លោក ញឹម នី ប្រយ័ត្នវាជះឡងដល់ខ្លួនវិញថា៖ជាជនកាងបទល្មើសព្រៃឈើ!…
.មជ្ឈដ្ឋានប្រជាពលរដ្ឋ៖ត្រូវតែចាប់ចោរឈ្មួញបទល្មើសព្រៃឈើដុះស្លែឈ្មោះហេង នោះមកកាត់ទោសផង អ្នកសូកប៉ាន់អំពើពុករលួយ នឹង អ្នកទទួលផល គឺមានទោសដូចគ្នា!«ទោសកំហុសឆ្គងរបស់អ្នកកាសែត (បុគ្គល) គឺខុសក្រមសីលធម៌ទទួលសំណូករបស់ ក្រុមឈ្មួញ បទល្មើសព្រៃឈើ ទើបចាញ់កលក្រុមឈ្មួញ និងមន្ដ្រីខិលខូច »រហូតក្លាយជាចំណាប់ខ្មាំងរបស់ឈ្មួញនិងមន្ត្រីខូចមិនមែនមានទោសកំហុសដល់ក្លាយទៅជាជនចាប់ជម្រឹតដូចជាកាចោទប្រកាន់របស់មន្ត្រីពុករលួយនោះទេ!។
ជាការពឹតអ្នកកាសែតត្រូវតែទទួលទោស តាមបទបញ្ញត្តរបបសាព័ត៌មានដែលមានចែងជាអនុក្រិត្តរបស់ក្រសួងព័ត៌មាន និង រាជរដ្ឋាភិបាលកម្ពុជា តាមព្រះរាជក្រិត្យឡាយព្រះហស្ថលេខាក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ដែលចែញចេញអោយប្រើនូវរបបសារព័ត៌មាន ក្នុង ស្រុកស្ដីពីរបបសារព័ត៌មាន និង បទពិន័យគឺត្រូវតែមានទោសទណ្ឌតាមរបបសារព័ត៌មាន។
តាមបទបញ្ញត្តិទោសរបស់អ្នកកាសែតដែលប្រើប្រាស់ខុស វិជ្ជាជីវះ របបសារព័ត៌មាន ។ ព្រោះតែអ្នកកាសែតមានសិទ្ធិ នឹងអំណាចប្រើត្រឹមតែ សៀវភៅ ប៊ិច កាំម៉ារ៉ា និង ម៉ាស៊ីនអាត់សម្លេង នោះទើបទោសទណ្ឌរបស់អ្នកកាសែតត្រូវបានដាក់ពិន័យ នឹងរងបណ្តឹង ផាកវិន័យជាប្រាក់ និងរងពិន័យ កាត់ទោសដោយរបបសារព័ត៌មាន តាមរយះក្រសួងព័ត៌មាន មិនមែនប៉ាតណាប៉ាតណីតាមតែបុគ្គលពុករលួយប្រឌឹតរូបភាពបទល្មើសចោទប្រកាន់យកទៅកាត់ទោសតាមទំនើងចិត្ត ដើម្បីចោទប្រកាន់គំរាមអ្នកកាសែតបំបិទមាត់ មិនអោយលូកលាន់ដឹងរឿងយកព័ត៌មានការងារពុករលួយពួកគេនោះទេ។
ថ្មីៗនេះមិនមែនអាជ្ញាធរខេត្តពោសាត់ទេ គឺជាលោមេបញ្ជាការរងអាវុត្ថហត្ថខេត្តពោធ៌សាត់ឈ្មោះ ញឹម នី ដែលល្បីល្បាញជាមេឈ្មួញបទល្មើសព្រៃឈើផង កាងបទល្មើសព្រៃឈើផង និង ដើតួជាសមត្ថកិច្ចអាវុធហត្ថបង្ក្រាបបទល្មើសព្រៃឈើផងនោះ បានស្ទាក់ពូនចាប់ក្រុមអ្នកកាសែតចំនួនបីនាក់ជាអ្នកប្រចាំការ និង ជាអ្នកយកព័ត៌មាន អោយកាសែតអង្គភាពផ្សេងៗគ្នាដែលចុះយកព័ត៌មានបទល្មើសព្រៃឈើក្នុងតំបន់ខេត្តពោធ៏សាត់។
ក្រុមអ្នកកាសែតដែលត្រូវបានជម្រឹតបំបិតមាត់ចាប់ខ្លួនទី១ឈ្មោះ ស៊ិន សោភ័ណ្ឌ ជាអ្នកយកព័ត៌មានអោយអង្គភាពទូទស្សន៏ONLIN M A J ២ ឈ្មោះសួនណៃ ៣ ឈ្មោះ ចាន់ វិសិទ្ធ ទាំងបីនាក់ជាភ្នាក់ងារអ្នកយកព័ត៌មានកាសែត ខ្លះ និង ជាភ្នាក់ងាររួមអោយអង្គភាពទូទស្សន៏ ONLIN M A J ។
