ឧក​ញ៉ាតុប​វីដានិង​ឈ្មួញធំ​ៗជាច្រើន​នាក់មាន​រថយន្តខ្នាតយក្សដឹកឈើ​បំផ្លាញ​ផ្លូវ

តាមប្រភព ពីសមត្ថកិច្ចក្នុងខេត្ត មណ្ឌលគិរី បានឲ្យដឹងថា  រយៈពេលប៉ុន្មានខែ  ចុងក្រោយនេះ  ឧកញ៉ា តុប វីដា  និងក្រុមហ៊ុន ឌី ធី ស៊ី  បានប្រើ រថយន្តយីឌុបធំៗ ផ្ទុកឈើរាប់  សិបតោនដឹកចេញ ពីស្រុកកោះញែក និងបណ្តាស្រុក មួយចំនួនទៀតយ៉ាង គគ្រឹកគគ្រេង ហើយ មន្ត្រីរដ្ឋ បាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធមិនចាត់វិធាន ការបង្ក្រាបឡើយ ។ ឈើ ដែលដឹក ចេញពីស្រុកកោះញែក  ត្រូវបានគេយកទៅ ស្តុកនៅចំណុចភូមិច្រាប  ឃុំ២ធ្នូ ស្រុក ស្នួល  ខេត្តក្រចេះ និងដឹក ឆ្លងដែនទៅស្រុក យួនយ៉ាងរលូនព្រោះមានការឃុបឃិតពីមន្ត្រីជំ នាញនិងសមត្ថកិច្ចពុករលួយជាច្រើនស្ថាប័ន។ ហេតុនេះហើយទើបព្រៃឈើដែលនៅសេស សល់ក្នុងស្រុកកោះញែក ស្រុកអូររាំង ស្រុកពេជ្រាដា និងស្រុកកែវសីមា កំពុងប្រឈមនឹង សេចក្តីវិនាស ហើយសូម្បីតែព្រៃដែនជម្រកសត្វ ព្រៃអភិរក្ស និងព្រៃសហគមន៍ក៏កំពុងប្រ ឈមនឹងការបំផ្លាញយ៉ាងមហន្តរាយយ៉ាងខ្លាំងបើសិនមិនមានការទប់ស្កាត់ទាន់ពេលវេលា ។

ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក ស្រុកអូររាំង និងស្រុក កែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មួយរយៈពេលកន្លងទៅនេះរថយន្តដឹកឈើរបស់ ឧកញ៉ា តុប វីដា និងរថយន្តដឹកឈោះរបស់ក្រុមហ៊ុន ឌី ធី ស៊ី កំពុងបំផ្លាញផ្លូវជាតិនិងផ្លូវលំ ក្នុងខេត្តមណ្ឌលគិរី យ៉ាងមហន្តរាយហើយមិនឃើញអាជ្ញាធរខេត្តរតនគិរី និងប្រធានមន្ទីរសា ធារណការខេត្តមណ្ឌលគិរី ចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពបានឲ្យដឹងទៀតថា ឧកញ៉ា តុប វីដា និងក្រុមហ៊ុន ឌី ធី ស៊ី បានប្រើរថយន្តយីឌុបធំៗផ្ទុកឈើរាប់សិបតោន បើកបរលើផ្លូវ ជាតិនិងផ្លូវលំក្នុងខេត្តមណ្ឌលគិរីតាមអំពើចិត្ត ហើយក្រុមជញ្ជីងថ្លឹងរថយន្តអត់មានបើកភ្នែក មើលឡើយ។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី ត្រូវគេសង្ស័យថា ទទួលផលប្រយោជន៍ពីក្រុមឈ្មួញដឹកឈើទើបបណ្តោយឲ្យឈ្មួញបំផ្លាញផ្លូវលំនិងផ្លូវជាតិក្នុង ខេត្តនេះជាបន្តបន្ទាប់ហើយធ្វើមិនដឹងមិនឮអ្វីទាំងអស់។

ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី បានអំពាវនាវដល់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ឲ្យចាត់វិធានការបង្ក្រាបករណីរថយន្តដឹកឈើធំៗបំផ្លាញ ផ្លូវជាតិនិងផ្លូវលំក្នុងខេត្តនេះជាបន្ទាន់ ព្រោះអាជ្ញាធរខេត្តមណ្ឌលគិរី និងប្រធានមន្ទីរសាធារ ណការខេត្តមណ្ឌលគិរី មិនចាត់វិធានការទប់ស្កាត់ ។ ជាងនេះទៅទៀតរថយន្តធំៗដឹក ប្រេងសាំងនិងដឹកជញ្ជូនទំនិញលើសទម្ងន់ក៏កំពុងបំផ្លាញផ្លូវក្នុងខេត្តមណ្ឌលគិរីយ៉ាងពេញ បន្ទុកដែរព្រោះក្រុមជញ្ជីងថ្លឺងរថយន្តក្នុងខេត្តនេះគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានតាមរបៀពុករលួយយ៉ាងសម្បាយ ៕

IMG_1356 IMG_1357