ស្នាក់​ការបរិស្ថាន​ខេត្តក្រ​ចេះចំណុច​គំពូតគយ​បាញ់គំរាម​៦គ្រាប់ទៅ​លើម្ចាស់​គោយន្តដឹកឈើ៦នាក់​ជំរិតយក​ប្រាក់៨​ លានរៀល​?

ខេត្តក្រចេះ៖ យោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនៅភូមិសាស្ត្រ “ចំណុច គំពូតគយ” ស្ថិត ក្នុងឃុំកំពង់ចាម ស្រុកសំបូរខេត្តក្រចេះ ដែលគ្រប់គ្រងដោយ លោកសោសារ៉ាត់ មន្ត្រីមន្ទីរបរិស្ថានខេត្ត ក្រចេះនោះបានឲ្យដឹងថា សព្វថ្ងៃតំបន់ នេះកំពុងទទួលរង នូវបាញ់គំរាម និងជំរិតទាប្រាក់ពី សំណាក់មន្ត្រីបរិស្ថាន ទាហ៊ានដែលមានស្នាក់ ការប្រចាំ នៅតំបន់នោះ ដោយលោក សោ  សារ៉ត់ជា មន្ត្រីមន្ទីរបរិស្ថាន ខេត្តក្រចេះធ្លាប់ បានអះអាងថា រូបគេ  ជាក្មួយធម៌របស់សម្តេច  ហ៊ុន សែន ឳពុករបស់គេ ជាបងធម៌ របស់សម្តេច ហ៊ុនសែនបើទោះ ជាពួកគេធ្វើយ៉ាង ណាក៏គ្មានអាណាហ៊ាន ធើអីគេដែរ។
ប្រភពដ៏ដែរបានបន្តថាមន្ត្រីបរិស្ថាននៅតំបន់ខាងលើបើកដៃឲ្យក្រុមឈ្មួញធ្វើសកម្មភាពអារកាប់បំផ្លាញព្រៃ ឈើនិងដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃជាថ្នូរទៅនិងផលប្រយោជន៍ផ្ទាល់ខ្លួន។ប្រភពដដែលបន្ថែមថាព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ជាប់ព្រំប្រទាល់ខេត្តក្រចេះមានឈើបេង.នាងនួន.ធ្នង់.គគីនិងឈើទាលបានរងវិនាសកម្មមហន្តរាយយ៉ាងធ្ងន់ធ្ងរដោយក្រុមឈ្មួញប្រើប្រាស់ម៉ាស៊ីនង៉ោងជាច្រើនគ្រឿង អារផ្ដួលរំលំរួមធ្វើការដឹកជញ្ជូនតាមគោយន្តកន្ត្រៃ រាប់សិបគ្រឿងយកទៅដាក់តាមរោងសិប្បកម្មនានានៅតំបន់ខាងលើនេះដើម្បីកែឆ្នៃជាគ្រឿងសង្ហាររឹមផ្សេងៗ។
ពួកគាត់អះអាងបន្ថែមថាមន្ត្រីបរិស្ថាននៅស្នាក់ការគំពូតគយនោគឺមិនបានចូលរួមទប់ស្កាត់ នូវបទល្មើសដែលកើតពេញបន្ទុកក្នុងដែនគ្រប់គ្រងរបស់ខ្លួននោះឡើយដោយមន្ត្រីបរិស្ថាន ទាំងនោះចង់អង្រឹកដេកចាំប្រមូលលុយពីគោយន្តឈើតូចតាចប៉ុណ្ណោះ។ទិនទៅនឹង ករណីនេះដែរសូមស្តាប់បទសម្ភាសរវាងអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋរងគ្រោះ ព្រមទាំងមន្ត្រីបរិស្ថានដែលរងការចោទប្រកាន់ដូចខាងក្រោម!……
យើងទាំងអស់គ្នាជាអ្នកសារព័ត៌មានរងចាំមើលថាតើសម្តេចតេជោហ៊ុនសែន ហ៊ានវាយខ្នោះលោកសោសារ៉ាត់ប្រធានស្នាក់បរិស្ថាន(គំពូតគយ)ខេត្តក្រចេះដែលគេអះអាងថាត្រូវជាក្មួយសម្តេចនោះដូចសម្តេចប្រកាសឱ្យវាយខ្នោះអ្នកកាសែតដែរ ឬយ៉ាងណា?ចាំមមើល៕​​

img_20170102_081636 img_20170102_081906