ច្រកតំបន់​ ៤០០ ​ក្នុងស្រុក​សំឡូត​ជាច្រកនាំ​ចូលប្រេ​ងគេច​ពន្ធចចូ​លទាំង​ថ្ងៃទាំង​យប់?

ប្រជាពលរដ្ឋស្រុកសំឡូត  បានរៀបរាប់ថា ប្រេងសាំង និងហ្គាស  ភាគច្រើនត្រូវបានឈ្មួញខ្មែរ និងសៀម សហការគ្នាដឹក យកមកដាក់ នៅតាមព្រំដែននៅ ពេលថ្ងៃហើយនៅពេល យប់ពួកគនឹងដឹកបន្តយកទៅចែក ចាយនៅតាមដេប៉ូសាំង ផ្សេងៗទៀត។ ប្រភពដដែលបាន បញ្ជាក់ថា ច្រកតំបន់៤០០ មិនត្រឹមតែមាន ការនាំចូលប្រេងសាំង និងហ្គាសគេចពន្ធនោះ ទេតែក៏មានករណីនាំចូល ទំនិញគេចពន្ធផង ដែរដែលទំនិញ ទាំងនោះ ភាគច្រើនបានដឹកយកទៅ លក់នៅក្នុងទីរួមខេត្តបាត់ដំបង និងតាមបណ្តា ខេត្តជិតខាង ផ្សេងទៀតក្នុងប្រទេសកម្ពុជា។

ប្រជាពលរដ្ឋស្រុកសំឡូតបានរាយការណ៍នៅដើមសប្តាហ៍នេះថាច្រកតំបន់៤០០ក្នុងស្រុកសំឡូតខេត្តបាត់ដំបងមានករណីនាំចូលប្រេងគេចពន្ធច្រើនឆ្នាំមកហើយតែស្ថានភាពសព្វថ្ងៃឈ្មួញ និងមន្រ្តីពុករលួយបានឃុបឃិតគ្នានាំចូលប្រេងគេចពន្ធកាន់តែច្រើនឡើងៗ។ ប្រភពដដែលបានបញ្ជាក់ថាសកម្មភាពនាំចូលប្រេងគេចពន្ធមានទ្រង់ទ្រាយកាន់តែធំឡើងៗនេះ ក៏ដោយសារតែថ្នាក់លើរក្សាភាពស្ងៀមស្ងាត់ដែលធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋាន រិះគន់ថាប្រហែលជាថ្នាក់លើបានទទួលផលប្រយោជន៍ពីថ្នាក់មូលដ្ឋានហើយ ទើបមិនចាត់វិធានការទប់ស្កាត់ឬបង្រ្កាបខណៈបញ្ហានៅច្រក៤០០សារព័ត៌មានបានផ្សព្វផ្សាយជាច្រើនអង្អភាព ។

លោកយ៉ីថុលមេគយច្រក៤០០ឈ្មួញឈ្មោះប៉ោឌីនិងឈ្មួញឈ្មោះឃាងត្រូវបានប្រជាពលរដ្ឋមូលដ្ឋានបញ្ជាក់ថា ជាអ្នកនៅពីក្រោយនាំចូលប្រេង និងហ្គាសគេចពន្ធ។ ប្រភពដដែលបានបញ្ជាក់ថាឈ្មួញបាននាំចូលប្រេងនិងហ្គាសក្រោមលក្ខខណ្ឌអនុគ្រោះបន្ធូរបន្ថយពន្ធដែលនោះជាគោលនយោបាយរបស់រដ្ឋាភិបាលតែស្ថានភាពជាក់ស្តែងឈ្មួញបាននាំចូលប្រេងក្នុងចំនួនច្រើនលើសកំណត់ហើយក្នុងនោះមួយចំនួនធំមិនបង់ពន្ធឲ្យបានត្រឹមត្រូវនោះទេដែលបញ្ហានោះកំពុងតែធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើន។

ប្រជាពលរដ្ឋស្រុកសំឡូត បានស្នើដល់អាជ្ញាធរខេត្តបាត់ដំបង និងរដ្ឋាភិបាល គប្បីត្រួតពិនិត្យសកម្មភាពនាំចូលប្រេងសាំងគេចពន្ធ និងបទល្មើសសេដ្ឋកិច្ចផ្សេងទៀតច្រកតំបន់៤០០ឡើងវិញ ព្រោះសព្វថ្ងៃនេះសកម្មភាពឈ្មួញមានទ្រង់ទ្រាយកាន់តែធំឡើងៗ៕

IMG_1143 IMG_1144 IMG_1145