ខេត្តមណ្ឌលគីរី៖ យោងតាមគេហទំព័រ ក្នុងស្រុកមួយ បានចេញផ្សាយថា អំពើពុករលួយ នៅមន្ទីរសាធារណ ការ ខេត្ តមណ្ឌលគីរី ក្នុងរយៈពេល ជាច្រើនឆ្នាំ្ម មកនេះត្រូវ បានគេរាយកាណ៍ថា បាន កើតមានឡើង យ៉ាងធ្ងន់ធ្ងរ នឹង មានលក្ខណៈ ជាប្រពន្ធក្រោម ការចាត់ចែង របស់លោក ប្រធានមន្ទីរ ម៉ៅធនរក្ សនឹងអនុប្រធាន មន្ទីរសនថា រួម នឹង បក្ខពួក មួយ ចំនួនតូច ។
ប្រភពបានអោយដឹងថា នៅក្នុងមន្ទីរមួយនេះ ក្នុង១ឆ្នាំ បានបាត់លុយ ដោយសារអំពើពុករលួយ រាប់រយលានរៀល តាមរយៈការចំណាយ មិនប្រក្រតី លើការថែទាំផ្លូវ នៅក្នុងខេត្ត ការជួសជុល អគារការចំណាយ លើប្រេងសម្ភារៈ រដ្ឋបាល។ហើយការចំណាយ ទាំងអស់ធ្វើឡើង ដោយឃុបឃិត គ្នារវាងលោកប្រធានមន្ទីរ ម៉ៅធនរក្ស នឹងលោកប្រធាន ការិយាល័យគណនេយ្យ ពេញសាវុធ ព្រមទាំងមានការ ចូលរួមពីលោកសនថា ដែលជាអនុប្រធាន មន្ទីរទទួល បន្ទុកផ្នែកសាធារណការ នឹងភាគច្រើន ចូលមន្ទីរតែ ថ្ងៃដែលក្រសួង ចុះពិនិត្យក្រៅពី នោះគាត់រស់ នៅតែភ្នំពេញ ក្រោមលេសបេសកកម្ម រត់ការអោយមន្ទីរ។
សម្រាប់មន្ត្រី ជាង៣០នាក់ នៅក្នុងមន្ទីរ គឺមន្ត្រីភាគច្រើន មិនពេញចិត្ត ទៅនឹងការដឹក នាំរបស់លោកម៉ៅធនរក្ស ប៉ុន្តែពួកគាត់ក៏មិនតវ៉ានឹង ប្រធានមន្ទីររូបនេះដែរ ដោយសារគាត់ មានខ្នង់បង្អែក ធំនៅភ្នំពេញ។ ហើយសព្វថ្ងៃទោះ ពួកគេមិនពេញចិត្តនឹងប្រធានមន្ទីរយ៉ាង ក៏ពួកគេត្រូវ តែធ្វើអ្វីតាម ដែលប្រធានមន្ទីរ បញ្ជាមិនហ៊ាន អោយគាត់ទាស់ចិត្តទេ។
ចំពោះក្រុមអធិការកិច្ច នឹងក្រុមសវនកម្ម របស់ក្រសួង សាធារណការ មើលទៅត្រូវ នឹងលោកប្រធាន មន្ទីរបៀប បានជាបងប្អូនគ្នាទៀតផង។ ចំពោះការទំនាក់ទំនង់ របស់លោកប្រធានម៉ៅធនរក្ស នឹងថ្នាក់ដឺកនាំ ក្រសួងក្នុង រត់ការសុំ គំរោងតែងទទួលបានផ្លែថ្កា ហើយគំរោងនិមួយៗ លោកប្រធានមន្ទីរ បានយកមកចែកគ្នារ ស៊ីយ៉ាងឆ្ងាញ់បំផុត។
ករណីនេះគួរថ្នាក់ ដឹកនាំ ក្រសួងសាធារណការ នឹងក្រសួងពាក់ព័ន្ធ គួរក្រឡេកមើល ខ្លះផងព្រោះថា ដោយសាអំពើពុករលួយ មួយនេះរដ្ឋ បាតបង់ថវិកា រាប់រយលាន តែលោកប្រធានមន្ទីរ ម៉ៅធនរក្ស មានលុយសង់វិឡា ធំនៅសង្កាត់ជ្រោយចង្វា យ៉ាងសង្ហារ៕