ទង្វើរបស់ខ្លួន ដោយអាងមានអ្នកជួយ អន្តរាគមន៍ហើយថែម ទាំងបើកការវាយប្រហារ មកលើ ភាគីជនរងគ្រោះ យ៉ាងកំរោល ។ សំណើរឿង នេះកំពុងនៅក្នុងដៃ តុលាការហើយតុលាការនឹង ចាត់វិធាន ការក្នុងពេលឆាប់ៗ នេះចំណែកសាក្សីខាង ជនរងគ្រោះ ត្រៀមខ្លួនចូលបំភ្លឺរួចជាស្រេច។ករណីស្ត្រី ឈ្មោះហេងហ្គិចហៅ កែវរតនបើក រថយន្តឡិចស៊ីស ៥៧០ពណ៌ខ្មៅ ទៅបំបុក យុវជនមាស សុវុឌ្ឍីឲ្ យរង របួសធ្ងន់ស្ទើរ ស្លាប់ស្ទើ ររស់កាលពី យប់ថ្ងៃទី ០៩ ខែធ្នូឆ្នាំ២០១៦ នោះគឺរហូត មកដល់ពេលនេះភាគីជនបង្កកំពុងគេចវេះពីការទទួលខុសត្រូវហើយកំពុងយកឈ្មោះឥស្សរជននយោបាយមកប្រើដើម្បីដាក់សម្ពាធលើសមត្ថកិច្ចផងដែរ ជនបង្កឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ ។
តាមប្រភពខ្លះបានឲ្យដឹងថារហូតមកដល់ពេលនេះការដែលសមត្ថកិច្ចមិនទាន់អនុវត្តន៍តាមច្បាប់ទៅលើស្រ្តីឈ្មោះហេងហ្គិចហៅកែវរតនៈគឺដោយសារមានអ្នកយកឈ្មោះឥស្សរជននយោបាយជាន់ខ្ពស់មកកាងស្រ្តីម្នាក់នេះ។ ។ជាក់ស្តែងរថយន្តបង្កហេតុមិនទាន់ត្រូវបានសមត្ថកិច្ចយកមករក្សាទុកជាវត្ថុតាងដើម្បីចាត់វិធានការតាមច្បាប់នៅឡើយទេ។ ចំណែកស្រ្តីជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះហេងហ្គិចហៅកែវរតនៈក៏សមត្ថកិច្ចមិនហ៊ានចាត់ការតាមច្បាប់ដែរដោយសារមានអ្នកចេញមុខយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ មកធ្វើជារនាំងការពារស្រ្តីម្នាក់នេះ។ជុំវិញបញ្ហានេះភាគីជនរងគ្រោះបានអំពាវនាវឲ្យអ្នកដែលយកឈ្មោះឥស្សរជននយោបាយជាន់ខ្ពស់មកការពារស្រ្តីឈ្មោះហេងហ្គិចហៅកែវរតនៈ ពិចារណាឡើងវិញចំពោះស្ថានភាពជាក់ស្តែងដែលស្ត្រីម្នាក់នេះបានបង្កនិងពិនិត្យទៅលើច្បាប់ចរាចរណ៍ផ្លូវគោកនិងក្រមព្រហ្មទណ្ឌខ្លះផង។ដោយហេតុថាមកពីមានអ្នកជួយអន្តរាគមន៍បែបនេះហើយទើបស្រ្តីឈ្មោះហេងហ្គិចហៅកែវរតនៈបង្កបញ្ហាម្តងហើយម្តងទៀតរហូតបើករថយន្តស៊េរីទំនើបបញ្ច្រាសទិសទៅបុកយុវជនមាសសុវុឌ្ឍីយ៉ាងកំរោលកាលពីយប់ថ្ងៃទី០៩ ខែធ្នូឆ្នាំ២០១៦។រហូតមកដល់ពេលនេះជនរងគ្រោះកំពុងសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេសដោយចំណាយអស់ថវិកាយ៉ាងច្រើនចំណែកជនបង្កនៅតែអាចរួចផុតពីចំណាត់ការតាមច្បាប់ដោយសារមានអន្តរាគមន៍ពីអ្នកយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់មកកាង។សូមបញ្ជាក់ថាជនរងគ្រោះឈ្មោះមាសសុវុឌ្ឍីដែលត្រូវស្ត្រីឈ្មោះហេងហ្គិចហៅកែវរតនៈ បើករថយន្តឡិចស៊ីស៥៧០បញ្ច្រាសទិសមកបំបុកយ៉ាងសាហាវនោះរងរបួសបែកក្បាលយ៉ាងដំណំនិងបាក់ជើងខាងឆ្វេងផងដែ