ឧកញ៉ា​ តុប​ វីដា និង​ឧកញ៉ាល័ក្ខ​ កំពុងប្រើរថ​យន្តធន់ធំៗ​ ដឹកឈើ​បំផ្លាញផ្លូវយ៉ាង​​គំហុកនៅមណ្ឌល​គិរី

ខេត្តមណ្ឌល​គិរី ៖ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍អោ​យដឹងថារាល់ថ្ងៃនេះមានរថយន្ត​ធន់​ធំ​របស់​ក្រុមហ៊ុន​ឧកញ៉ា តុ​ប វី​ដា ​ និង​ក្រុមហ៊ុន​DTC របស់​លោក​ឧកញ៉ា ​ល័​ក្ខ​ ដែល​កំពុងតែ​ដឹកជញ្ជូន​ឈើ​ ចេញពី​ស្រុក​កោះ​ញែក​ខេត្តមណ្ឌល​គិរី ​ និង​បន្ដ​ម​ក​ ដាក់នៅ​ចំណុច​ភូមិ​ច្រាប ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​នោះ ​គេ​សង្កេតឃើញថា​ពុំមាន​សមត្ថកិច្ច ឬ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ម្នាក់​ចុះមក​ត្រួតពិនិត្យ​នោះទេ​។ តែ​បើ​ពួកគាត់​ជា​អ្នកតូចតាច​ គឺ​មិនអាច​គេច​រួច​នោះឡើយ​។បច្ចុប្បន្ន​រថយន្ត​ធន់​ធំ​កំពុង​ចរាចរ​ ដឹកជញ្ជូន​ឈើ​ចេញពី​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ជា​របស់​ឧកញ៉ា​ធំៗ​ដូចជា​ឧកញ៉ា តុ​​ប វី​ដា ​ និងឧកញ៉ា ​ល័​ក្ខ​  ​ក្នុង​ខេត្ត​មណ្ឌលគិរី​ ទាំងយប់​ទាំង​ថ្ងៃ ​បាន​និងកំពុង​តែ​ធ្វើ​ឲ្យ​ផ្លូវខូច​យ៉ាងធ្ងន់ធ្ងរ​ខណៈដឹកហួសទម្ងន់៕(សួមចាំតាមដានពតិ៍មានលំអិតថ្ងៃស្អែកសួមអរគុណ)
15589664_1815315485406649_3303747076352463289_n