លោក​ខ្លូតសុឃា​អធិកា​រនគ​របាល​​ស្រុក​កោះ​ញែក​ដោះ​លែង​មនុស្ស​​៥នាក់និង​រថយ​ន្ត​បង្គ​ង​២គ្រឿង?

មន្ត្រីនគរបាល ក្នុងអធិការដ្ឋាននគរ បាលស្រុកកោះញែកបាន ឲ្យដឹងថាក្រោយពេលមនុស្សនិង វត្ថុតាងត្រូវ បាន បញ្ជូន មក កាន់  អធិការដ្ឋាន នគរបាល  ស្រុកកោះញែកគឺ លោកអធិការ  ខ្លូតសុឃាបានដោះលែង មនុស្ស ទាំង៥នាក់ នោះហើយ មាន ការប្តូរ រថយន្តបង្កុងដឹកឈើ ផងដែរ។ ប្រភពបាន ឲ្យដឹងទៀតថាម្ចាស់រថយន្ត ដឹកឈើជាមន្ត្រីនគរបាលសេដ្ឋកិច្ច ឈ្មោះ ភីដែល ជាអ្នកល្បីខាងកាងបទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគិរីជា យូរមកហើយមិនដែលមាន មន្ត្រីជំនាញ ឬសមត្ថកិច្ចណា ហ៊ានប៉ះ ពាល់ឡើយ ។មានន័យថាប្រហែល លោកខ្លូតសុឃាអធិការនគរបាល ស្រុកកោះញែកខ្លាចអំណាចលោកភី ដែល មាន ខ្នងបង្អែករឹងមាំ ទើបដោះលែងមនុស្សទាំង៥នាក់ និងមានការប្តូររថយន្តបង្កុង ដឹកឈើទោះបីដឹងថា ជាអំពើ ខុសច្បាប់ ក៏ដោយ ។

កាលពីយប់ថ្ងៃទី ០១ខែមករាឆ្នាំ២០១៧ កម្លាំងយោធាវរការពារ ព្រំដែនគោកលេខ១០៣ ដោយមាន ការ ចូលរួមពី មន្ត្រី តុលា ការ  ខេត្តមណ្ឌលគិរី  បានឃាត់រថយន្តបង្កុង ដឹកឈើ២គ្រឿង និងឃាត់  មនុស្ស៥នាក់ដែល  ជាអ្នកបើកបររថយន្ តនិង ព្រូរ ថយន្ត ប្រគល់  ទៅឲ្យអធិការ នគរបាលស្រុក  កោះញែកលោក  ខ្លូត សុឃា  ដើម្បីចាត់ការតាមនីតិវិធី។ ឥឡូវនេះមានលេចឮព័ត៌មានថា មនុស្សទាំង៥នាក់ត្រូវបានដោះលែងហើយរថយន្តបង្កុងដឹកឈើទាំង២គ្រឿងក៏ត្រូវបានប្តូរផងដែរជាហេតុធ្វើឲ្យមានសង្ស័យពីរឿងផលប្រយោជន៍។ប្រភពខ្លះបានលើកឡើងថាការដោះលែងមនុស្សទាំង៥នាក់និងប្តូររថយន្តគឺអាចពាក់ព័ន្ធនឹងមន្ត្រីធំៗមួយចំនួន ដូច្នេះលោក តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី គួរពិនិត្យឡើងវិញជាបន្ទាន់ផង។

ទោះជាយ៉ាងណាប្រជាពលរដ្ឋមួយចំនួនមានការង្ស័យថាលោកខ្លូតសុឃាដោះលែងមនុស្សនិងឃុបឃិតឲ្យមានការប្តូររថយន្តបង្កុងដឹកឈើគឺអាចជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ព្រោះកន្លងមកលោកខ្លូតសុឃាមិនដែលចាត់វិធានការបង្ក្រាបបទល្មើសព្រៃ ឈើក្នុងស្រុកកោះញែក តាមតួនាទីរបស់ខ្លួនឡើយ។ហេតុនេះលោកតូចយ៉ុនស្នងការនគរបាលខេត្តមណ្ឌលគិរី បើគ្មាន ជាប់ ពាក់ព័ន្ធផលប្រយោជន៍ទេនោះ គួរពិនិត្យមើលទង្វើមិនប្រក្រតី របស់លោក ខ្លូត សុឃាខ្លះផង ដើម្បីកុំ ឲ្យមន្ត្រីរូប នេះធ្វើអ្វីៗ តាមអំពើចិត្ត ៕

15935761_253615101726124_1369788480_n1 15935757_253632755057692_402418410_n 15935867_253633341724300_274577835_n