ពលរដ្ឋរស់ នៅក្នងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប សង្ស័យថា អាចអាជ្ញាធរឃុំ អាជ្ញាធរស្រុក និងមន្ត្រីអាជ្ញា ធរអប្សរា មួយចំនួន ប្រហែលមានជាប់ ពាក់ព័ន្ធនឹងផល ប្រយោជន៍ ទើបពួកគេមិន ចាត់វិធានការ បង្ក្រាបបទ ល្មើសឲ្យបានទាន់ ពេលវេលា។ ឥឡូវនេះ ព្រៃឈើនិងដើមឈើធំៗ នៅក្នុងតំបន់ហាម ឃាត់រងការឈូសឆាយ រំលំជាបន្តបន្ទាប់ ហើយ ឈ្មួញកាយអាចម៍ ដីលក់យ៉ាងគគ្រឹកគគ្រេង ហើយលោក ម៉ៅ វិសុទ្ធ អភិបាល ស្រុកពួក បែរ ជាសម្ងំស្ងៀម ទុកឲ្យ បទល្មើសកើត ឡើងកាន់ តែខ្លាំងថែមទៀត ។ ជាពិសេសតំបន់នោះស្ថិតក្រមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា សូម្បីតែប្រជាពលរដ្ឋសង់ ខ្ទមមិនបានផង ប៉ុន្តែឈ្មួញអាចឈូសឆាយព្រៃឈើ ឈូសរំលំដើមឈើធំៗហើយកាយអាចម៍ដីធ្វើអាជីវកម្មដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
ប្រភពពីពលរដ្ឋរស់នៅក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះមានឈ្មួញជាច្រើននាក់បានសម្រុកប្រើគ្រឿងចក្រឈូសឆាយដីព្រៃ ឈូសរំលំដើមឈើធំៗនៅក្នងតំបន់ហាមឃាត់ ហើយមិនឃើញមន្ត្រីអាជ្ញាធរឃុំ មន្ត្រីអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ឡើយ។ ឈ្មួញទាំងនោះបានឈូសឆាយព្រៃក្នុងតំបន់ហាមឃាត់ ហើយកាយយកអាចម៍ដីលក់យ៉ាងពេញបន្ទុកដោយពុំមានញញើតអ្វីទាំងអស់។ បញ្ហានេះលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបគួរត្រួតពិនិត្យ និងចាត់វិធានការទប់ស្កាត់ជាបន្ទាន់ដើម្បីកុំឲ្យបទល្មើសកើតឡើងយ៉ាងរាលដាលតទៅទៀត ព្រោះបទល្មើសកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។
មជ្ឈដ្ឋាននានាបានរិគន់ថា ប្រសិនបើពុំមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរឃុំ អាជ្ញាធរស្រុកនិងមន្ត្រីអាជ្ញាធរអប្សរាទេនោះគឺក្រុមឈ្មួញប្រមាណ១០នាក់មិនហ៊ានឈូសឆាយដីព្រៃ ឈូសរំលើងដើមឈើធំៗហើយកាយយកអាចម៍ដីធ្វើអាជីវកម្មតាមអំពើចិត្តឡើយ ។ ដូច្នេះលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ហើយត្រូវចាត់ការទៅលើមន្ត្រីអាជ្ញាធរដែលជាប់ពាក់ព័ន្ធផងដែរដើម្បីជាការព្រមានកុំ ឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្ត ៕