រាជធានីភ្នំពេញ៖ កាន់តែល្បីហើយ រឿងអាស្រូវ របស់ប្រធាន សាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ ដោយនៅតាម បណ្ដាគេហទំព័រ មួយចំនួន បានធ្វើការផ្សព្វផ្សាយ លាតត្រដាងជាបន្តបន្ទាប់ ដែលបានចាត់ឲ្យមន្ត្រីក្រោម ឪវាទរបស់ ខ្លួនប្រមូលលុយ តាមឃ្លាំងស្តុក ទំនិញ និងពីឈ្មួញ ដែលនាំទំនិញ យកមកចែកចាយ ម៉ារាជធានីភ្នំពេញ និងទៅ តាមបណ្តាខេត្ តតាមរបៀប ពុករលួយតាមអំពើចិត្តមិនខ្លាច ញញើតបទបញ្ចានាយករដ្ឋមន្រ្តី។
ប្រភពបានឲ្យដឹងថា ភាពមិនក្រក្រតី របស់លោក ភេ សុមុន្នី ប្រធានសាខាគយ និងរដ្ឋាកររាជធានី ភ្នំពេញ គឺបានឲ្យដើរ ប្រមូលលុយពី ឃ្លាំងស្តុកទំនិញ និងពីឈ្មួញ ដែលនាំទំនិញ យកមកចែកចាយ នៅរាជធានីភ្នំពេញ និងទៅតាមបណ្តាខេត្ត ។ ក្រុមឈ្មួញ និយាយថា បើទោះបីជាទំនិញបង់ពន្ធគ្រប់ ឬមិនគ្រប់ លោកគយមិនដឹងទេ គឺដឹងតែពីលុយប៉ុណ្ណោះ ។ ហើយករណីនេះ បានកើតមានជាយូរឆ្នាំកមណាស់មកហើយ។
ប្រភពរាយការណ៍ថា លោក ភេ សុមុន្នី កំពុងធ្វើអ្វីៗតាមអំពើចិត្តដោយមិនគិតអំពី ច្បាប់ទម្លាប់អ្វីឡើយ ។ លោកគិតតែឲ្យ កូនចៅដើរប្រមូលប្រាក់ ពីតាមបណ្តាឃ្លាំងស្តុកទំនិញ ក៏ដូចជាការដើរយកលុយ ពីដេប៉ូចែកចាយ ទំនិញផ្សេងៗ ។
គេរាយការណ៍ថា ម្ចាស់ឃ្លាំងស្តុកទំនិញ ក៏ដូចជាឈ្មួញនាំទំនិញ ចូលទាំងបង់ពន្ធ ក៏ដូចជាមិនបង់ពន្ធ សុទ្ធតែជាមុខ សញ្ញារបស់ លោក ភេ សុមុន្នីទាំងអស់ ។ គ្មាននរណាអាចគេច រួចពីការដែលត្រូវបង់ប្រាក់ ជូនក្រុមមន្ត្រី គយរាជធានី ភ្នំពេញ នេះឡើយ។ មានទាំងការ បង់សម្រាប់លោកភេ សុមុន្នីផង និងសម្រាប់ ក្រុមមន្ត្រីគយ ដែលមានភារកិច្ច មកប្រមូល ប្រាក់នោះផង ។ ក្រុមឈ្មួញនិយាយថា សព្វថ្ងៃវិលមុខនឹងការ ដែលត្រូវខ្វេះហោប៉ៅ យកលុយឲ្យគយ នេះឯង ។
ប្រសិនបើ ម្ចាស់ឃ្លាំងណា មួយមិនហ៊ាន ចំណាយប្រាក់ ទៅតាមការទារ របស់មន្ត្រីគយ ទាំងនោះទេ គឺត្រូវប្រឈមនឹង ការរើកកាយ ត្រួតពិនិត្យ ទំនិញឡើងវិញ។ ប្រសិនបើ ត្រួតពិនិត្យ ឡើងវិញ គឺពិតហើយថា ទំនិញទាំងអស់ បង់ពន្ធមិនគ្រប់ ចំនួននោះឡើយ។ ប៉ុន្តែវាក៏មិន ទាំងអស់នោះដែរ ។ ក្រៅពីការដែល ធ្វើឲ្យខូចខាតទំនិញ វានឹងធ្វើឲ្យ ខាតបង់ ពេលវេលា និងប៉ះពាល់ដល់ ការរកស៊ីទៀតផង ។
ដូច្នេះ ឈ្មួញត្រូវ បង្ខំចិត្តបង់ ប្រាក់ឲ្យលោក ភេ សុមុន្នី តាមការទាមទារ ។ ប៉ុន្តែបើឈ្មួញណា មានខ្នងបង្អែករឹងមាំ ហើយបានបង់ លុយប្រចាំខែនោះ ក៏លោក ភេ សុមុន្នី មិនហ៊ានប៉ះពាល់ដែរ ៕(សូមរងចាំភាគបន្តលេខក្រោយ)