សា​រា​ចរ​លេខ​៤៦​ស.​ស.​រ​របស់ ​រ​ដ្ឋាភិ​បាល​ធ្វើ​ឱ្យ​ក្រុ​មសមត្ថ​កិច្ច​ពាក់​ពន្ធ​កាង​ប​ទល្មើ​សដឹក​ឈើខុសច្បប់

កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១២ មានសារាចរ​របស់រាជ​រដ្ឋាភិបាល​ចេញសេចក្តី​សម្រេចមួយ​ឱ្យបង្កើត​គណៈ កម្មការ​​ត្រួតពិនិត្យ​​កុងត្រូល​​ជជុះមាន  ៧ ប្រការ ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១២ ដែល​ចុះ​ហត្ថលេខា ដោយ​លោក​​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ។

លុះមកដល់ ថ្ងៃទី ២២ ខែធ្នូ  ឆ្នាំ២០១២ មានកងកម្លាំងប៉េអឹមមួយក្រុម បានចុះធ្វើការត្រួត ពិនិត្យតាមផ្លូវជាតិលេខ ៧ ពីចំណុចឃុំឃ្សឹម រហូតដល់ឃុំស្រែចារ ស្រុក ស្នួល ខេត្តក្រចេះ  តាមសារាចរនោះ ប៉ុន្តែតាមការសង្កេត​សកម្មភាពកង​កម្លាំងទាំង អស់នេះ ធ្វើហាក់បីដូចជា កាង និងជូនបទល្មើសដឹកឈើខុសច្បាប់ ហើយ បែរជាបង្កើតឱ្យមានភាពមិន​ប្រក្រតី​ដែល និងអាចជាផ្ទាំងស៊ីបរិះគន់ពីប្រជាពលរដ្ឋថា សមត្ថកិច្ចអស់នោះ​កំពុងតែជាន់ឈ្លីសារាចរណ៍នោះ​ដើម្បី​លាភ​សក្ការៈទៅវិញ ។

ផ្ទុយទៅវិញ បើតាមការសង្កេតបច្ចុប្បន្ននេះពួកគេដែលជាកងកម្លាំងប៉េអឹម ប៉ូលិស បានចុះត្រួតពិនិត្យតែ អ្នកកាសែត​ប៉ុណ្ណោះ ហើយជាក់ស្តែង គឺក្រុមមន្ត្រីមានសមត្ថកិច្ចទាំងអស់នោះនៅតែ ធ្វើសកម្មភាពកាងឈើជូនឈើ ខុសច្បាប់​ដដែល ។

ជុំវិញបញ្ហានេះ ដែលមានមន្ត្រីពាក់ព័ន្ធក្នុងស្រុកស្នួល ក្នុងខេត្តក្រចេះទាំងអស់ គឺសុទ្ធតែមានការ ពាក់ព័ន្ធជាន់ឈ្លី សារា​ចរ ៧ចំណុច ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១២ នោះ ទាំងអស់ទើបបានជារថយន្តដឹកឈើបទល្មើសធ្វើចរាចរឡើងរង្គើទឹកដីក្រុងក្រចេះ ស្រុកស្នួលទាំងយប់ទាំងថ្ងៃ បាន​យ៉ាង​រលូន ។ ហើយអ្វីដែលគេថា ស្អាតស្អំនោះ គឺជាលុយដុំលុយមូលដែលគ្មានការ រំខានពីសំណាក់ក្រុម​អ្នកកាសែត​ខ្លាចបែកព័ត៌មាននោះ គឺគេឃើញតែក្រុមសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ប្រមូលផ្តុំក្បាល​គ្នាប្រមូល​យកលុយបណ្តាក់​គ្នាដូចខ្យងទាំងយប់ទាំងថ្ងៃ រាប់ក្បាលឡានដឹកបទល្មើសយកលុយ ព្រោះតែគ្មានអ្នកកាសែត​ថតរូប រំខានការឃុប​ឃិត​របស់ក្រុមសមត្ថកិច្ច និងអាជ្ញាធរស្រុកស្នួលជាមួយក្រុមឈ្មួញដឹក បទល្មើសព្រៃឈើ និងគេពុំដែលឃើញ​គណៈ​បញ្ជា​ការ​ឯកភាពស្រុកស្នួលនេះ កម្រើកត្រគៀកបង្ក្រាបបទល្មើសព្រៃ ឈើតាមរថយន្តតូចធំទាំងខ្សែៗ រាប់សិប​រយ​គ្រឿង ទាំងយប់ទាំងថ្ងៃនោះម្តងណាឡើយ ។ ហើយដែលត្រូវបានគេសង្ស័យទំនងថា ចៅហ្វាយស្រុករូបនេះ​បានត្រូវ​ប៉ាន់ត្រូវ​ពែងពីក្រុមឈ្មួញមេបទល្មើសព្រៃឈើ មួយខែៗរាប់សិបម៉ឺនដុល្លារទេដឹង ។

