មន្ត្រី​គយនិង​នគរបាល​អន្តោប្រវេសន៍​ច្រកជាំ​ស្រងាំប្រើ​អំណាចយក​លុយ​ពីប្រជាព​លរដ្ឋ ?

ថ្មីៗនេះអភិបាលខេត្ត ឧត្តរមានជ័យលោក  ស ថាវី បានអំពាវនាវឲ្យ ប្រជាពលរដ្ឋណា  ដែលទៅធ្វើប័ណ្ណឆ្លង ដែន ឬដឹក ទំនិញបន្តិចបន្តួច ពីទឺកដីសៀមហើយ ត្រូវនគរបាល អន្តោប្រ វេសន៍ និងគយតម្រូវ ឲ្យបង់លុយច្រើន ពេកឬក៏ជំរិត ឲ្យបង់ភាស៊ីខុសគោល ការណ៍ត្រូវដាក់ពាក្យ  បណ្តឹងជាលាយលក្ខណ៍ អក្សរមកអាជ្ញាធរ ។ សេចក្តីអំពាវនាវ របស់អភិបាលខេត្ត ឧត្តរមានជ័យ បានកើតឡើង បន្ទាប់ពី ប្រជាពលរដ្ឋរិះគន់ នគរបាល អន្តោ ប្រវេសន៍និង មន្ត្រីគយនៅច្រកជាំស្រងាំ ស្រុកអន្លង់វែង ពីរឿងធ្វើប័ណ្ណឆ្លងដែនក្នុងតម្លៃខ្ពស់ និងបង្ខំឲ្យប្រជាពលរដ្ឋដែលនាំចូល ទំនិញតិចតួចពីទឹកដីសៀមបង់លុយច្រើនហួសហេតុ។ បញ្ហានេះប្រជាពលរដ្ឋកំពុងរង់ចាំ មើលដំណោះស្រាយរបស់លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យជួយដោះស្រាយជូន ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ព្រោះសូម្បីតែក្នុងវេទិកាសាធារណៈដែលរៀបចំដោយ អាជ្ញាធរក៏ប្រជាពលរដ្ឋលើកឡើងពីបញ្ហានេះដែរ។

មន្ត្រីគយនិងនគរបាលអន្តោប្រវេសន៍ច្រកជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យ ប្រើអំណាចគាបយកលុយពីប្រជាពលរដ្ឋដែលនាំចូលទំនិញពីប្រទេសសៀមនិង កាបយកលុយពីប្រជាពលលរដ្ឋធ្វើប័ណ្ណឆ្លងដែនចូលទឹកដីសៀម បានកើតឡើងជាយូរមក ហើយនៅតែមិនទាន់មានដំណោះស្រាយប្រកបដោយតម្លាភាពនៅឡើយ។ បញ្ហានេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដា្ឋនគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំនៃអគ្គនាយក ដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃគួរពិនិត្យមើលនិងចាត់វិធានការទប់ស្កាត់ជា បន្ទាន់ដើម្បីកុំឲ្យប្រជាពលរដ្ឋរិះគន់តទៅទៀត។ បើមិនដូច្នេះទេមន្ត្រីគយ និងនគរបាលអន្តោ ប្រវេសន៍ច្រកជាំស្រងាំ នៅតែឃុបឃិតគ្នាគាបយកលុយពីប្រជាពលរដ្ឋតាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់ទោះបីត្រូវប្រឈមនឹងការរិះគន់យ៉ាងណាក៏ដោយ។

នៅពេលត្រូវប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លាពីពលរដ្ឋ គេតែងតែឃើញប្រធាន ច្រកទ្វារព្រំដែនជាំស្រងាំលោក ហួ តារារិទ្ធ និងមេគយ មេនគរបាលអន្តោប្រវេសន៍ប្រចាំ ច្រកនេះឆ្លើយដោះសាយករួចខ្លួនដោយពុំមានសេចក្តីអៀនខ្មាសបន្តិចណាឡើយ ហើយមេៗ នៅខាងលើក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ។ ដូច្នេះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ គួរតាមដានបញ្ហានេះជាប្រចាំព្រោះរឿងអាស្រូវរបស់នគរបាលអន្តោប្រវេសន៍និងសមត្ថកិច្ច គយច្រកជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋ អាជីវករ និងក្រុម ឈ្មួញរិះគន់ជាយូរមកហើយ៕

34 24