មេគយ​ស្រុកមេម​ត់ជាអ្នក​បើកភ្លើង​ខៀវឲ្យមាន​អំពើរត់​ពន្ធច្រកទាំង​៣យ៉ាងអាណា​ធិត្តេយ្យ

ខេត្តត្បូងឃ្មុំ៖ យោងតាម ប្រព័ន្ធផ្សព្វផ្សាយ  បានឲ្យដឹងថា  មេគយស្រុកមេមត់ បានបើកដៃ  ឲ្យក្រុមឈ្មួញ  នាំទំនិញគ្រប់និងមិនគ្រប់ ពីប្រទេសខ្មែរ  ទៅវៀត  ឬនាំពីវៀតណាម  មកខ្មែរ តាមអំពើចិត្ត ​ ក្នុងនោះ  មានទាំងអំពើ​រត់ពន្ធ  ឈើទៅកាន់  ប្រទេស វៀតណាម  យ៉ាងគគ្រឹក  គគ្រេង  ផ្គើនបទបញ្ជារបស់  សម្តេចតេជោហ៊ុន សែន ផងដែរ។
យោងតាម ប្រភព  បានឲ្យដឹងថា  សកម្មភាពដឹកឈើ  ល្មើសច្បាប់ ដ៏គគ្រឹកគគ្រេង  ឆ្ពោះមកកាន់  ខេត្តត្បូងឃ្មុំ ឆ្លង ទៅវៀតណាម  តាមច្រកដូនរ័ត្ ន ច្រកចាន់មូល  ច្រកបឹងជ្រោង  បានក្លាយជា  ប្រភពឆ្នាំងបាយ របស់លោក  ចាន់ សុផាត ជាប្រធានសាខាគយ  និងរដ្ឋាករប្រចាំស្រុកមេមត់  ដូចដែលប្រភពមួយចំនួន បានខ្សឹបប្រាប់ថា ក្នុងមួយខែៗ លោក ចាន់ សុផាត ប្រមូលលុយ បានរាប់ម៉ឺនដុល្លារ ដែលគេសង្ស័យថា បានឃុបឃិតជាមួយឈ្មួញ រកស៊ីដឹកឈើ ខុសច្បាប់ ហើយការ ប្រមូលលុយ មួយចំនួនធ្វើឡើង ដោយខុសច្បាប់ មិនមែនជាគោលការណ៍ របស់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
មានការបង្ហើបឲ្យដឹងថា រថយន្តយីឌុបដឹក ឈើក្រហម និងឈើប្រណិត ឆ្លងទៅកាន់វៀតណាម ដូចហែរកឋិន តាមច្រកទាំង ៣ខាងលើនេះ អាចដំណើរការដោយរលូន ព្រោះតែជំនាញរដ្ឋបាលព្រៃឈើខណ្ឌ នាយផ្នែក និងជំនាញគយ របស់លោក ចាន់ សុផាត បើកភ្លើងខៀវ និងជួយសម្របសម្រួល គ្រប់បែបយ៉ាង។ គ្រាន់តែសមត្ថកិច្ចស្ថាប័នខ្លះ ត្រូវឈ្មួញឈើ បង់លុយអោយ ក្នុងមួយឡានៗ ជាការស្រេច។ ដោយឡែក ចំណែកមេគយ ប្រចាំស្រុកមេមត់ ដែលគ្រប់គ្រងច្រក ទាំង៣មួយថ្ងៃៗ មិនដឹងថា ទទួលបាន លុយច្រើនប៉ុណ្ណាទេ បើទំនិញ ចេញចូល និងឈើមាន ការដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេង បែបនេះ។
លោកមេគយ ចាន់ សុផាត មានជំនាញ ប្រមូលសេដ្ឋកិច្ច តាមច្រកទាំង៣នេះ ដោយទំនិញខ្លះ មានការសង្ស័យ បង់ពន្ធ ចូលរដ្ឋ មិនគ្រប់ធ្វើឲ្យ បាត់បង់ចំណូលរដ្ឋ ក្នុងមួយខែៗ យ៉ាងច្រើន សន្ធឹកសន្ធាប់។
អង្គភាពប្រឆាំង អំពើពុករលួយ ស៊ើបអង្កេត ពីស្ថានភាព ជាក់ស្តែង នៃការការ ដឹកជញ្ជូនឈើ និងទំនិញគេចពន្ធ ឆ្លងកាត់ច្រកដូនរ័ត្ន ច្រកចាន់មូល និងច្រកបឹងជ្រោង ទៅប្រទេសវៀតណាម ដែលមានរូប ភាពគគ្រឹក គគ្រេង ហើយប្រាក់ ចំណូលភាគច្រើន ហូរចូលតែហោប៉ៅមន្ត្រីគយ៕(ពតិ័មានលំអិតសូមចាំអានលេខក្រោម)

a-kun-nhim1-500x334