គួររំលឹកតាមចម្លើយរបស់ជនរងគ្រោះអ្នកកាសែតទាំងបីនាក់នោះថា៖បន្ទាប់ពីទទួលបានព័ត៌មានថាមានគំនរបទល្មើសព្រៃឈើ និង ក្រុមឈ្មួញឈើឈ្មោះអា ហេង ជាមេក្លោងឈ្មួញបទល្មើសព្រៃឈើធំដ៏ល្បីល្បាញក្នុងខេត្តពោធិ៏សាត់កំពង់តែលើកឈើឡើងឡានបម្រុងនឹងដឹកចេញនោះពួកគេក៏បានរូតរះចុះទៅយកព័ត៌មាន ។
ដូចជាពេលកំពង់តែថតរូប ស្រាប់តែមានទូរស័ព្ទរបស់ក្រុមមេឈ្មួញបទល្មើសព្រៃឈើរូបនោះតេអង្វលួងលោមហៅក្រុមអ្នកយកព័ត៌មានអោយទៅជួបគ្នានូវហាងបាយមួយ។ហើយក៏ត្រូវក្រុមមេឈ្មួញ និង មេPM រងឈ្មោះ ញឹម នី ដែលជាជនល្បីខាងកាងបទល្មើសព្រៃឈើ នោះចេញមុខមកចាប់ខ្លួនតែម្ដង។
មកដល់ពេលនេះ ព័ត៌មានរឿងចាប់ខ្លួនអ្នកកាសែតក្នុងខេត្តពោធិ៏សាត់កំពង់តែក្លាយទៅជាកម្មវត្ថុ១ក្ដៅគគុកច្រានដាក់គ្នា ហើយបើតាមការថ្លែងរបស់មនុស្សស្និទ្ធគណះអភិបាលខេត្តពោធិសាត់ថា៖អភិបាលខេត្តពុំបានដឹងរឿងចាប់ខ្លួននាក់កាសែតទាំងបីនាក់នោះទេ។ហើយដែលបញ្ហានេះអាចមានបុគ្គលជាសមត្ថកិច្ចនូវពីក្រោយជំនួញបទល្មើសព្រៃឈើណាមួយកំពង់តែស៊ីឡាក និង ខ្ចីដៃអនុសាសន៏របស់ លោក តេ ជោ សែន ទៅប្រើជាឧិកាសគំរាមបំបិទមាត់អ្នកកាសែតក្នុងខេត្ត ពោធិសាត់
ដើម្បីងាយស្រួលអោយពួកខ្លួនសម្ងំដឹកជញ្ជូនបទល្មើសព្រៃឈើ និង ធ្វើព្យុះធ្វើភ្លៀងកាប់បំផ្លាញព្រៃឈើក្នុងខេត្តពោធិសាត់យ៉ាងរង្គាលជិតរលាយដែនព្រៃព្រះរាជក្រឹត្យជួរភ្នំក្រវាញកណា្ដលនោះ។
តាមប្រភពទម្លាយថា ៖ មេឈ្មួញជាប់ចោទដែលគេអះអាងថាជាមេក្លោងអុចអាលរៀបអន្ទាក់ប្តឹងឃុបឃិតជាមួយ នឹង មេបញ្ជាការរងអាវុធហត្ថខេត្តពោសាត់អោយមានការចាប់ខ្លួនអ្នកកាសែតនេះ គឺ ឈ្មោះ ហេង ឈ្មោះសម្បត្តិ ឈ្មោះខា ឈ្មោះ ហយ ឈ្មោះ ង៉ូវ ទី ដែលជាមេការទិញឈើខុសច្បាប់របសក្រុមហ៊ុន M D S ក្រុមហ៊ុនទ្រី ភាព M D S ដែលអស់សុពលភាពកាប់ឈើក្នុងខេត្តពោធិសាត់ទៅហើយនោះ។
ប្រភពទម្លាយទៀតថា ៖ ដូចជាអ្នកកាសែតចុះថតរូប នឹង យកព័ត៌មានរហូតដល់កើតការរំលោភចាប់ខ្លួន អ្នកកាសែតនោះគឺត្រូវគេទម្លាយថា៖គឺជាឡានឈើ និង គំនរឈើរបស់មេឈ្មួញបទល្មើសព្រៃឈើ ឈ្មោះ អា ហេង ជាមេការទិញបទល្មើសព្រៃឈើខុសច្បាប់របស់ក្រុមហ៊ុន ទ្រី ភាព M D S គ្រុបនោះឯង។
