភ្នំពេញតាមអំពើចិត្ត បើទោះបីទំនិញទាំងនោះនាំចូលមានបង់ពន្ធ ត្រឹមត្រូវយ៉ាងណាក៏ដោយក៏គេចមិនផុតពីបង់លុយដែរ?។ ប្រសិនបើឈ្មួញណាហ៊ានតវ៉ា គេទាមទារត្រួតពិនិត្យឯកសារ ឬទាមទាររើទំនិញដើម្បីត្រួតពិនិត្យឡើងវិញជាមិនខាន ព្រោះគេមានអំណាចយ៉ាងធំធេង ក្នុងការគំរាមលើឈ្មួញ។ ហេតុនេះ ហើយទើបក្រុមឈ្មួញដែលមិនចង់ប្រឈមមុខជាមួយមន្ត្រីគយជាកូនចៅលោក ភេ សុមុនី ក៏បង្ខចិត្តបង់លុយតាមការទាមទាររបស់មន្ត្រីគយទាំងនោះ រួចហើយក៏ទម្លាយឲ្យអ្នកសារព័ត៌ មានដឹងឮជាសាធារណៈ។

ប្រភពពីមន្តី្រគយតូចតាច ដែលបម្រើការងារនៅក្នុងស្ថាប័នសាខាគយរាជធានីភ្នំ ពេញបានឲ្យដឹងថា មួយរយៈពេលកន្លងទៅនេះលោក ភេ សុមុនី ប្រធានសាគយនិង រដ្ឋាករសាខារាជធានីភ្នំពេញ កំពុងប្រគ្រប់មធ្យោបាយដើម្បីប្រមូលលុយ តាមរបៀបពុក រលួយដោយគ្មាន ញញើតអ្វីទាំងអស់ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ គួរស៊ើបអង្កេតទៅលើទង្វើរបស់លោក ភេ សមុនី ខ្លះផង ។ ប្រភពបានឲ្យដឹង ទៀតថា ការដែលលោក ភេ សុមុនី ហ៊ានធ្វើអ្វីតាមអំពើចិត្ត ជាពិសេសការគាបយកលុយពី ពេះឈ្មួញម្ចាស់ឃ្លាំងស្តុកទំនិញ និងពីឈ្មួញនាំចូលចែកចាយទំនិញលើទីផ្សារ គឺដោយសារ អាងមានលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាបង្អែកដ៏រឹង មាំរបស់ខ្លួន។ ហេតុនេះហើយទើបលោក ភេ សុមុនី ប្រធានសាខាគយរាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត និងបើកដៃឲ្យកូនចៅគ្រប់បណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ សង្កត់កឈ្មួញតាមអំពើចិត្តទៀតផង។

ប្រភពខ្លះបានឲ្យដឹងថា លោក ភេ សុមុនី បានចាត់តាំងកូនចៅមួយក្រុមឲ្យចាំជំរិត យកលុយពីក្រុមហ៊ុនរថយន្តក្រុងនាំទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ពីស្រុកសៀមនិងពីស្រុកយួនចូលមករាជធានីភ្នំពេញតាមអំពើចិត្ត ហើយឈ្មួញទាំងនោះមិនហ៊ានតវ៉ាជាមួយកូន ចៅលោកប្រធានសាខាគយរាជធានីភ្នំពេញឡើយ។តាមរយៈទង្វើដូចរៀបរាប់ខាងលើនេះលោក ភេ សុមុនី និងបក្ខពួកអាចប្រមូលលុយតាមរបៀបពុករលួយក្នុងមួយខែៗបានយ៉ាង ច្រើនសន្ធឹកសន្ធឹកសន្ធាប់យកទៅចែកគ្នាធ្វើមានធ្វើបានដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថគួរពិនិត្យទង្វើមិន ប្រក្រតីរបស់លោក ភេ សុមុនី ប្រធានសាខាគយរាជធានីភ្នំពេញ ជាបន្ទាន់ព្រោះការដែល លោក ភេ សុមុនី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺ ដោយសារអាងមានលោក គុណ ញឹម អគ្គនាយកគយជាបង្អែក ៕

IMG_1032