ប្រជាពលរដ្ឋក្នុង ឃុំស្រែអំបិល ស្រុកស្រែអំបិលំខេត្ តកោះកុង បានអំពាវនាវឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែនិង ថាមពល ចាត់វិធាន ការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យបុគ្គល គី តាន់ អាងមាន លុយឈូសឆាយ កាយដីជើងភ្នំតាមអំពើ តទៅទៀត។ អ្នកភូមិបានលើក ឡើងថា ការដែលបុគ្គល គីតាន់អាចកាយដី ជើងភ្នំតាមអំពើចិត្តគឺទាល់ តែមាន ការឃុបឃិត ជាប្រព័ន្ធ ជា មួយមន្ត្រីអាជ្ញាធរនិង មន្ត្រីជំនាញ ហើយ ឥឡូវនេះ ភ្នំបុរាណកំពុង ឈានទៅរលាយ បាត់រូបរាងតែម្តងប្រសិន បើគ្មានការទប់ស្កាត់ឲ្យបាន ទាន់ពេលវេលាទេនោះ។ ដូច្នេះលោក ប៊ុន លើត អភិបាលខេត្ត កោះកុងក៏ដូចជា លោកស៊ុយសែមរដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពលគួរចាត់វិធានការជាបន្ទាន់ទៅលើបុគ្គលមានលុយឈ្មោះ គី តាន់ ដែលប្រើគ្រឿង ច្រកជីកកកាយ ដីភ្នំយ៉ាង គឃ្លើន ជាមួយគ្នានេះ គួរមានការវែកមុខម ន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញ ពាក់ព័ន្ធដែលឃុបឃិត ផងដែរ ទើបចំណាត់ការអាចមានប្រសិទ្ធភាពពិតប្រាកដ។
នៅជើងភ្នំមួយក្រោយផ្ទះប្រជាពលរដ្ឋក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បុគ្គលម្នាក់ឈ្មោះគីតាន់បានធ្វើសកម្មភាពប្រើគ្រឿងចក្រកាយដីផ្តាច់ជើងភ្នំក្នុងភូមិតាមអំពើចិត្ត ដោយពុំមានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរឃុំ ឬអាជ្ញាធរស្រុកឡើយ។ ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភអំពីបញ្ហាដីបាក់ធ្លាក់ពីភ្នំនៅពេលមានភ្លៀងធ្លាក់ ចំណែកមន្ត្រីមន្ទីរពាក់ព័ន្ធនិងមន្ត្រីអាជ្ញាធរកំពុងឆ្លើយដាក់គ្នាយករួចខ្លួនយ៉ាងក្រអឺតក្រទមទៅវិញ។ ដូច្នេះលោក ប៊ុន លើត អភិបាលខេត្តកោះកុង មិនត្រូវមើលរំលងតទៅទៀតទេ ហើយគួរចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុគ្គលឈ្មោះគីតាន់កុំឲ្យកាយដីជើងភ្នំក្នុងភូមិស្រែអំបិលស្រុកស្រែអំបិលតាមអំពើចិត្តទៀតព្រោះដីភ្នំជាទ្រព្យសម្បត្តិរដ្ឋមិនអាចអ្នកណាទន្ទ្រានកាន់កាប់ ជាផលប្រយោជន៍ផ្ទាល់ខ្លួនបានឡើយ។
ទាក់ទងនឹងបញ្ហាខាងលើនេះលោក ម៉េង តិច មន្ត្រីបរិស្ថានស្រុកស្រែអំបិលបានឲ្យដឹងថា ដីដែលបុគ្គល គី តាន់ កំពុងកាយនោះមិនមែនជាដីភ្នំទេគឺដីជម្រាលភ្នំ ហើយសកម្ម ភាពនោះពុំមានការអនុញ្ញាតពីខាងបរិស្ថានឡើយ។ ប៉ុន្តែប្រជាពលរដ្ឋក្នុងឃុំស្រែអំបិល បាន បញ្ជាក់ថា ភ្នំនោះជាភ្នំបុរាណតាំងពីដូនតាមកមិនដែលមាននរណាហ៊ានប៉ះពាល់ឡើយ ទើបតែថ្មីៗនេះបុគ្គលគីតាន់ប្រើគ្រឿងចក្រឈូសឆាយនិងយកអាចម៍ដីធ្វើអាជីវកម្មដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ប្រជាពលរដ្ឋបានរិះគន់មេឃុំស្រែអំបិល និងអភិបាលស្រុកស្រែអំបិល ដែលព្យាយាមគេចវេះពីការទទួលខុសត្រូវដោយគ្មានសេចក្តីអៀនខ្មាសហើយសូម្បីតែប្រធានមន្ទីររ៉ែនិងថាមពលខេត្តកោះកុង ក៏ឆ្លើយថារឿងនេះមិនពាក់ព័ន្ធជាមួយលោកដែរ និងបានត្រឹមតែលើកឡើងពីវិធានការទប់ស្កាត់៕