ដោយឡែក ប្រភពទម្លាយទៀតថា ៖ មុនពេលចាប់ខ្លួនក្រុមអ្នកកាសែតពីរ បី ថ្ងៃនោះ គឺកើតមានករណីរត់ការកាងបទល្មើសព្រៃឈើឡានយីឌុប ១ គ្រឿង ដឹកពកឈើម្រះព្រៅហើយដែលរត់ការដោយ លោក ញឹម នី ជាមេបញ្ជាការរងអាវុធហត្ថ ខេត្តពោធិសាត់ ។
ក្រុមអ្នកដឹងរឿងបានទម្លាយទៀតថា ៖ បញ្ហានោះជនរងគ្រោះជាមេឈ្មួញដឹកពកម្រះព្រៅនោះបំណង និង រត់ការខ្លួនឯង ប៉ុន្តែប្រភពទម្លាយទៀតថាះ មេរងPM ឈ្មោះ ញឹម នី នោះ «គំរាមមិនអោយឈ្មួញរត់ការទេ» ។ ហើយបើហ៊ានតែរត់ការខ្លួនឯងពេលណា,ពេលឡានវិលកង់ និង ចាប់បង្ក្រាបយកទៅអោយជំនាញ។
ផ្ទុយទៅវិញ លុះមេរងPM ខេត្តចេញមុខទៅរត់ការពកឈើម្រះព្រៅនោះបែរជាត្រូវមេព្រៃនាយផ្នែករដ្ឋបាលព្រៃឈើថ្នាក់ខេត្តពោធិសាត់ចេញមុខបង្ក្រាបបំបាក់មុខនាយបញ្ជាការងអាវុធហត្ថខេត្តពោធិសាត់ឡើងញាក់សាច់បណ្ដាលអោយ លោកនាយរង ញឹម នី ក្ដៅក្រហាយ នឹងចងគំនំគំគួននិងក្រុមអ្នកកាសែត ដែលរាយការទៅអោយនាយផ្នែកព្រៃឈើឈានទៅចាប់ពកឈើដែលខ្លួនកាងនោះយ៉ាងខ្លាំង។
ជាងនេះទៅទៀតប្រភពអះអាងទៀតថា៖ដោយសារតែក្ដៅក្រហាយ នឹង គំគួនចំពោះក្រុមអ្នកកាសែត និង ក្រុមអង្គភាពទូទស្សនោះ ។ ស៊ីឡាកអនុសាសន៏របសលោក តេ ជោ សែន គឺមេបញ្ជាការងPM ខេត្ត ញឹម នី នេះបានចិញ្ចឹមចិត្តចងគំនំ នឹង អ្នកកាសែតដោយបោះសំដីនូវក្នុងហាងកាហ្វេមួយក្នុងខេត្តថា៖«ហេ៎សតែប៉ុណ្ណេះចាំមើលក្រុមអាទូទស្សន៏ អ្នកកាសែតអស់នោះ អោយតែឃើញមុខ មិនថា៖តែនៅលើដងផ្លូវ មិនថាតែអង្គុយផឹកស៊ីនូវក្បែរដងផ្លូវនោះទេគឺ និង ត្រូវចាប់ខ្លួនទាំងអស់។
ជាការពឹត ក៏ដូចជាការជូនដំណឹងការគំរាមស៊ីឡាក របស់បុគ្គលលោកមេPMរងខេត្តពោធិសាត់ ដែលអួតអាងក្នុងហាងបាយមួយនោះត្រូវបានបែកធ្លាយឭទៅដល់អ្នកកាសែត ហើយពីរបីថ្ងៃក្រោយ ក៏កើតមានការខ្លួនអ្នកកាសែតមែន ហេ៎សពិតជាគំគួននឹងអ្នកកាសែតមិនធម្មតាមែន។
បញ្ហានេះដែរ គឺជាជួងអាសន្នមួយមិនត្រូវភ្លេចខ្លួនធ្វើអោយប្រាសចាកក្រមសីលធម៌វិជ្ជាជីវះព័ត៌មាននោះទេមានបទល្មើសនឹងអំពើពុករលួយអ្វីគួរតែចុះផ្សាយទាំងស្រុងទាំងដុលទាំងអស់មិនត្រូវទុកមុខបុគ្គលខឹលខូចដូចជាក្រុមមេPMរងពោធិសាត់ម្នាក់នោះនឹងក្រុមឈ្មួញជនពូកពុករលួយបំផ្លាញមុខមាត់សង្គមប្រទេសកម្ពុជាមួយក្ដាប់នោះទេ។
