មន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកអន្លង់វែងបានឲ្យដឹងថា លោក ឃុន ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើ អន្លង់វែង កំពុងឃុបឃិតឲ្យឈ្មួញ យួនឈ្មោះ យាយម៉ាយ ប្រមូល ទិញឈើ និងដឹកជញ្ជូនឈើគ្រញូង ចេញពីស្រុកអន្លង់វែង តាមអំពើចិត្តដោយ មិនចាត់វិធាន ការទប់ស្កាត់ឡើយ។ ចំណែកមន្ត្រី រដ្ឋបាលព្រៃឈើតូចតាច ក្នុងស្រុកអន្លង់វែង បានឲ្យដឹងថា លោក ឃុន ប៊ុនហេង ប្រមូល លុយពុករលួយ ប្រចាំខែបានយ៉ាងច្រើន ហើយ តែងនាំលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តឧត្តរមាន ជ័យចូលលេងល្បែងក្នុង កាស៊ីណូទាំង យប់ទាំងថ្ងៃ?។ ប្រការនេះហើយទើបឈ្មួញយួនឈ្មោះ យាយម៉ាយ និងឈ្មួញខ្មែរ មួយចំនួន នៅតែអាចប្រមូលទិញឈោះគ្រញូងតាមព្រំដែនក្នុងស្រុកអន្លង់វែង តាមអំពើចិត្តរួចដឹកជញ្ជូន ចេញទៅស្រុកយួន ដោយគ្មានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធណាបង្ក្រាបឡើយ។
ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យបានឲ្យដឹងថា លោក ឃុន ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង គឺជាអ្នក បើកដៃឲ្យមានបទល្មើសព្រៃឈើក្នុងតំបន់ដែលខ្លួនគ្រប់គ្រងដើម្បីជាថ្នូរនឹងផលប្រយោជន៍ ។ ការដែលលោក ឃុន ប៊ុនហេង និងបក្ខពួកហ៊ានធ្វើអ្វីៗតាម អំពើចិត្តគឺអាចមានការបើកដៃពីសំណាក់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យលោក អ៊ឹម សាវរិទ្ធ ហើយជំនួញឈើគ្រញូងក្នុងខេត្តឧត្តរមានជ័យ នៅតែបន្ត កើតឡើងយ៉ាងពេញបន្តុក ។ ដូច្នេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើមិនគួរ មើលរំលងតទៅទៀតទេ ព្រោះឈ្មួញយួននិងឈ្មួញខែរមួយចំនួននៅតែបន្តសកម្មភាពប្រ មូលទិញឈើគ្រញូងដឹកចេញពីស្រុកអន្លង់វែងយ៉ាងពេញបន្ទុក។
មជ្ឈដ្ឋាននានាអំពាវនាវឲ្យលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ ពិនិត្យមើលភាព អសកម្មនិងអំពើពុករលួយរបស់ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកអន្លង់វែង និងខេត្តឧត្តរមាន ជ័យជាបន្ទាន់ ៕