លោក​ វ៉ូ វណ្ណា​ ប្រធានសា​ខាគយខេត្តកណ្តាល​ បានចាត់​តាំងមន្ត្រីក្រោម​ឱវាទ​ឲ្យចុះប្រមូ​លលុយពីក្រុម​ឈ្មួញគ្រប់​ច្រក​ល្ហកសុទ្ធសឹង​ជាចំណូល​មិនប្រក្រតី​ដែល​ធ្វើឲ្យលោក​មេគយ ​វ៉ូ វណ្ណា និង​បក្ខពួក​មានជីវភាព​ប្រសើរ​ឡើង ជាងឈ្មួញ​ទៀត?

ខេត្តកណ្តាល ៖ មានសេចក្តីរាយការណ៌មកថាមេ​គ​យ​​ខេ​ត្ត​ក​ណ្តា​ល ចា​ត់​​កូ​ន​ចៅ​​ឲ្យ​​ប្រ​មូល​​លុ​យ ពី​​ក្រុ​ម​​ឈ្មួ​ញ​​​​​​​ដឹក​ទំ​និ​ញ​មិន​ប្រ​ក្រ​តី ​គ្រ​​​​​ប់​​​​​​ច្រ​​ក មិ​ន​​ខ្វ​ល់​​ពី​​កា​រប្រ​មូ​ល​​​ព​ន្ធ ដោ​យ​​ត​​ម្លា​ភា​ពឡើយ។  មេ​​ឈ្មួញ​​ធំ​ៗ បាន​​នាំ​ចូល​ទំ​និញ​គេ​ចពន្ធ និង​​ប​ង់ព​ន្ធ​​មិន​​គ្រប់ ពី​ប្រ​ទេស​​វៀត​ណាម មក​​​រាជ​ធានី​​ភ្នំ​ពេញ ឆ្លង​កាត់​​ខេត្ត​ក​ណ្តាល គ្មា​ន​ឧ​បស​គ្គ​​ទៀត​ឡើយ ព្រោះ​​រា​ល់​​ការ ឆ្លង​កាត់​​ទំ​និញ​​ខុស​ច្បាប់​ទាំង​នោះ ពួក​គេ​​គ្រាន់​តែ​​រាយ​ការ​ណ៍ និង​បង់លុយ​ឲ្យ​ជំនាញ​គយ តាមរបៀប​ពុករលួយ ។ ប្រភពព័ត៌មាន​ពី​ឈ្មួញ បាន​បញ្ជាក់ថា លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ ខេត្តកណ្តាល បាន​ចាត់តាំង មន្ត្រីក្រោមឱវាទ ឲ្យ​ចុះ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​គ្រប់​ច្រកល្ហក សុទ្ធសឹង​ជា​ចំណូល​មិន​ប្រក្រតី ដែល​ធ្វើ​ឲ្យ​លោក​មេ​គយ វ៉ូ វណ្ណា និង​បក្ខពួក​មាន​ជីវភាព​ប្រសើរឡើង ជាង​ឈ្មួញ​ទៀតផង​។​

​ចាប់តាំងពី​ពេលដែល​លោក វ៉ូ វណ្ណា ត្រូវបានតែងតាំង ជា​ប្រធាន​សាខាគយ ប្រចាំខេត្ត​កណ្តាល ភាពអនាធិបតេយ្យ នៃ​ការដឹក​ទំនិញ​ខុសច្បាប់ កើតឡើង​យ៉ាង​ក៏ដោយ តែ​គ្មាន​ការបង្ក្រាប​ឡើយ នេះ​ជាការ​បញ្ជាក់ របស់​មន្ត្រី​គយ​តូចតាច នៅ​ខេត្តកណ្តាល ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការ​កើប​លុយ​ពី​ការហូរចូល ទំនិញ​បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ ដែល​នាំ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ខណៈ​ថវិកា​ទាំងនោះ បាន​ធ្លាក់​ចូលទៅក្នុង​ហោប៉ៅ លោក វ៉ូ វណ្ណា យ៉ាង​រលូន​។ មុនពេល​ពេល​តែងតាំង ជា ប្រធាន​សាខាគយ ប្រចាំខេត្ត​កណ្តាល លោក វ៉ូ វណ្ណា ក៏បាន​រង​កា​រិះគន់ថា ធ្លាប់​សម្រួល​ឲ្យ​ឈ្មួញ រត់ពន្ធ​ទំនិញ​ខុសច្បាប់ តាំងពី​នៅ​ធ្វើជា ប្រធានការិយាល័យ​គយ ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង ដែល​នៅ​ទីនោះ ឈ្មួញ​ទាំង​តូច​ទាំង​ធំ ត្រូវសុំ​ការយោគយល់ និង​បង់លុយ​ឲ្យ​លោក វ៉ូ វណ្ណា​។​

​ប្រភពព័ត៌មាន បាន​បញ្ជាក់ថា បទល្មើស​សេដ្ឋកិច្ច​ភាគច្រើន កើតឡើង តាមរយៈ​ការឃុបឃិត ឲ្យ​មាន​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ ពី​ប្រទេស​វៀតណាម តាម​ច្រក​នានា ដូចជា​ច្រក​ក្អម​សំំ​ណរ​។ ប្រភព​ដដែល​បាន​រិះគន់ថា គោលនយោបាយ របស់​រដ្ឋាភិបាល ក្នុង​ការកៀងគរ​ថវិកាជាតិ ឲ្យ​បាន​ច្រើន តាមរយៈ​ការប្រមូល​ពន្ធ ដោយ​ត​ម្ល​ភាព និង​មាន​ប្រសិទ្ធភាព​នោះ គ្មាន​តម្លៃ​អ្វី​ទេ ព្រោះ​មន្ត្រី​គយ​មួយចំនួន ដូចជា​លោក វ៉ូ វណ្ណា គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​តែប៉ុណ្ណោះ​។ វិធានការ​របស់​រដ្ឋា​ភិ​បាល ត្រូវគេ​រិះគន់ថា មិនសូវមាន​ប្រសិទ្ធភាព​ទេ ប្រសិនបើ​គ្មាន​ការដាក់ពិន័យ ឬ​ដាក់ទណ្ឌកម្ម​តឹងរ៉ឹង ចំពោះ​មន្ត្រី​គយ​ណា ដែល​ប្រព្រឹត្ត​ខុសច្បាប់​នោះ​៕

វ៉ូ-វណ្ណា