ឈ្មោះ​ ង្វៀង​ យ៉ាំង​ហុងជន​ជាតិយួន​ជាអ្នកម៉ៅ​ការនិង​កាងបទ​ល្មើសនេសាទ​​ខុសច្បា​ប់​ម៉ាខេត្ត​កំពង់​ធំ

មន្ត្រីរដ្ឋបាលជលផល ខេត្តកំពង់ធំ បានឲ្យដឹងថា  ដោយសារមន្ត្រីរដ្ឋបាល  ជលផលក្នុងស្រុកស្ទោង និង ស្រុកកំពង់ស្វាយ  បើកដៃឲ្យជនជាតិយួន ឈ្មោះ យ៉ាំងហុង ប្រមូលលុយ ពីអ្នកប្រើឧបករណ៍ ខុសច្បាប់ មកចែកចាយ ដល់មន្ត្រីជំនាញនិង សមត្ថកិច្ចពាក់ព័ន្ធ   អាចមានការឃុបឃិត  ពពីលោក ប៉ែន វណ្ណារិទ្ធ នាយខណ្ឌ រដ្ឋបាលជលផលខេត្តកំពង់ធំ  ផងដែរ។  ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លុយដែលជនជាតិយួនឈ្មោះ ង្វៀង យ៉ាំងហុង ប្រមូលបានកន្លងមកថ្មីៗនេះមានការបែងចែកជាច្រើនកន្លែងដូចជា នគរបាលប៉ុស្តិ៍ នគរបាលស្រុក កម្លាំងអាវុធហត្ថតាមប៉ុស្តិ៍ កម្លាំងអាវុធហត្ថស្រុក មន្ត្រីរដ្ឋបាលជលផលចាប់ ពីសង្កាត់ ផ្នែក រហូតដល់ខណ្ឌនិងដល់ថ្នាក់លើ ហេតុនេះហើយទើបអ្វីៗអាចប្រព្រឹត្តទៅ ដោយរលូន? ។

ប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង និងឃុំផាត់ សណ្តាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានឲ្យដឹងថាបច្ចុប្បន្នក្នុងបឹងទន្លេសាបនៃឃុំទាំងពីរ នេះមានបទល្មើសប្រើឆ្នុកភ្លើងដែលជាប្រភេទឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងពេញបន្ទុក ហើយពុំមានមន្ត្រីរដ្ឋបាលជលផល មន្ត្រីអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធដូចជានគរបាលនិង កម្លាំងអាវុធហត្ថចាត់វិធានការបង្ក្រាបឡើយ។ ប្រភពពីប្រជានេសាទនៅឃុំពាមបាង បានឲ្យ ដឹងថា ជនជាតិយួនឈ្មោះ ង្វៀង យ៉ាំងហុង រស់នៅតំបន់មាត់ខ្លា គឺជាអ្នកប្រមូលលុយពីក្រុម ជនល្មើសប្រើឧបករណ៍ខុសច្បាប់យកទៅចែកចាយឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដើម្បីកុំឲ្យបង្ក្រាបបទល្មើស។ ថ្មីៗនេះជនជាតិយួនឈ្មោះ ង្វៀង យ៉ាំងហុង ប្រមូលលុយបានមិនតិច ជាង៥០០០០ដុល្លារទេ? យកទៅចែកឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយដើម្បីកុំឲ្យបង្ក្រាប បទល្មើសនេសាទ ប្រើឧបករណ៍ខុសច្បាប់។

ប្រភពដែលស្និទ្ធនឹងជនជាតិយួនឈ្មោះ ង្វៀង យ៉ាំងហុង បានឲ្យដឹងថា អ្នកនេសាទ ប្រើឧបករណ៍ខុសច្បាប់ទាំងខ្មែរទាំងយួន នៅតំបន់ឃុំពាមបាង និងឃុំផាត់សណ្តាយ សុទ្ធតែ បង់លុយឲ្យឈ្មោះ យ៉ាំងហុង តាមការកំណត់ដើម្បីយកទៅបែងចែកឲ្យមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ទើបអាចប្រើប្រាស់ឧបករណ៍ខុសច្បាប់ ។ ប្រសិនបើអ្នកណាមិនព្រមបង់លុយតាមការកំណត់ទេនោះប្រាកដជាត្រូវជនជាតិយួនឈ្មោះ ង្វៀង យ៉ាំងហុង រាយការណ៍ឲ្យលោក យ៉ាន់ វិសាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ស្វាយ និងលោក ហួន ផល ជានាយសង្កាត់រដ្ឋបាលជលផល បង្រ្កាបយកស្នាដៃបង្ហាញថ្នាក់លើ ខានជាមិនខានឡើយ។ ដូច្នេះអ្នកណាដែលចង់នេសាទប្រើឧបករណ៍ខុស ច្បាប់ត្រីក្នុងបឹងទន្លេសាបនៃឃុំផាត់សណ្តាយ និងឃុំពាមបាង ត្រូវបង់លុយឲ្យជនជាតិយួន ឈ្មោះ ង្វៀង យ៉ាំងហុង ៕

15591680_245727912514843_298432186_n 15645361_245728019181499_2111467637_n 15577839_245728165848151_1197058617_n