មន្ត្រីរាជកា រនិងប្រជាពលរដ្ឋនៅ ក្នុងខេត្តឧត្តរមានជ័យបាន ឲ្យដឹងថា ដោយសារតែ មាន ឈ្មួញមួយ ចំនួនចាំប្រមូល ទិញឈើគ្រញូង នៅតាមព្រំដែនក្នុង ស្រុកត្រពាំងប្រា សាទ និងស្រុកអន្លង់វែង ទុកលក់បន្តឲ្យឈ្មួញ យួនឈ្មោះយាយ ម៉ាយ ទើបនៅ តែមានប្រជា ពលរដ្ឋខ្មែរលបលួចចូលឆ្លង ដែនខុសច្បាប់ចូលកាប់ឈើគ្រញូង លើទឹកដីសៀមអាចប្រឈម គ្រោះ ថ្នាក់ សព្វបែបយ៉ាង មានរហូតដល់ស្លាប់ ។ មន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច និងមន្ត្រី អាវុធហត្ថ ក្នុងខេត្ត ឧត្តរមានជ័យមួយ ចំនួនត្រូវគេដឹងថាជាអ្នកទទួលសំណូកពីយាយ ម៉ាយ ជាប្រចាំទើបមិនហ៊ានបង្ក្រាបបទល្មើស ហើយបណ្តោយឲ្យយាយ ម៉ាយ ធ្វើអ្វីៗតាមអំពើចិត្ត របស់ខ្លួន។ ដូច្នេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ ក៏ដូចជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មគួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះបច្ចុប្បន្នជំនួញឈើគ្រញូង ខុសច្បាប់ក្នុងខេត្តឧត្តរមានជ័យនៅតែបន្តកើតឡើងដដែល ។
ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ឈ្មួញយួនឈ្មោះយាយម៉ាយ ដែលអ្នកខ្លះហៅថាយាយម៉ៃ នៅតែអាចធ្វើសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈោះគ្រញូងចេញពីខេត្តឧត្តរមាន ជ័យ ចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរ ក្នុងខេត្តឧត្តរមានជ័យ ក៏បានឲ្យដឹងដែរថា យាយម៉ាយមានខ្នងបង្អែកជាមន្ត្រីនគរ បាលនិងមន្ត្រីយោធាមានបុណ្យស័ក្តិធំៗនៅក្នុងខេត្តនេះទើបអាចឈរជើងប្រមូលទិញឈើ និងដឹកជញ្ជូនឈើគ្រញូងខុសច្បាប់តាមអំពើចិត្ត។ លើសនេះទៅទៀត ដោយអាងមានខ្នង បង្អែករឹងមាំទើបកន្លងមកយាយម៉ាយ ហ៊ានបើករថយន្តរបស់ខ្លួនបំបុករថយន្តអ្នកកាសែត ដែលហ៊ានតាមថតសកម្មភាពដឹកឈើគ្រញូងរបស់ខ្លួនទៀតផង ហើយគ្មានសមត្ថកិច្ចណា ហ៊ានចាត់ការឈ្មួញយួនរូបនេះឡើយ។
ប្រភពពីសមត្ថកិច្ចតូចតាចក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សព្វថ្ងៃនេះយាយ ម៉ាយ នៅតែបន្តប្រមូលទិញឈើនិងដឹកជញ្ជូនឈើគ្រញូងចេញពីតំបន់ព្រំដែនក្នុងខេត្តឧត្តរ មានជ័យដូចមុនដដែល ព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នក្នុងខេត្តនេះ សុទ្ធតែបានទទួលផលប្រយោជន៍ពីយាយ ម៉ាយ ជាប្រចាំ។ យាយ ម៉ាយ បានអួតអាងថា ក្នុងមួយខែៗគាត់ចំណាយយ៉ាងតិចអស់១០ម៉ឺនដុល្លារដើម្បីជំនាញឈើគ្រញូង ដូច្នេះគ្មាន សមត្ថកិច្ចណាហ៊ានប៉ះពាល់គាត់ឡើយព្រោះខ្លាចបាត់បង់ផលប្រយោជន៍។ ខ្នងបង្អែកដ៏ធំ របស់យាយ ម៉ាយ ត្រូវគេដឹងថា ជាមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់នៅក្នុងខេត្តឧត្តរមានជ័យ ដែលជាអ្នកចាំជួយរត់ការបើកផ្លូវដម្បីឲ្យជំនួញឈើគ្រញូងរបស់យាយ ម៉ាយ ៕