ក្រចេះ៖ នៅខេត្តក្រចេះអ្នកណា ក៏គេស្គាល់ឈ្មោះ ធីកាប៉ូដែលឈ្មោះ ពិតថាជុំវុទ្ធីគឺជាទាហ៊ាន ស៊ីប្រាក់ខែពីរដ្ឋ ផងនិង ជាឈ្មួញរក ស៊ីឈើខុសច្បាប់ផង ។នៅក្នុងទឹក ដីខេត្តក្រចេះពីសេស នៅស្រុកសម្បូណ៍ ម្សៀធីកាប៉ូនេះអាងវ៉ាងអាន់ ជ្រីសម្បើមណាស់ គ្នានខ្លាចអាណាមួយ ឡើយដែលធ្វើឲ្ យគេជឿថាម្សៀ នេះទិញក្បាល សមត្តកិច្ចដើម្បីប្រកប ជំនួញឈើខុសច្បាប់របស់ ខ្លួនអស់ទៅហើយ ។
ជាក់ស្តែងថ្មីៗ នេះនៅទីតាំងម្តុំមុខ ផ្ទះមេឈ្មូញឈ្មោះ ជុំវុទ្ធីហៅ(ធីកាប៉ូ)ត្រង់ចំនុច ភូមិអូរកន្តៀថ្មី ឃុំអូរគ្រាង ស្រុកសំបូរខេត្តក្រចេះ មានអ្នកកាសែតឈប់តាមដងផ្លូវជាតិលេខ៧ក៏ស្រាប់តែមានមនុស្សម្នាក់ជិះម៉ូតូមកដេញមិនអោយឈប់ដោយគេប្រាប់ថាបងមិនឲ្យឈប់ទីនោះឈប់មិនបានទេ?តែមិននិយាយប្រាប់ថាមូលហេតុអីបានជាមិនឲ្យមានយានយន្តឈប់នៅតំបន់នេះតាមដងផ្លូវសាធារៈនោះឡើយ។
ទៅ៤នាក់បានមកឈប់រថយន្តជាថ្មីទៀតតាមដងផ្លូវជាតិលេច៧តំបន់ដដែលពេលនោះក៏ស្រាប់តែក្រុមកូនចៅបងធំបងតូចមានប្រនង់ដុំថ្មមកដេញវាយឡានអ្នកាសែតរត់ប៊ិះមិនទាន់។ពេលនោះអ្នកាសែតបានសុំអន្តរាគមន៍ទៅស្នងការនគរបាលខេត្តក្រចេះបន្តិចក្រោយមកក៏ មានកំលាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរទៅដល់កន្លែងកើតហេតុដែរ។តែអ្វីៗហាក់ដូចជាគ្មានតម្លាភាពទៅវិញ។
សមត្ថកិច្ចមិនបានសួរហេតុផលរកមុខជនបង្កអីទេតែបានត្រូតពិនិត្យឆែករកកាតអ្នកកាសែតយ៉ាងល្អិតល្អន់ទៅវិញហើយពួកគេគ្រាន់តែនិយាយថាទីនេះផ្ទះលោកធី?តែមិនឃើញមានស្វែងរកហៅជនល្មើសមកសួរនាំនៅប៉ុស្តិអ្វី នោះទេ ។គ្រាន់តែប៉ាប៉ុនណឹងគេអាចដឹងថាម្សៀរធីកាប៉ូនេះទិញក្បាលសមត្តកិច្ចបាត់ទៅហើយ។ មើលទៅទំនងជាគ្មានសង្ឃឹម ចំពោះចំណាត់ការរបស់សមត្តកិច្ចក្រុមអ្នកកាសែតក៏បន្តរទៅខេត្តស្ទឹងត្រែងទៀតបន្ទាប់ពីសមត្តកិច្ចប្រាប់ថា៖អោយមកដាក់ពាក្យបណ្តឹងនៅអធិកាស្រុកទៅចាំគេចាត់ការឲ្យ(ស៊ិក)។ករណីមួយនេះអ្នកកាសែតមិនចង់ឈ្នះចាញ់អីទេសំខាន់គ្រាន់តែចឹងដឹងថាភូមិឃុំសុវត្ថិភាពគ្មានទេឬនៅតំបន់មួយនេះ?។
