លោក ​ស ​សា​រីន ​នាយ​ខ័ណ្ឌ​រដ្ឋ​បាល​ជល​ផល​ប្រ​មូល​លុយ​ ពី​បទ​ល្មើស​លើ​ផ្ទៃ​សមុទ្រ ​មិន​បង់​ចូល​ថវិ​កាជាតិ

កំពត៖ ទូក​​ប្រើ​​ឧ​ប្បករ​ណ៏​​នេសាទ​​ខុស​ច្បាប់​​ទាំង​នេះ​​មាន​នៅ​​តំបន់​ អង្កោល​ ព្រែក​​តា​ណេ​ន​​ក្នុង​ភូមិ​សាស្ត្រ​​ខេត្ត​កែប​​និង​ កំពត​ ហើយ​​កំពុង​​ធ្វើ​​សកម្មភាព​​យ៉ាង​​អានាធិបតេយ្យ​ មិន​ដែល​​ឃើញ​​មន្ត្រី​​ជល​ផល​​ដែល​​ដឹក​នាំ​​ដោយ​ លោក​ ស​ សារី​ន​ ​ធ្វើ​ការ​​បង្ក្រាប់​​ម្តង​ណា​​សោះ​​មាន​តែ​​ការ​សំរួល​​បង្ករ​​ឲ្យ​​មាន​​បទ​ល្មើស​​ជា​​ថ្នូរ​​និង​​ការ​ទទួល​​យក​លុយ​​ដាក់​​ហោ​​ប៉ាវ​​សម្រាប់​ធ្វើ​​មាន​បាន​រៀង​ៗខ្លួន​​តែ​ប៉ុណ្ណោះ​។​

សេចក្តី​​រាយ​​ការ​ណ៏​​មួយ​​បាន​​ឲ្យ​​ដឹង​ថា ​ទូក​​នេសាទ​​ដែល​​កំពុង​​ធ្វើ​​សកម្មភាព​​នៅ​លើ​​ផ្ទៃ​សមុទ្រ​​ភាគ​ច្រើន​ កំពុង​​ប្រើប្រាស់​ ឧ​ប្បករ​ណ៏​​នេសាទ​​ខុស​ច្បាប់​​ដូច​ជា​ ទូក​​អូស​​គួរ​ ទូក​ប្រើ​ខ្សែ​ភ្លើង​ឆក់ មង​និង​អ៊ួ​ន ក្រឡា​ល្អិត ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មឆ្ជា​ជាតិ​ជាច្រើន រួមមាន ក្តាម បង្គា ត្រី​ដែល​មិនទាន់​គ្រប់​អាយុ​បណ្តាល​ឲ្យ​ងាប់​ស្ទើ​តែ​ផុត​ពូជ ជាពិសេស​ត្រីធំៗ មិនអាច​បង្ក​កំណើត​បាន។

យោងតាម​ប្រភព​ជាច្រើន​ពី​ប្រជា​នេសាទ ក្នុង​ល​ក្ខ័​ណ​មិន​ប​ញ្ជេ​ញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ទូក​ប្រើ​ឧប្បការ​ណ៏​នេសាទ ខុសច្បាប់​ទាំងនេះ បាន​បង់លុយ​ឲ្យ​ទៅ លោក នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជល​ផល ក្នុង​ទូកនីមួយៗចំនួន ៤០ទៅ ៦០មឺ​ន​រៀល​ក្នុង​មួយខែ ហើយ​ទូក​ដែល​ប្រើ​ឧ​ប្បករ​ណ៏​នេសាទ​ខុសច្បាប់​នេះ​មាន​ច្រើនរាប់រយ​ទូក​នៅលើ​ផ្ទៃសមុទ្រ​នៃ​ខេត្តកំពត​និងខេត្តកែប​។

ប្រជាពលរដ្ឋ​និង​ក្រុម​សហគម​ន៏​ប្រជា​នេសាទ​បាននាំគ្នា​រិះគន់​ពី​ភាព​សកម្ម​របស់​មន្ត្រី​ជុល​ផង​ខេត្តកំពត​និង​ការនេសាទ​ល្មើសច្បាប់​នេះ​ពិសេស លោក ណៅ ធួ​ក ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជល​ផល​មេត្តាជួយ​ពិនិត្យ ចំពោះ​ភាព​អសកម្ម​របស់លោក ស សារី​ន ​នេះ​ផង។សូម​លោក​ជួយ​អភិរក្ស​ធនធាន​ធ​ម៍​ជាតិ​នៅ​ដែនសមុទ្រ​ខេត្តកំពត​និង​កែប​ផង៕

CH-0304