លោក​ ច័ន្ទ ​ឃៀង​ ហៅង៉ោ​ម៉ៅ ចូលហ៊ុន​ជាមួយ​មន្ត្រីយោ​ធាឈ្មោះ ​ផាន់នីដឹក​ជញ្ជូនឈើ​ខុស​ច្បាប់តាមច្រក​តន់ហន់​ទាំងយប់​ទាំងថ្ងៃសមត្ត​កិច្ចជំ​នាញ​មិនហ៊ាន​បង្រ្កាប

ខេត្តពោធិ៍សាត់ ៖ ប្រភព​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​​ដ៏​​មាន​អំ​ណាច  ឈ្មោះ ច័ន្ទ ឃៀ​ង  ហៅ ង៉ោ​ម៉ៅ  នៅ​តែ​​បន្ត​​ប្រ​មូល​​ទិញ  និង​​​ដឹ​ក​ជ​ញ្ជូន​​ឈើ រាជ​​កុល (​ម្រិញ​) ល្បី​​ពេញ​​ខេត្ត​ពោធិ៍​សាត់ មិ​នដែល​​ក្រែ​ង​ញ​ញើត ចំ​ពោះ​​ប្រ​តិ​បត្តិ​ការ បង្ក្រា​ប​រ​បស់ ប្រ​មុខ​​រា​ជរ​ដ្ឋាភិ​បា​ល នោះឡើយ  ដូចជា​ពេលនេះ  ឈ្មួញ ង៉ោ ម៉ៅ  បាន​ប្រើប្រាស់  កម្មករ​ជាច្រើន  ស្ទួ​ច​លើក​ឈើ  ដាក់​ឡាន​យី​ឌុប  ដើម្បី​ដឹក​ចេញ  ពី​ស្រុក​វាលវែង  ខេត្តពោធិ៍សាត់  ឆ្ពោះ​មក ខេត្តកំពង់ស្ពឺ ដើម្បី​បន្តទៅ  ប្រទេស​វៀតណាម  តាម​ច្រក​តន់​ហន់  ខេត្តកំពត និង​ខ្លះទៀត  ទៅ​វៀតណាម  ដោយ​ឆ្លងកាត់ជាច្រើន  ខេត្តឆ្ពោះទៅស្វាយរៀង ​។

 មន្ត្រីនគរបាល ខេត្តពោធិ៍សាត់ ឈ្មោះ ឆាង ម៉ៅ គឺជា​ឈ្មួញ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជា​យូរ​មកហើយ ដោយមាន​ការឃុបឃិត ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដទៃទៀត​។ ក្នុង​មួយថ្ងៃៗ ក្រុម​លោក ឆាង ម៉ៅ បាន​ដឹកជញ្ជូន​ឈើ ចេញពី តំបន់​ព្រៃ​ជួរ​ភ្នំក្រវាញ មក​ចែកចាយ​តាម​ដេប៉ូ ក្នុងស្រុក​ក្រគរ ក្រុង​ពោធិ៍សាត់ និង​ខេត្ត កំពង់ឆ្នាំង តាម​រថយន្ត និង​រទេះគោ​ក្របី មិនតិច​នោះទេ ហើយ​រឿង​ដែល​លោក ឆាង ម៉ៅ ហ៊ាន​ធ្វើ​អ្វីៗ​តាម អំពើ​ចិត្ត ដោយសារ មានការ​ឃុបឃិតគ្នាជាប្រពន្ធ័ និង​មាន ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​ក្នុង​ជួរ គណៈ​អភិបាល ខេត្តពោធិ៍សាត់ធ្វើអ្វីៗតាមអំពើចិត្ត ។​

​ ​រំលឹកថា កម្លាំង​កងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ចុះបង្ក្រាប រថយន្ត យី​ឌុប ដឹកឈើ រាជ​កុល ចំនួន ២​គ្រឿង ដែល​គេ​ស្គាល់​ជា របស់លោក ង៉ោ ម៉ៅ​។ ការបង្ក្រាប​រថយន្ត​ដឹកឈើ​នោះ បានធ្វើ​ឡើង​នៅ​ផ្លូវ ចេញពី​ស្រុក​វាលវែង ចំនួន ៣ រថយន្ត​យី​ឌុប ទៅកាន់​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពត បន្ត​ឆ្លងទៅ​វៀតណាម តាម​ច្រក​តន់​ហន់ កាលពី​យប់ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ ហើយ​រហូត មកដល់ពេលនេះ លោក ង៉ោ ម៉ៅ នៅតែ​មិន​រាងចាល បន្ត​ពង្រីក មុខ​ជំនួញ​ឈើ កាន់តែខ្លាំង ផ្គើន​សមត្ថកិច្ច ថែម​ទៀតផង​។

​ប្រភព​ដដែល បាន​អះអាងថា លោក ង៉ោ ម៉ៅ មាន​តួនាទី ជា​នាយរង​ផ្នែក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ក្រគរ បាន​រកស៊ី​ហ៊ុន​គ្នា ជាមួយ​ឈ្មោះ ផាន់​នី មន្ត្រី​យោធា នៅ​កងពល​លេខ​១៤ និង​ឈ្មោះ វណ្ណ ជា​សមត្ថកិច្ច នៅ​ក្រុងភ្នំពេញ​។ អ្នក​ទាំង​៣ ល្បីឈ្មោះ​ពេញ ខេត្តពោធិ៍សាត់ ក្នុងការ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គ្នានអ្នកណា​ហ៊ាន​ប៉ះពាល់ ហើយ​ឮថា​ឈ្មោះ វណ្ណ ត្រូវជា​ប្អូនធម៌ លោក​អភិបាលខេត្ត ទើប​ពួកគេ​មានអំណាច ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​។ សូម​រំលឹកថា លោក ហេង សំបូ បច្ចុប្បន្ន​ជា ប្រធានស្តីទី សាខាគយ​និង​រដ្ឋាករ ខេត្តកំពត  កាល​នៅ​ជា​មេ​គយ ច្រក​តន់​ហន់ ធ្លាប់​ពាក់ព័ន្ធ​ជាមួយ ជំនួញ​ឈើ​ខុសច្បាប់ របស់លោក ង៉ៅ ម៉ៅ  រហូត​មាន​លុយ ជ្រែ​ឡើង​តំណែង ជា​មេ​គយ​ខេត្តកំពត គួរ​ឲ្យ​ស្ញប់​ស្ងែ​ង​ផងដែរ​៕

14763