លោក​ប៉ុនប៊ុ​ណ្ណា​ មេគយ​ច្រកទ្វា​ត្រពាំងថ្លុង ល្បីម៉ាស្រុកខ្មែរ​ខាងប្រព្រឹត្ត​អំពើពុករលួ​យជាន់ឈ្លី កំណែ​ទម្រង់គយយ៉ាង​ពេញ​បន្ទុក

ភ្នំពេញ៖  មកទល់ពេលនេះ  ករណី​ប្រព្រឹត្ត​អំពើពុករលួយ ​របស់​មេ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង  ប៉ុន ប៊ុណ្ណា  ដែល​ឃុបឃិត ​ជាមួយ ​ក្រុម​ឈ្មួញ  និង​ក្រុមហ៊ុន​បង់ពន្ធ​ មិន​គ្រប់​លើ​គ្រប់​ប្រាន ​ភេទ​ទំនិញ​នាំចូល​ពី​ ប្រទេស​យួន  ហើយ​ត្រូវបាន​បែក ធ្លាយ​នោះ  រហូតមកដល់​ពេលនេះ  គេ​ពុំ​ឃើញ​ចំណាត់ការ ​ទប់ស្កាត់​អំពើពុករលួយ ​របស់​អង្គភាព​នេះ​ មាន​វិធានការ​ផ្លូវច្បាប់​រដ្ឋា​បាល​ទៅ លើ​បុគ្គល​ប៉ុន​ប៊ុណ្នា​នូវឡើយ​។​

ពាកព័ន្ធ​នឹង​បញ្ហខា​ង​លើ  គេ​សង្ស័យថា  អាច​មាន​អំពើ​ពុករលួយ  ទើប​បានទ្វើ​អោយ​លោក នាយ​អគ្គនាយកដ្ឋា​ន​គយ  គុណ ញឹម ក្លាយ​ជា​ងាប់​ត្រគៀក មិន​ព្រម​អនុវត្ត​កំណែទម្រង់​គយ​ដាក់ទណ្ឌកម្ម​ទៅលើ​បុគ្គល​ប៉ុន​ប៊ុណ្នា​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ ។​​យោង​តាម​ករណី​បែកធ្លាយ​ទំនាស់​រវាង​គយ និង​ផ្ទៃ​ក្នុង​គយ​និង​ក្រុម​ឈ្មួញ​និង​ឈ្មួញ​ស្និទ្ធ ប៉ុន ប៊ុណ្ណា ទម្លាយ​អោយដឹងថា ៖ គឺ​មាន​ករណី​ឃុបឃិត​បង់ពន្ធ​មិន​គ្រប់ ឬ​បង់​តែ​១០%​និង​៣០%​ប៉ុណ្ណោះ ។ ហើយ​ហ៊ាន​ទាំង​បន្លំ​ប្ដូ​រថា ប្រភេទ​ទំនិញ​នាំចូល​ពី​ថ្លៃ​មក​ថោក តាម​រូបភាព​អេឡិចត្រូនិច ទៅ​ជា​ក្រដាស់អនាម័យ​យ៉ាង​ពេញបន្ទុក ។ ហើយ​ដែល​ករណី​នេះ គេ​ហៅថា​ចោរ​គៃបំបាត់​ពន្ធ​រដ្ឋ ដែល​គួរ​ត្រូវ​បាន​ស៊ើបអង្កេត​ទៅលើ​មេ​គយ​ច្រកទ្វារ​នេះ​មិន​គួរ​លាក់បាំង​ជួយ​ការពារ​ជន​ពុករលួយ​នោះទេ​។​

​តាម​ផ្ទៃក្នុង​គយ​អោយដឹងទៀតថា បើ​គេ​ចង់រ​ក​មិន​ពិបាក​រក​នោះទេ តាម​ការស្រាវជ្រាវ​វិក័យ​ប​ត្ររប​ស់​ការនាំចូល​ទំនិញ​យា​យ​ញាប់ ដែល​គាត់​គឺជា​ឈ្មួញ​ស្និទ្ធ​ម្នាក់​ក្នុងចំណោម​ឈ្មួញ​ជាច្រើន​នាក់​ស្និទ្ធ​មេ​គយ​ប៉ុន​ប៊ុណ្នា​ច្រកទ្វារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ក្រោម​ការគ្រប់គ្រង​រប​ស់មេ​គយ​សំបូរ​រឿងអាស្រូវ​ពុករលួយ នូ ស៊ីថា នោះ ។​​ជាក់ស្ដែង មាន​ការលើកឡើង​ថា ក្រៅពី​ត្រូវប៉ាន់​លាភសក្ការៈ​ជាមួយ​មេ​ឈ្មួញ​ធំៗ​ហើយ​គឺ ប៉ុន ប៊ុណ្ណា មិន​លើកលែង​ចំពោះ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ គឺ​គាត់​អាង​អំណាច​ជា​មេ​គយ​ច្រកទ្វា​របា ន​ឃុបឃិត​បញ្ជា​អោយ​កូនចៅ​ជម្រិត​យក​លុយ​ពី​ប្រជាពលរដ្ឋ​ឆ្លងដែន​យក​ដំឡូង​មី​ទៅ​លក់ ដោយ​គ្មាន​ការយោគយល់​ទេ ។​

