ឧកញ៉ា ​អ៊ុក គឹម​សាន​ ដឹកជញ្ជូន​ឈើប្រណីត​ល្បីម៉ាខេត្ត​ស្ទឹងត្រែង?

ខេត្តស្ទឹងត្រែង ៖  ឧកញ៉ា ដែលមានឈ្មោះ ល្បីរងការរិះគន់ពី ប្រជាពលរដ្ឋ  ទឹកដីស្រុកសៀម  ប៉ាង ខេត្តស្ទឹងត្រែង ក្នុង ករណី បំផ្លាញព្រៃឈើ  និងដឹកជញ្ជូន ឈើបំផ្លាញផ្លូវ  គឺឧកញ៉ា អ៊ុកគឹម  សាន បច្ចុប្បន្នចាប់ផ្តើមចេញ មុខសាជាថ្មី ដឹកជញ្ជូន ឈើប្រណីត បន្ទាប់ពីផ្លូវពីស្រុក សៀម ប៉ាងមកចំណុច ផ្លូវបំបែកដុំក្រឡ  ត្រូវបានជួសជុលរួចរាល់  ។

មកទល់នឹងពេលនេះ យ៉ាងតិចមានរថយន្តយីឌុប ប្រភេទធំៗជាង៣០គ្រឿង បានដឹកឈើ ប្រណីតធ្នង់ចេញពីឃ្លាំងវាយថ្មរបស់ឧកញ៉ាអ៊ុកគឹមសាន។ ករណីនេះ ត្រូវបានបែកធ្លាយថា រថយន្តដឹកឈើជាង៣០គ្រឿងនេះ គឺមានចំនួន៩គ្រឿងគ្មានប៉េសេ(លោតឆត្រ) ខណៈត្រូវរ៉ូវ គ្នា រវាងក្រុមហ៊ុននិងរដ្ឋបាលព្រៃឈើខេត្ត ។ នាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ រថយន្តយីឌុប បានដឹកចេញពីតំបន់ឃ្លាំងវាយថ្មចំនួន១២គ្រឿង តាមសកម្មភាពសម្រុកបំផុតដើម្បីបន្លំដឹក ចេញ ជ្រកតាមរូបភាពកាត់ប៉េសេ ។

ពាក់ព័ន្ធទៅនឹងករណីក្រុមឈ្មួញកំពុងជ្រួលច្របល់ និងត្រេកអរគ្រប់ៗគ្នាថា ឧកញ៉ា អ៊ុក គឹម សាន កំពុងកេណ្ឌប្រមូលអតីតអ្នករកស៊ីឈើ ដឹកឈើមកដាក់នៅក្នុងឃ្លាំងវាយថ្មបន្តទៀត គាត់មានសិទ្ធិចាំប្រមូលទិញ ទាំងមិនមានព្រៃសម្បទាននៅស្រុកសៀមប៉ាងនេះ ត្រូវបាននាយ ខណ្ឌរដ្ឋបាលព្រៃឈើ លោក មាស ផុន បញ្ជាក់ថា «គ្មានករណីនេះកើតមានទេ ម្យ៉ាងទៀតខ្ញុំ មានកម្លាំងនិងមន្ត្រីជំនាញចាំមើល ចាំកត់នៅកន្លែងឃ្លាំងវាយថ្មនោះអស់ហើយ គេបានរាយការណ៍មកថា ឧកញ៉ា អ៊ុក គឹមសាន ដឹកជញ្ជូនឈើប្រណីត ធ្នង់ចេញពីឃ្លាំងវាយ ថ្ម ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានប៉េសេត្រឹមត្រូវ និងយកមកស្តុកទុកនៅ ចំណុចព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ប៉ុន្តែករណីនេះ គ្រាន់តែជារូបភាពធ្វើ បន្លំប៉ុណ្ណោះ ។ ខណៈរាល់ការដឹកជញ្ជូនពីស្រុកសៀមប៉ាងមកនោះ គឺកាច់ចង្កេះ មិនបានចូល ក្នុងឃ្លាំងស្របច្បាប់ បែរជាបន្លំដឹកបន្តទៅកាន់ខេត្តព្រៃវែង , ស្វាយរៀង ឆ្លងទៅវៀតណាមនិង មានការទម្លាយឲ្យដឹងទៀតថា គ្រាន់តែដឹកឈើជាង៣០ឡានយីឌុប មាន៩គ្រឿង គ្មានប៉េសេ ព្រមទាំងប្រើរូបភាពបន្លំទៀត ត្រង់ថាដឹកពីចំណុចឃ្លាំងវាយថ្ម ស្រុកសៀមប៉ាង ចូលទឹកដី ខេត្តស្ទឹងត្រែងបែរជាបង្វែទិសដៅទៅកាន់ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងចូលខេត្តកំពង់ចាម ខេត្តកណ្តាល ដើម្បីកាច់ចង្កេះទៅវៀតណាម ផ្ទុយពីលិខិតអនុញ្ញាត(ប៉េសេ) ។

នាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ រថយន្តយីឌុបដឹកឈើប្រណីតធ្នង់ចេញពីឃ្លាំងវាយថ្ម មិន ត្រឹមតែមានការបើកភ្លើងខៀវពីអាជ្ញាធរ សមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃឈើប៉ុណ្ណោះទេ បន្ទាប់ពីកាត់ប៉េសេនោះ រូបភាពនាយប់នោះផងដែរ ក៏មានការបន្លំរថយន្តធំមួយគ្រឿងមក តាមឡានខ្សែកាត់ប៉េសេនេះ កាច់ចង្កេះទៅចំណុចស្រែពក ព្រំប្រទល់ស្រុកសេសាន ខេត្តស្ទឹង ត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី ។ អ្នកធ្វើសកម្មភាពបន្លំដឹកឈើប្រណីតចេញពីចំណុច ឃ្លាំងវាយថ្ម ដើម្បីកាច់ចង្កេះ ជ្រកក្រោមប៉េសេឧកញ៉ា អ៊ុក គឹមសាន គឺមានឈ្មោះ ណែម ត្រូវ ជាប្អូនឧកញ៉ា អ៊ុក គឹមសាន និងឈ្មោះ ផល្លី ត្រូវជាឪពុកមា ៕

14763