លោកថន​ប៊ុនធីហៅ​ធីបាញ់​សម្រុកដឹក​ជញ្ជូនឈើ់​ចេញពីតំបន់​ផ្សេង​ៗយក​ទៅលក់​ប្រទេសយួន​ទាំងថ្ងៃ​ទាំងយប់​ម៉ាសេរី

ខេត្តក្រចេះ៖ សេចក្តីរាយការណ៍ បានឱ្យដឹងថាសកម្មភាព ដឹកជញ្ជូនឈើ ល្មើសច្បាប់របស់លោក ថនប៊ុនធីហៅធីបាញ់គឺពិត ជាកើត មានជារៀងរាល់ ថ្ងៃតាមរថយន្តធុនធំនិង ធុនតូចតែកម្រមាន ការចាប់បង្ក្រាបពីមន្ត្រីជំនាញរដ្ឋបាល ព្រៃឈើក៏ដូចជា សមត្ថកិច្ចមួយចំនួនទៀត ណាស់ព្រោះមុននឹងចេញ ឈើម្តងៗគឺឈ្មួញម្នាក់នេះបានរត់ការ ជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ជាមុន ក្នុងខេត្តទាំង អស់ ។

ឈើដែលលោកថនប៊ុនធី ហៅធីបាញ់កំពុងដឹកជញ្ជូន រាល់ថ្ងៃនេះត្រូវបានគេអះអាងថា លោកគ្រាន់តែជាអ្នកស៊ីឈ្មួលរត់ការ បើកផ្លូវ ជាមួយសមត្ថកិច្ច តែប៉ុណ្ណោះហើយឈើទាំង នេះគឺជារបស់ថៅកែល្បីឈ្មោះ នៅខេត្តក្រចេះតែម្ចាស់ឈើមិន ចេញមុខរត់ការខ្លួនឯងទេ ដោយខ្លាចប៉ះពាល់ ដល់កិត្តិយសទើប ពឹងឱ្យគាត់ជួយរត់ការ ជំនួសទៅវិញ។ ឈើទាំងនោះ ភាគច្រើនជាប្រភេទឈើអារ លេខ១សុក្រំនិងឈើ មួយចំនួនតូចទៀតជាប្រភេទ ឈើប្រណីតធ្នង់ហើយអ្នកដែលអាច នាំ ឈើចេញ ទៅលក់នៅ ប្រទេសយួនបាននោះគឺមាន តែលោកថនប៊ុនធី ហៅលោកធីបាញ់ព្រោះ សមត្ថកិច្ចនៅ តំបន់នោះ គឺមានការយោគយល់ច្រើន ចំពោះឈ្មួញម្នាក់ នេះដោយសារតែរូប គាត់ក៏ជាមន្ត្រីយោធាម្នាក់ ក្នុងខេត្តនេះតែម្តង ។

ពាក់ព័ន្ធនឹង ការនាំឈើល្មើសច្បាប់ ទៅលក់នៅយូន ដោយមិនមានការចាប់បង្ក្រាប នេះត្រូវបាន ពលរដ្ឋរស់នៅក្នុងស្រុកស្នួល ក្បែរច្រកផ្លូវនាំឈើចេញទៅ ប្រទេសយួន មានចម្ងល់ថាពួកគាត់ ឃើញមានវត្តមាន សមត្ថកិច្ចឈរជើងស្អេកស្កះ នៅតំបន់នេះជាពិសេសកម្លាំង ប្រដាប់អាវុធនិងមេព្រៃ មានទាំងសមត្ថកិច្ច ថ្នាក់ក្រសួងថ្នាក់ជាតិចុះ មកឈរជើងនៅ តំបន់នេះតែឈើនៅតែ បន្តចេញទៅយូនបាន ដោយរលូន។ជាងនេះទៅទៀត ពលរដ្ឋនិយាយថា សមត្ថកិច្ចទាំងនេះគឺមិនមានឆន្ទៈក្នុង ការទប់ស្កាត់ការនាំឈើចេញ នោះទេបើមានឆន្ទះ ទប់ស្កាត់ឬបង្ក្រាប ។

មន្ត្រីយោធាកងទ័ព ជើងគោកមានឈ្មោះ ល្បីមួយរូបត្រូវបានគេនិយាយថា កំពុងតែមានសកម្មភាព យ៉ាងសកម្មក្នុងការដឹក ជញ្ជូនឈើប្រណីត និងឈើអារសុក្រំលេខ១ តាមរថយន្តធុនធំនិងតាមរថយន្ត សាំយ៉ុងជាច្រើនគ្រឿងនាំចេញពី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ  តាមផ្លូវជាតិលេខ៧  ឆ្ពោះយកទៅលក់នៅប្រទេសវៀតណាម  ។

ការដឹកជញ្ជូន ឈើពីសំណាក់លោក ថនប៊ុនធីហៅ ធីបាញ់ជាមន្ត្រីយោធាកងទព័ជើង គោកតាមរថយន្ត ជាច្រើនគ្រឿងជារៀង រាល់ថ្ងៃ នេះត្រូវបានគេនិយាយ ថាគឺធ្វើឡើងនៅ ពេលយប់ហើយសង្ស័យថា មានការបើកភ្លើងខៀវពីសំណាក់ មន្ត្រីរដ្ឋបាល ព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមួយ ចំនួនទៀត៕(នៅមានតភាគ)

use