រាជធានីភ្នំពេញ៖សេចក្តីរាយការណ៍បានអោយដឹងថាកាលពីជំនាន់នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញមុននគរបាលសេដ្ឋកិច្ចមួយចំនួនត្រូវបានលោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញចាត់តាំងឲ្យចុះ ប្រមូលលុយយ៉ាងប្រសេចប្រសាច គឺក្រុមលោកវងផល្លា ទទួលបន្ទុកប្រមូលលុយ ពីផ្នែកកម្មសិទ្ ធិបញ្ញា និងហាងលក់ទំនិញ ទីតាំងលក់ថ្នាំពេទ្យ និងគ្រឿងសំអាង ក្រុមលោកសោមមុន្នី ទទួលបន្ទុកគ្រប់គ្រង ការងារ លុយ ផ្នែកវិនិយោគនិងអាជីវកម្មដូចជាក្រុមហ៊ុនរោងចក្រសហគ្រាសនិងភោជនីយដ្ឋានជាដើម។នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញក្រោមបញ្ជារបស់ស្នងការរងនគរបាលរាជធានីភ្នំពេញកំពុងធ្វើសកម្មភាព យ៉ាងប្រសេចប្រសាចក្នុងការកោសរូសឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញទាំងតូចទាំងធំបង់គឹត្រួវបង់លុយទាំងអស់ ដោយគ្មានការយោគយល់អ្វីឡើយ។បើតាមការប៉ាន់ប្រមាណយ៉ាងហោចណាស់ក៏មានទីតាំងអាជីវកម្មសិប្បកម្មឃ្លាំងស្ដុកទំនិញខុសច្បាប់រោងចក្រសហគ្រាសតូច-ធំរាប់សិបកន្លែងសុទ្ធតែត្រូវជាប់កាតព្វកិច្ចបង់លុយឲ្យនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញដើម្បីកុំឲ្យមានការ រំខានដល់មុខជំនួញរបស់ពួកគេ។
សេចក្តីរាយការណ៍ បានបន្តអោយដឹងថា ក្រោយពីមានការផ្លាស់ ប្តូរដោយ លោកពិតបញ្ញា អតីតនាយ ការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចរាជ ធានីភ្នំពេញ ជាស្នងការរង នគរបាលរាជ ធានីភ្នំពេញ ជំនួសដោយលោក យឹមសុជាតិ អតីតអធិការ នគរបាល ខណ្ឌដង្កោមកជាជានាយ ការិយាល័យ ប្រឆាំង បទល្មើសសេដ្ឋកិច្ច រាជធានី ភ្នំពេញ គឺនគរ បាលប្រឆាំង បទល្មើស សេដ្ឋកិច្ចនៅ តែធ្វើសកម្មភាព យ៉ាងប្រសេចប្រសាច ក្នុងការកោសរូស ឲ្យក្រុមឈ្មួញ រកស៊ីដឹកជញ្ជូន ទំនិញ ទាំងតូចទាំងធំ បង់លុយ ដោយគ្មានការយោគយល់អ្វីទាំងអស់ឡើយ។ហើយម្ចាស់ទី តាំង អាជីវកម្មមួយ ចំនួនបានត្រៀម ប្តឹងទៅ កាន់ អគ្គស្នង ការនគរបាលជាតិ ឲ្យជួយលុបបំបាត់ភាព អសកម្ម និងភាព មិនប្រក្រតីរបស់នគរបាល សេដ្ឋកិច្ចរាជធានីភ្នំពេញ? ។
ជា គោលការណ៍អគ្គស្នង ការនគរបាលជាតិ បានណែនាំឲ្យ នគរបាលសេដ្ឋកិច្ ចធ្វើការស្រាវ ជ្រាវ ទប់ស្កាត់ និងបង្ក្រាប អំពើ រត់ពន្ធទំនិញ ខុសច្បាប់ក៏ដូចជាទប់ស្កាត់ការហូរចូលចំណីអាហារ ដែលមានជាតិពុល ។ ប៉ុន្ដែការអនុវត្ដន៍ជាក់ស្តែង មន្ដ្រីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ ក្រោមការ គ្រប់គ្រង របស់លោក យឹមសុជាតិមិន បានបំពេញតួនាទី របស់ខ្លួនឲ្យបានត្រឹម ត្រូវនោះទេបែរជាយក ស្បែកនគរបាល សេដ្ឋកិច្ចចុះទៅប្រមូល លុយយ៉ាង ប្រសេចប្រសាច បំផុត រហូត ម្ចាស់ទីតាំងអាជីវកម្មមួយ ចំនួនគ្រោងប្តឹងទៅក្រសួងមហា ផ្ទៃឲ្យជួយអន្តរាគមន៏រឿងយកលុយគ្មានលិខិតស្នាមត្រឹមត្រូវ? ៕