សៀមរាប៖ ពលរដ្ឋជម្ងឺបូសជើង ម្នាក់បានផ្តល់ទំនុកចិត្ត លើមន្ទីរពេទ្យបង្អែកខេត្ តសៀមរាបហើយបានសម្រេច ចិត្តឲ្យក្រុមគ្រូពេទ្យវះកាត់ តែលទ្ធផលបាន ជាស្លាប់គួរឲ្យសោកស្តាយ និងមានការទួញសោកបោ កខ្លួនយ៉ាងខ្លាំងពីសំណាក់ គ្រួសារ។ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង០៨ និង០០នាទី ព្រឹក ១៥ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ម៉ោង ១០និង១៥នាទីបានបាត់បង់ជីវិត។
អ្នកស្រី ឡាបដែលជាក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា៖បងប្រុសគាត់ឈ្មោះ ចេក នល់ អាយុ ៨៥ ឆ្នាំ រស់នៅក្នុងភូមិត្រពាំងទឹម ឃុំកណ្តែកស្រុកប្រាសាទបាគង សៀមរាប បានយកមក សម្រាក ព្យាបាលនៅមន្ទីរពេទ្យ បង្អែក ខេត្តសៀមរាប កាលពីថ្ងៃទី ១៣ ខែធ្នូ មកម្លេះ ព្រោះតែគាត់មាន ជម្ងឺ បូសបាតជើងមុនពេលយកមកសម្រាកព្យាបាល បងប្រុសគាត់ ជាជនរងគ្រោះខាងលើ ឈឺ តែជើងទេ ប៉ុន្តែគ្រូពេទ្យបញ្ជាក់ថាគាត់មានជម្ងឺ ឡើងជាតិ ស្ករ ផងដែរ ។
ទាក់ទិនករណីគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាបព្យាបាលមនុស្សបណ្តាល់ឲ្យស្លាប់ដោយគ្រាន់តែវះបូសជើងនោះ លោកប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានប្រាប់តាមទូរសព្ទ័នាថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៦នេះថា៖បើមានព័ត៌មានចុះផ្សាយអីក៏ផ្សាយទៅ?និយាយបានបន្តិចលោកក៏បានបិទទូរស័ព្ទទៅ។
ទាក់ទងបញ្ហានេះពលរដ្ឋបានលើកឡើងថា៖មន្ទីរពេទ្យបង្អែកខេត្តសៀមរាបមួយនេះមិនសមដាក់ថាជាពេទ្យរដ្ឋអីទេព្រោះជាកន្លែងអាក.អ្នកក្រ គ្មានត្រាប្រណីទេ?។សូមរដ្ឋាភិបាលជួយគិតគូផងកុំឲ្យបន្តសកម្មភាពយ៉ាងនេះតទៅទៀតងាប់រាស្ត្រក្រីក្រអស់ហើយ៕