ប្រភពពីឈ្មួញម្នាក’បាន បង្ហើបថាលោកហាំវណ្ណៈ បានឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ មាន ឥទ្ធិពលក្នុង ខេត្ត បន្ទាយមានជ័យដោយ បើកដៃឲ្យនាំទំនិញ គេចពន្ធ និងទំនិញ ខុសច្បាប់ ចូលប្រទេសកម្ពុជា យ៉ាង គគ្រឹក គគ្រេង តាមច្រក របៀង ដែលខ្លួន គ្រប់គ្រងខ្លួន ដោយមិនខ្វល់ ទៅនឹងបទបញ្ជា របស់ថ្នាក់ដឹកនាំ។ប្រភព ដដែលបានបញ្ជាក់ថា ទំនិញនាំ ចូលភាគច្រើន ជាគ្រឿង ឧបភោគបរិភោគ និងផលិតផល គ្រឿងសំណង់ ជាដើមដែលទំនិញទាំង នោះភាគច្រើន នាំយកទៅលក់ ក្នុង ទឹកដីខេត្តបាត់ដំបង និង លក់ចែក ចាយក្នុងខេត្ត បន្ទាយមានជ័យ និងមួយចំនួនទៀត ។លោកហាំវណ្ណៈ មេបញ្ជាការនគរបាលវរការពារ ព្រំដែន គោកលេខ៨៩១ ត្រូវបានប្រជាពល រដ្ឋមូលដ្ឋានចោទ ប្រកាន់ថា បានរក្សា ភាពស្ងៀមស្ងាត់ ហើយបណ្ដោយឲ្យ មានបទល្មើសសេដ្ឋកិច្ច កើតឡើងយ៉ាងរាលដាល រួចរង់ចាំទទួលផល ប្រយោជន៍យ៉ាងសុខស្រួល។ប្រភព ដដែលបានបញ្ជាក់ ថាលោកហាំ វណ្ណៈ និងបក្ខពួក បានឃុបឃិតគ្នាប្រព្រឹត្ត អំពើពុករលួយដោយ បើកដៃឲ្យក្រុមឈ្មួញ នាំទំនិញគេច ពន្ធនិងទំនិញខុស ច្បាប់ យ៉ាងអនាធិបតេយ្យ ចូលប្រទេស កម្ពុជាតាមតំបន់ ដែលខ្លួនគ្រប់គ្រងក្នុងភូមិសាស្រ្ ត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលវរការពារព្រំដែនគោកលេខ៨៩១ប្រចាំប៉ុស្ដិ៍លេខ១០ស្ទឹងបត់ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានរងការរិះគន់ពី ប្រជាពលរដ្ឋមូលដ្ឋាន យូរមកហើយក្នុង ករណីឃុបឃិត ប្រព្រឹត្តបទល្មើស សេដ្ឋកិច្ច តែរហូតមដល់សព្វថ្ងៃនេះថ្នាក់លើនៅរក្សាភាពស្ងៀមស្ងាត់នៅឡើយ។
ប្រជាពលរដ្ឋបានរិះគន់ថាការដែលមន្រ្តីថ្នាក់ក្រោមមិនអនុវត្តន៍តាមបទបញ្ជារបស់លោកអាត់ខែម ដែលជាស្នងការនគរបាលខេត្តបន្ទាយមានជ័យគឺបានកើតឡើស្របពេលដែលលោកអាត់ខែម ក៏រងការ រិះគន់ពីមន្រ្តី នគរបាលខេត្តបន្ទាយមានជ័យថា បំពេញការងារគ្មាន ប្រសិទ្ធភាពនិង បានទទួល ផលប្រយោជន៍ពីបទល្មើសសេដ្ឋកិច្ចផងដែរ ទើបមិនហ៊ានស្តីបន្ទោសមន្រ្តីថ្នាក់ក្រោម ៕