ខេត្តតាកែវ ៖មន្ត្រីគយមួយក្រុម បានដាក់ ប៉ុស្ដិ៍ជជុះ ប្រចាំនៅ ផ្លូវជាតិលេខ ២នៃទឹកដី ខេត្តតាកែវ ដោយដេកយោល អង្រឹងចាំ ប្រមូលលុយ ពីក្រុមឈ្មួញ ដឹកទំនិញ ឆ្លងកាត់ ដោយមានឈ្មួញ ចូលទៅបង់ លុយ ទាំងកណ្ដាល ថ្ងៃចែ្រស ហើយមួយថ្ងៃៗ រាប់សិបនាក់ គយ ទាំងនោះ អាចរកលុយ តាមរបៀបពុករលួយ នេះបានមិនតិចទេ ក្នុងមួយថ្ងៃៗ ។ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ទំនិញខូចគុណភាព គ្រប់ប្រភេទ ដែលផ្ទុកទៅ ដោយសារ ធាតុគីមីមកពីរ ប្រទេសវៀតណាម ចូលមកក្នុង ប្រទេសកម្ពុជាផ្លូវជាតិលេខ ២ខេត្តតាកែវ យ៉ាងគគ្រឹកគគ្រេង បែបអនាធិបតេយ្យ គ្មានការទប់ស្កាត់ ពីមន្ដ្រីនឹងធ្វើការ បង្ក្រាបពីមន្ដ្រី កាំកុងត្រូល ម្នាក់ណានោះឡើយ ។ជាក់ស្ដែងបច្ចុប្បន្ន មានទំនិញ ជាច្រើនមុខ ដឹកពីខេត្តតាកែវឆ្លងកាត់គយមួយកន្លែង នៅតាម បណ្ដោយផ្លូវ ជាតិលេខ២ចាំយកលុយចំពោះការយកលុយ នោះដែរមិនបាន ត្រួតពិនិត្យថាតើនៅក្នុងរថយន្ត មានផ្ទុកអ្វីខ្លះនោះទេ គឺគ្មានអ្វីក្រៅពីដេកយក លុយតែប៉ុណ្ណោះ។អ្វីដែលគួរអោយ ភ្ញាក់ផ្អើលនោះ ត្រូវបាន គេសង្កេតឃើញ ថា អ្នកដែលចាំយក លុយមិនដឹង ជាសមត្ថកិច្ចខាង ណា ព្រោះមិនមាន ឯកសណ្ឋាន ច្បាស់លាស់ ទើបប្រជាពលរដ្ឋការ សង្ស័យថាជាប៉ុស្ដិ៍ជជុះ ។យោងតាមពីមន្ដ្រី មួយរូប បានបង្ហើបប្រាប់ អ្នកយកព័ត៌មានថា នៅក្នុងរថយន្តដឹក ទំនិញទាំងអស់ នោះបង្កប់ទៅ ដោយសារធាតុគីមី មានដូចជាសាច់មាន់ ជង្គង់មាន់ ស្លាបមាន់ ប្រហិតនឹងគ្រឿងទេស ជាច្រើនផ្សេង ទៀត ក្នុងនោះ មួយចំនួនបាន បង្កប់នៅ ( ឡេ និងគ្រឿងថែរក្សា សម្រស់ ដែលក្រសួង សុខាភិបាល បានហាមឃាត់ ទៀតផង)។មន្ត្រីដដែលបាន អោយដឹងទៀតថា ប្រាក់ចំណូល ដែលបានមក ពីបង់ក្បាលឡានក្នុង មួយឡាន ៣០០០០រៀល ទៅ៥០០០០រៀល ដោយមួយថ្ងៃៗមាន រថយន្តរាប់សិបគ្រឿង ។ មន្ត្រីដដែល បន្ថែមថាលុយ ដែលប្រមូលយក ទាំងយប់ទាំងថ្ងៃ នោះសង្ស័យ តែមិនបាន បង់ចូលជា ថវិការដ្ឋនោះទេ។ ហើយលុយ ដែលឈ្មួញបង់ក្បាលឡាន រាប់សិបគ្រឿងឲ្យ មន្ត្រីគយនោះ ទល់តែយក ការ៉ុងទៅដាក់ ៕