លោកបេន​ សំអាត់ ​អធិការរង​ស្រុកម៉ា​ឡៃស្រវឹង​ធ្លាក់ភ្នែក​ទាញកាំភ្លើង​បាញ់ផ្អើល​ទាំង​យប់

បន្ទាយមានជ័យ​៖​សេចក្តីរាយការណ៍​ដដែល​បាន​បញ្ជាក់ថា ករណី​លោក​អធិការ​ង​បាញ់​នោះ បាន​កើតឡើង​កាលពី​ម៉ោង​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៣ ខែមករា​២០១៧​នៅ​ចំណុច​៩៣​ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាន​ឡៃ ខេត្តបន្ទាយមានជ័យ​។ មុន​កើតហេតុ​គេ​បានឃើញ​លោក​អធិការរង​រួប​នោះបាន​ដើរល្បាត​នៅ​ចំណុច​ក្នុងភូមិ​សាស្ត្រ​ខាងលើ គ្រានោះ​មាន​ក្រុមក្មេងស្ទាវ​មួយក្រុម​បាន​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ចេញពី​មើល​គេ​ប្រគំ​ត​ន្រី្ត​ស្រា​បៀ​កម្ពុជា​ដោយ​ឃើញបែបនេះ​លោក​អធិការ​រួប​នោះ​ស្ថិតក្នុង​សភាព​ស្រវឹង​ជោគ​ផង​នោះ ក៏​ហៅ​ក្រុម​ក្មេងៗ ឲ្យ​ឈប់ តែ​ក្រុម​ក្មេង​មិន​ឈប់ ក៏បាន​ដក​កាំភ្លើងខ្លី​របស់ខ្លួន​បាញ់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ព​ល​រដ្ឋ​ធ្វើតំណើរ​រត់​ចែក​ជើង​គ្នា ។

សេចក្ដីរាយការណ៍​ច្បាស់ការ​ពី​ស្រុក​ម៉ាឡៃ ខេ​ត​បន្ទាយមានជ័យ​ប្រាប់​ឲ្យ​ដឹងថា មាន​ករណី​ផ្ទុះអាវុធ​បង្ក​ការភ្ញាក់ផ្អើល​ដល់​មហាជន​ទាំងយប់ ប្រភព​ថា​អ្នកបាញ់​បោះ​សេរី​នោះ​ត្រូវគេ​ស្គាល់​ថា​ជា​ឈ្មោះ បេន សំ​អាត់ មាន​ទូ​នាទី​ជា​អធិការ​ង​នៃ​ នគរបាល​ស្រុក​ម៉ាឡៃ​។​

​ពាក់​ព​ន្ធ័​និង​ករណីនេះ​អ្នកស្រុក​លើកឡើងថា​ការបាញ់បោះ​របស់​អធិការ​រួប​នេះ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ការប្រើប្រាស់​អាវុធ​ទេ ព្រោះ​ខ្លួន​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់ គ្រាន់តែ​រឿង​ហៅ​ក្រុម​ក្មេង​ឲ្យ​ឈប់ ពួកគេ​មិន​ឈប​បែ​ជា​ប្រើ​អាវុធ​បាញ់​គំរាម​បែបនេះ​គឺ​ពិតជា​ខុស​និង​ច្បាប់ ។​
​ពលរដ្ឋ​ម្នាក់​បាន​បញ្ជាក់ថា លោក បេន សំអាត អធិការរង​រួប​នេះ​មាន​អ្នកស្រុក​ជាច្រើន​កំពុងតែ​មិន​ពេញចិត្ត​លើ​ទង្វើ​របស់គាត់ ដែល​តែងតែ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់ ដែល​ក្រសួងមហាផ្ទៃ​បាន​ណែនាំ និង​ជាពិសេស់​ថ្នាក់ដឹកនាំ ស្នងការ​ខេត្តបន្ទាយមានជ័យ​ដែល​តែងតែ​អប់រំ​មន្ត្រី​ឲ្យ​យកចិត្តទុកដាក់​គោ​លន​យោ​បាន​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។​
​ពាក់ព័ន្ធ​និង​កា​ចោទ​ខាងលើនេះ​លោក បេន សំអាត អធិការ​ង​ស្រុក​ម៉ាឡៃ​មានប្រសាសន៍ថា ករណី​ផ្ទុះអាវុធ​នោះ​គឺ​ពិតជា​កើតឡើង​មែន ប៉ុន្តែ​លោក អត់​មាន​ស្រវឹងស្រា​ទេ ។ លោ​កថា​មូល​ហេតុដែល​ឈានដល់​ការប្រើប្រាស់​អាវុធ​នោះ គឺ​ក្រុម​ក្មេង​ទំនើង វា​មាន​ដាវ​ស៊ាំ​ម៉ូ​រៃ​ដេញ​កាប់​គ្នា​ពេញ​ដងផ្លូវ​តែម្តង ។ លោក​បាន​បន្តទៀតថា ពេល​ក្មេងស្ទាវ​បំ​រ៉ុង​វា​ញ​គ្នា​កម្លាំង​លោក​មិនមែនជា​អ្នកបាញ់​ទេ គី​មន្ត្រីនគរបាល​ដែល​ដឹកនាំ​ដោយ​លោក​អៀម រ៉ី​ម​គាត់​ជា​អ្នកបាញ់ ក្នុងនោះ​លោក​បាន​ចូលរួម​ដែរ តែ​លោក​ជា​កូនចៅ​គេ​មិនមែនជា​អធិការរង​ស្រុក​នោះទេ ។​
​លោក​ថា មធ្យោបាយ​ដែល​ដឹក​កម្លាំង​ជា​រថយន្ត​របស់លោក​ជា​បើកបរ​ហើយ​អ្នកបាញ់​បោះ​នោះ​មានឈ្មោះ ប៉ក់ ជា នៅ​មន្ត្រីនគរបាល​ស្រុក​ម៉ាឡៃ​។​
​រឿងរ៉ាវ​នេះដែរ​លោក​អៀម រ៉ី​ម អធិការ​ស្រុក​ម៉ាឡៃ​ប្រាប់ថា មាន​សេចក្ដីរាយការណ៍​ប្រាប់​លោក​ថា មាន​ក្រុមក្មេងស្ទាវ​ចេញពី​គេ​ប្រគុំ​តន្ត្រី​ទៅ​បំ​រ៉ុង​កាប់​គ្នា ហើយ​ថា​បាញ់​មួយ​គ្រាប់​មិនដឹង​អ្នកណា​ជា​អ្នកបាញ់​នោះទេ លោក​មិនបាន​នៅ​កន្លែងកើតហេតុ​ឡើយ ចាំ​លោក​ស៊ី​ប​សួ​រប​ន្ធែ​ម​ទៀត ម្យ៉ាងទៀត​លោក​នៅនឹងកន្លែង​គេ​ប្រគំ​តន្ត្រី​៕

15870662_1814838948754667_1594455976_n-279x500