ទោះជាយ៉ាងណាក្រោយពីស្រាវជ្រាវមានសេចក្តីរាយការណ៍ឲ្យដឹងថា៖ទីតាំងដែលមានពួគយូកូងចេញមករករឿងអ្នកកាសែតមិនមែនជាបន្ទាយទាហ៊ានដែលត្រូវរក្សាការសំអាត់អីទេតែជាទីតាំងផ្ទះរបស់ឈ្មួញឈើល្បីឈ្មោះជុំវុទ្ធីហៅ(ធីកាប៉ូ)ដែលមានលាក់ស្តុកទុកឈើពេលដឹកចូលសម្រាប់នាំចេញទៅស្រុកយួយទេតើ។ធីកាប៉ូនេះមានដៃគូជាឈ្មួញឈើល្បីឈ្មោះម្នាក់ទៀតឈ្មោះថនប៊ុនធីហៅធីបាញ់ជាំទាហ៊ានដែរ។ពួកគេមានរថយន្ដដឹកឈើប្រណិតប្រភេទសាំយ៉ុងកាមរីស្វិតកាមរីហើមហាយឡែនឌ័រនឹងរថយន្ដមួយប៉ាំងកន្លះប្រមាណពី១៥ទៅ២០គ្រឿងរួមទាំងរថយន្ដយីឌុប៥ ភ្លៅដឹកឈើប្រណិតនិងដើមត្រៀកចំនួន២គ្រឿងផងដែរបានធ្វើចរាចរបានយ៉ាងរលូនលើដងផ្លូវជាតិលេខ៧៦ A ក្រចេះស្នូលឆ្ពោះទៅប្រទេសវៀតណាម។
បើតាម សេចក្ដីរាយការណ៍ ឈើប្រណិតទាំងអស់នោះ ត្រូវបានគេប្រមូល ដឹកចេញពីតំបន់ នាៗស្ថិតនៅចំណុច ភ្នំខៀវក្នុងភូមិ សាស្ត្រ អូរកណ្ដៀ ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ។ករណីនេះ ប្រជាពលរដ្ឋសហគមន៏ឲ្យដឹងថា៖ ជា រាងរាល់ថ្ងៃគេសង្កេតឃើញ មេឈ្មួញដ៏ល្បី នឹងមានឥទ្ធិពលដែល មន្ទ្រីមានសមត្តកិច្ចក្នុងខេត្តក្រចេះពុំហ៊ានលូកដៃបង្ក្រាបនោះគឺមាន ពីរនាក់ ប្រចាំនៅខេត្តក្រចេះ ដែលពលរដ្ឋឲ្យ រហស័នាមថាលោក( ធីប៉ាញ់ ) នឹងលោក ( ធី ការប៉ូ ) ។
ពលរដ្ឋបាននិយាយថា រាល់ថ្ងៃនេះ លោក( ធីបាញ់ ) នឹង លោក( ធី កាប៉ូ )បញ្ជារឲ្យពលរដ្ឋ ក្រីក្រយករថយន្តកែឆ្នៃ នឹងត្រាក់ទរ័ជាច្រើនគ្រឿង ចូលកាប់ជ្រៀកអាឈើប្រណិត ដឹកជញ្ជួន យ៉ាងអនាធិបតេយ្យនៅចំណុចភ្នំខៀវ យកមកលក់ឲ្យ ខ្លួនក្នុងតំលៃថោកៗ ដើម្បីដឹកបន្តទៅលក់ ឯប្រទេសវៀណាម ជារាងរាល់ថ្ងៃ តែគេពុំឃើញមន្ទ្រីពាក់ពន្ធ័ ណាម្នាក់ទៅក្បែនោះឡើយ។ មិនត្រឹមតែប៉ុណ្ដោះ ការដឹកជញ្ជូនតាមរថយន្ដ តូចធំនៅលើដងផ្លូវជាតិ៧៦អា បានយ៉ាងរលួនដោយពុំមាន សមត្តកិច្ចរឺ មន្ទ្រីពាក់ពន្ធ័ណាហ៊ានមកក្បែរឡើយ ។ទោះបីបច្ចប្បន្ននេះមាន P,M ផ្ទៃប្រទេសមួយក្រុម បានចុះមកប្រចាំការ ក៏ដោយ ៕