នគរ​បាលឈ្មោះ​ ពៅ មេឈ្មូញដឹកឈើខុស​ច្បាប់ទៅលក់​ស្រុកយូនមាន​ការឃុប​ឃិត​ជាមួ​យមន្រ្​តីជំនាញ

សមត្ថកិច្ចក្នុង ខេត្តក្រចេះនិងខេត្តត្បូងឃ្ មុំបានឲ្យដឹងថា មួយរយៈពេលចុង ក្រោយនេះមន្ត្រីនគរ បាលឈ្មោះ ពៅបានក្លាយ ជាឈ្មួញ ដ៏មានឥទ្ធិពល ក្នុងការដឹកជញ្ជូន ឈើចេញពី តំបន់អូរគ្រៀង ស្រុកសំបូរខេត្ត ក្រចេះចូល មកខេត្តត្បូង ឃ្មុំ ហើយចេញ ទៅស្រុកយួនយ៉ាងរលូន គ្មានសមត្ថិច្ចណាប៉ះពាល់ ។មេឈ្មួញឈ្មោះពៅ ដឹកជញ្ជូនឈើតាម រថយន្ត សាំ យ៉ុង ជាច្រើនគ្រឿង ពីស្រុកសំបូរខេត្តក្រ ចេះដោយមានការ ជួយសម្របសម្រួល ពីលោកសេង ស៊ីដារ៉ុន នាយ សង្កាត់ រដ្ឋបាលព្រៃ ឈើអូរគ្រៀងនិង លោកបួយរតនានាយ ផ្នែករដ្ឋបាលព្រៃ ឈើក្រចេះ ហើយ ក៏មានការឃុបឃិត ជាមួយ លោកទ្រី សុភ័ក្ត្រនាយខណ្ ឌរដ្ឋបាលព្រៃឈើ ខេត្តក្រចេះ ទាល់តែមាន ការឃុបឃិតជា ប្រព័ន្ធទើបមន្ត្រីនគរ បាលឈ្មោះ  ពៅ អាចដឺក ជញ្ជូនឈើទៅ ដល់គោល ដៅដោយរលូនគ្មានការរារាំង ។

មន្ត្រីនគរបាលម្នាក់ ឈ្មោះពៅដែលបម្រើការងារ នៅស្នងការដ្ឋាននគរ បាលខេត្តត្បូង ឃ្មុំ ត្រូវ គេដឹងថា ជាអ្នករកស៊ីដឹក ជញ្ជូន ឈើប្រណីត ខុសច្បាប់ពី ខេត្តស្ទឹងត្រែង និងខេត្ត ក្រចេះ ទៅលក់នៅ ស្រុកយួន តាមច្រក ព្រំដែនក្នុងស្រុក មេមត់ ខេត្តត្បូងឃ្មុំ ជាយូរឆ្នាំមកហើយ ដោយគ្មាននរណាហ៊ាន ប៉ះពាល់ឡើយ ។  មន្ត្រ ជំនាញ និងសមត្ថកិច្ច ពាក់ព័ន្ ធក្នុងខេត្ត ក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តត្បូង ឃ្មុំ ត្រូវបានគរដឹងថា ជាអ្នកបើក ដៃឲ្យមន្ត្រីន គរបាលឈ្មោះ ពៅ ដឹក ជញ្ជូន ឈើ ប្រណីត ចេញទៅស្រុក យួនដើម្បី ជាថ្នូរនឹង ផលប្រយោជន៍ហេតុនេះ ហើយទើប ឈ្មួញឈើ ឈ្មោះពៅ អាច ដឹកឈើតាម អំពើចិត្ត ។បញ្ហានេះលោកឆេងគឹមស៊ុនអគ្គនាយក រដ្ឋបាលព្រៃឈើ គួរពិនិត្យមើល ភាពអសកម្ម និង អំពើពុករលួយ របស់មន្ត្រី រដ្ឋបាលព្រៃឈើក្នុង ខេត្តទាំង៣ខាងលើ ជាបន្ទាន់ ព្រោះបទល្មើស កំពុងកើតឡើង យ៉ាង រាលដាល ពេញ បន្ទុកទាំងថ្ងៃទាំងយប់។

មានការរិះគន់ ថាបទបញ្ជារបស់លោក  នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នងការទប់ ស្កាត់ បទល្មើសរត់ ពន្ធឈើ ប្រណីតទៅស្រុក យួន គឺជារឿងឥតន័យព្រោះបច្ចុប្បន្នឈ្មួញឈ្មោះ ពៅ និងឈ្មួញជា ច្រើននាក់ទៀត នៅតែអាច ដឹកជញ្ជូន ឈើ ប្រណីត ចេញ ទៅស្រុកយួន ដោយគ្មានញញើតច្បាប់អ្វីទាំងអស់៕

15909818_254160848338216_461813378_n 15644524_254161025004865_1234635010_n 15910320_254161151671519_961047377_n