ដូចជាមកដល់ពេលនេះវាសនាក្រុមអ្នកកាសែតដែលភ្លាត់ស្នៀតចាញ់កលឈ្មួញ នឹង ជនពុករលួយនោះមិនដឹងថាតើសំណាញ់ច្បាប់តុលាការខេត្តពោធិសាត់នឹងប្ដល់យុត្តិធម៌បែបណាទៅដល់អ្នកយកព័ត៌មានរបស់ភ្នាក់ងារទូទស្ស និងអ្នកកាសែតទាំងបីនាក់នោះទេ ។ ព្រោះថាការបោកបញ្ឆោត់ណាត់ក្រុមអ្នកកាសែតអោយទៅយកលុយហើយចាប់ខ្លួននេះគឺកើតមានស្ទើរតែគ្រប់ច្រកល្ហករបស់ក្រុមមន្ត្រីដែលរកស៊ីក្បត់ជាតិ នឹង ក្រុមមន្ត្រីពុករលួយ ។ ដូច្នេះហើយគួរតែក្រុមសហភាត្តរះ មិត្តអ្នកកាសែតមិនត្រូវភ្លេចខ្លួននោះទេ។ហើយគឺពួកនោះតែងតែរៀបចំឆាកបោកបញ្ឆោតចាប់ខ្លួអ្នកកាសែតជានិច្ច នូវពេលដែលក្រុមអ្នកកាសែតដឹងពីរឿងពុករលួយក្បត់ជាតិរបស់ពួកគេនេះជាកាពឹត ។
ពាក់ពន្ធ័នឹងការរៀបឆាកចាប់ខ្លួនក្រុមអ្នកកាសែត ភាគច្រើនជាក់ស្ដែងដូចជាក្នុងខេត្តពោធិសាត់នេះឯង គេពុំដែលឃើញចាប់ខ្លួនមេឈ្មួញឈើរកស៊ីខុសច្បាប់នោះយកមកកាត់ទោសនោះឡើយ ។ នៅពេលដែលគេសួរថា ៖ តើរឿងរ៉ាវកើតឡើងនោះ អ្នកណាជាដើមបណ្ដឹងបើរឿងលាមកនេះ គឺជារឿងខុសច្បាប់ ហើយរកស៊ីក្បត់ជាតិ បំផ្លាញជាតិ កាប់បំផ្លាញព្រៃឈើរបស់ខ្មែរនោះ។
ជុំវិញរឿងអាស្រូវនេះលេចធ្លាយលឺព័ត៌មានថា ៖ ដូចជាក្រុមអាមេការឈ្មោះ ហេង និង បក្ខពួកក្រុមឈ្មួញរកស៊ីកាប់បំផ្លាញព្រៃឈើក្ដៅក្រហាយផង និង ខ្លាចបែកធ្លាយដឹងឭដល់ឧកញ៉ា ទ្រី ភាព ផងនោះនាំអោយប៉ះពាល់ដល់កិត្តិយ័ស និង កេរ្តិឈ្មោះរបស់ក្រុមហ៊ុនMDS,ទ្រី ភាព ដែលកើតរឿងរហូតចាប់ខ្លួនអ្នកកាសែតនោះ។
ជាងនេះទៅទៀត បែរជាលេចធ្លាយព័ត៌មានថា ៖ ក្រុមឈ្មួញឈើអា ហេង និង បក្ខពួកថា៖ពុំបានដឹងរឿង នឹង ពុំបានប្ដឹងប្ដល់ក្រុមអ្នកកាសែតណាទេ ។ ព្រោះតែចំណុចខ្សោយខ្លួន គឺជាមេក្លោងរកស៊ីកាប់បំផ្លាញព្រៃឈើយ៉ាងទ្រង់ទ្រាយធំក្នុងខេត្តពោធិសាត់នោះ។ ហេ៎សយ៉ាងណាម៉ិញ ការរំលោភចាប់ខ្លួនក្រុមអ្នកកាសែត ក្នុងល្បិចកលពឹសពុល រៀបចំទុកស៊ីឡាកអនុសាសន៏របស់លោក តេជោ សែន នេះបានកំពុងតែធ្វើអោយក្រុមអ្នករៀបចំឆាកក្លាយទៅជាអ្នកធ្វើអោយខូចប៉ះពាល់ដល់មុខមាត់អាជ្ញាធរខេត្តពោធិសាត់ ដែលកំពុងតែសម្ងំសុខគ្រប់ទឹកជាមួយ នឹង បទល្មើសព្រៃឈើនោះ ហេ៎ស!ចង់មិនចង់ក៏អភិបាលខេត្តពោធិសាត់លោក ម៉ៅ ធនិន ក្នុងនាមជាអភិបាលខេត្តបានផ្ដល់ចម្លើយប្រាប់អ្នកកាសែតតាមទូរស័ព្ទថា លោកពុំបានដឹងរឿង បទល្មើសព្រៃឈើ «រឿងពកម្រះព្រៅ»និង រឿងចាប់ខ្លួនក្រុមអ្នកព័ត៌មាននោះដែរ ៕
ដោយ ស ថ្លា