ជាក់ស្តែង កាលពីយប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១២ ម៉ោងប្រហែល ២ និង ៤១ នាទីយប់កន្លងមក ពួកគេបាន ចាប់អ្នក​កាសែតដំណឹងកម្ពុជាម្នាក់ឈ្មោះ យស់ សារ៉េន ចោទប្រកាន់ពីបទដេញតាមឡានដឹកឈើជាច្រើនខ្សែ ព្រោះរយៈកាល​​ពីរ​បីថ្ងៃមកនេះ គឺពួកកងកម្លាំងប៉េអឹមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កែវ ជា បានចុះត្រួត  ពិនិត្យកាត​កាសែត ហើយប​ាននិយាយថាមិនឱ្យអ្នកកាសែតណាម្នាក់នៅតាមផ្លូវឡើយចាប់ពីពេលថ្ងៃនេះតទៅ គឺចាប់ថ្ងៃទី២២ យប់ម៉ោង ៨ និង១៥នាទីទៅ ។ បានន័យថា ប្រសិនបើមានវត្តមានអ្នកកាសែតទៅយកព័ត៌មាន ប្រាកដជាបែកការ និងធ្វើឱ្យ​សមត្ថ​កិច្ចដាក់កុងត្រូលជជុះ ឱ្យឈ្មួញបទល្មើសព្រៃឈើចូលបង់លុយមិនបាន (Sic)។

បើពិនិត្យនៅតាមផ្លូវជាតិលេខ ៧ ឈើដឹកឆ្លងពីខេត្តព្រះវិហារ ស្ទឹងត្រែង រតនគីរី យកមកលក់ នៅព្រំដែន វៀតណាម តាមស្រុកស្នួលជប្រាចាំ និងយ៉ាងមមាញឹកបំផុត ប៉ុន្តែគេពុំឃើញរំខានដល់ចៅហ្វាយស្រុកស្នួល គន់ គីមនី និងនាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង និងស្នួល ប្រាក់ សំបូរ ឡើយ ។

តាមប្រជាពលរដ្ឋរកស៊ីឈើកំប៉ិកកំប៉ុកដឹកតាមម៉ូតូបានឱ្យការិយាល័យរបស់យើងដឹងថា ដូចជាប្រភេទឈើប្រណីត​មួយ​ចំនួនទៀតដឹកចេញពីទឹកដីមណ្ឌលគីរី សុទ្ធតែឡានប្រភេទអាប៉ាកុងមួយយប់ៗចាប់ពី ១០ ទៅ ១៥ ឡាន  កាត់​តាម ចំណុចក្រុមហ៊ុនលោក  ឌី ឌុក និងចំណុច ១២៩កន្លែង ទាំងអស់នេះសុទ្ធតែមានដាក់ប៉ារាស់ ហៅថា​(កុងត្រូល​ជជុះ)របស់លោក កែវ ជា និងប៉ូលិសស្នងការខេត្តក្រចេះ ជួង ស៊ាងហាក់ ។

បើយោងតាមការកត់សម្គាល់វិញ ដែលគេឃើញតែរថយន្តខ្សែ និងក្បួនរថយន្តដឹកបទល្មើសព្រៃឈើ ធ្វើចរាចរឡើង​កក្រើកខេត្តក្រចេះបែបនេះទៅកើតមិនមែនក្រុមអាជ្ញាធរស្រុកស្នួល លោក គន់ គឹមនី និងនាយសង្កាត់ នាយផ្នែករដ្ឋ​បាលព្រៃឈើ ប្រាក់ សំបូរ មិនដឹងខ្យល់ឯណា ប៉ុន្តែមកពីពួកគេមានការត្រូវរ៉ូវគ្នាជា សម្ងាត់តាមរយៈបង់ខែ និងតាម​រយៈ​ទូរស័ព្ទ call ប្រាប់ជាមុនរួចជាស្រេចបង្កាខ្លាចក្រុមសមត្ថកិច្ចពាក់ព័ន្ធមិនបាន រាប់ក្បាលឡានយកលុយ និងបង្ក​ក្រែងលោត្រូវបង្ក្រាបច្រឡំជាយថាហេតុដោយប្រការណាមួយ អ៊ីចឹងហើយទើប បានជា គេឃើញតែក្រុមឈ្មួញ​ធ្វើ​ចរាចរណ៍ដឹកយកបទល្មើសព្រៃឈើទៅលក់នៅព្រំដែនយួនយ៉ាងរលូនដោយគ្មាន ការបង្ក្រាបហើយដែលករណី គឺពួក​នោះបាន និងកំពុងជាន់ឈ្លីពីលើអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី និង សារាចរ ៧ប្រការ ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០១២ យ៉ាងគឃ្លើនបំផុត ។

ពាក់ព័ន្ធនឹងករណីក្រុមអាជ្ញាធរស្រុកស្នួល និងខេត្តក្រចេះ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើកំពុងតែជិះសេះលែង ដៃឃុបឃិត​ជាមួយក្រុមឈ្មួញបទល្មើសជាន់ឈ្លីអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាន់ឈ្លី​សារាចរណែនាំ​របស់ប្រមុខរាជរដ្ឋាភិបាល ហ៊ុន សែន នេះមិនគួរបើក្រសួងមហាផ្ទៃមើលរំលងពីសកម្ម ភាពមន្ត្រីអនុវត្តច្បាប់ស្រុកស្នួល និងមន្ត្រីរដ្ឋបាលព្រៃឈើនោះទេ ។

2013_11_28_005-297x210