​ជាងនេះទៅទៀត ប្រភព​មន្ត្រី​បាន​អោយដឹងទៀតថា តាំងពី​បាន​កាន់​តំណែង​ជា​មេ​គយ​ច្រកទ្វារ​ពេលណា​មក​គឺ​មេ​គយ​ប៉ុន​ប៊ុណ្នា​មិន​ដែល​ញញើត​ខ្លា​ចពីច្បាប់​កំណែទម្រង់​ផ្ទៃក្នុង​គយ​សូម្បី​បន្តិច ។ បើទោះជា​កន្លងមក ធ្លាប់​បែកធ្លាយ​អំពើពុករលួយ​រឿង​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួយ​បង់ពន្ធ​មិន​គ្រប់​ក៏ដោយ ព្រោះ​អី​គឺ​គាត់​ត្រូវប៉ាន់​ពី​ចំណូល​ខ្មៅ​ឃុបឃិត​ផ្សេងៗ​ក្រោម​តុ​យ៉ាង​ពេញបន្ទុក​ដូច្នេះ រឿង​អី​បុគ្គល ប៉ុន ប៊ុណ្ណា ត្រូវ​ព្រឺ​ខ្លាច​នឹង​ច្បាប់​ប្រឆាំង​អំពើពុករលួយ នឹង​កំណែទម្រង់​ប្រមូល​ពន្ធ​ដែល​រដ្ឋាភិបាល​ដាក់ចុះ​នោះ ។​​មិនតែប៉ុណ្ណោះ តាម​ក្រដាស​ពន្ធ​របស់​យាយ​ញាប់​ដែល​មន្ត្រី​ចាប់បាន​ទម្លាយ​អោយដឹងថា បញ្ជីរ​អត្ត្រាពន្ធ​៧​ភាគរយ​ប៉ុណ្ណោះ តែ​បង់​លើ​ពន្ធ​ឡានតូច​៦​លាន​រៀល បែរជា​មាន​ថ្លៃ​បាយ​៣​លាន​រៀល និង​ឡានធំ​បង់​៩​លាន​រៀល ឯ​ថ្លៃ​បាយ​វិញ​ក៏​៥​លាន​រៀល​ដែរ ។ នេះ​ជា​បញ្ហា​ដែល​ម្រ​ន្តី​បាន​លើក​ឡើង​សម្រាប់​ឡានតូច​ដែល​អត្រា​ពន្ធ​ត្រូវ​បង់​១០​លាន​រៀល តែ​ថ្លៃ​បាយ​វិញ​បែរជា​៥​លាន​រៀល ។ ដូច​ជា​ទំនិញ​ចាប់ហ៊ួយ​អត្រាព​ន្ធ​ឡានតូច​៣០% ត្រូវ​បង់​២២​លាន​រៀល ឯ​ថ្លៃ​បាយ​វិញ​៥​លាន​រៀល​ដែរ​។​

បើ​តាម​សេចក្ដី​រាយ​ការទម្លាយ​ដោយ​ក្រុម​ឈ្មួញ​និង​មន្ត្រី​នេះ សបញ្ជាក់​អោយឃើញ​ពី​ការកេងប្រវ័ញ្ច​កឹបកេងព​ន្ធ​រដ្ឋ​យ៉ាង​ពេញបន្ទុក យក​ទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន និង​បក្ខពួក ដែល​ក្រុម​ឈ្មួញ​សូកប៉ាន់​អោយ​មាន​ការសម្របសម្រួល​យ៉ាង​ច្បាស់ក្រឡែត​គួរ​ត្រូវ​កត់​សម្គាល់ ៖ គឺ​បង់ពន្ធ​ផង សូកប៉ាន់​ថ្លៃ​បាយ​ផង ដូច្នេះ​បញ្ហា​នេះ គេ​គួរតែ​ដឹងថា គឺ​មេគ​យ​ប៉ុន បុ​ណ្ណា គេច​ពី​ការ​បកអាក្រាត​ថា ពុករលួយ​ពី​មន្ត្រី​និង​ក្រុម​ឈ្មួញ​នោះ​ពុំ​ផុត​ទេ ។ ហើយ​ជុំវិញ​កា​បកអាក្រាត​អំពើ​ពុករលួយ​នេះ លោក ប៉ុន ប៊ុណ្ណា តែង​គេចវេស​នឹង​បិត​ទូរ​សព្វ​។​​ដោយឡែក ជុំវិញ​បញ្ហា​នេះ គួរតែ​លោក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស្រាវជ្រាវ​ពី​សកម្មភាព​របស់​មេគ​យ ប៉ុន ប៊ុណ្ណា ជា​បន្ទាន់​ផង ដើម្បី​ទប់ស្កាត់​ការបាត់បង់​ចំណូល​ខុស​ខ្ទង់​រដ្ឋ​ក្នុង​១​ខែ​រាប់លាន​ដុល្លារ​នោះ​ដែល​ហូរ​ចូល​ទៅ​លើ​តែ​ហោប៉ៅ​ពុករលួយ​របស់​មន្ត្រី​ខូច​ខឹលដូច​បុគ្គល ប៉ុន ប៊ុណ្ណា ?៕

OmYintieng_aunpoanmonyroath