សា​ឡង់បូម​ខ្សាច់ទាំង​យប់ទាំងថ្ងៃ​តាមទន្លេមេ​គង្គចំណុច​ឃុំដីឥ​ដ្ឋខេត្តកណ្តា​ល

ខេត្តកណ្តាល ៖សា​ឡង់​បូម​ខ្សាច់​ខ្នាត​យក្ស​ដែល​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ចំណុច​ ចំណុច​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ​នាំយក​ខ្សាច់​ខ្មែរ​ទៅ​លក់​នៅ​ស្រុក​យួន​នោះ​ធ្លាប់មាន​រឿងចម្រូងចម្រាស់​ជាមួយ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ព្រោះតែ​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​និង​នាំ​ខ្សាច់​ចេញទៅ​បរទេស ដោយ​មិនបាន​បង់​សួយ​សារ​គ្រប់​ចំនួន ។ បន្ទាប់មក​គេ​ឃើញ​ផ្អាក​សកម្មភាព​មួយ​រយះ​ពេលខ្លី ។

សា​ឡង់​បូម​ខ្សាច់​មិនចេះ​រីងស្ងួត​ដែល​គេ​ដឹងថា ជា​របស់​ជនជាតិ​វៀតណាម និង​កំពុង​បូម​យ៉ាង​គគ្រឹគគគ្រេង​នៅ​ទន្លេមេគង្គ​ចំណុច​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កំពុង​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិតៗ​នោះ ហើយ​បើទោះបីជា​ប្រជាពលរដ្ឋ​ត្អូញត្អែ​ឬ​រាយការណ៍​ទៅ​អាជ្ញាធរ​ក៏​គ្មាន​ចំណាត់ការ​ដែរ ។​

​ ​ប៉ុន្តែ​ក្រោយមក​ប្រហែលជា​និយាយ​ត្រូវរ៉ូវ​គ្នា មន្ត្រី​ក្រសួង​រ៉ែ​ក៏​លែង​លេចមុខ​ទៅរក​រឿង ហើយ​សា​ឡង់​បូម​ខ្សាច់​ខ្នាត​យក្ស​នោះ​ក៏​ធ្វើ​សកម្មភាព​ឡើងវិញ ហើយ​សម្បើម​លើស​ដើម ដូច​អ្វីដែល​គេ​និយាយថា លែង​ទើសក្បាល​មន្ត្រី​ណា​ទៀតហើយ? ។ ចំណែក​ពលរដ្ឋ​ដែលជា​ជនរងគ្រោះ​ក៏​បន្ត​ទ្រាំ​នឹង​សម្លេង​កក្រើក​មេឃ​ស្ទើរ​បែក​ក្រដាសត្រចៀក​បន្តទៀត ព្រោះតែ​សម្លេង​គ្រឿងចក្រ​បូម​ខ្សាច់​ទាំងយប់​ទាំង​ថ្ងៃ​មិន​គិតដល់​ពេលវេលា​សម្រាករ​បស់​ពលរដ្ឋ​នោះឡើយ ។​

​ប្រជាពលរដ្ឋ​ដោយ​មិនអាច​ស្វែងរក​អ្នក​ជួយ​បាន បានត្រឹមតែ​ដាក់​បណ្តាសា​ក្រុម​អាជីវកម្ម​រួមទាំង មន្ត្រី​ពាក់ព័ន្ធ​តែប៉ុណ្ណោះ ។​

​ អាជីវកម្ម​បូម​ខ្សាច់​ដោយ​ប្រើ​សា​ឡង់​ខ្នាត​យក្ស​ខាងលើនេះ គឺជា​អាជីវកម្ម​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ របស់លោក ហ៊ី ប៉ា​វី អគ្គនាយក​កំពង់ផែ ហើយ​ក្រុម​ធ្វើ​ផ្ទា​ស់​សុទ្ធសឹង​ជា​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់ ។ ប៉ុន្តែ​ការ​បូម​ខ្សាច់​នោះ ស្ថិតក្រោម​លេស​នៃ​ការស្តារ​ផ្លូវទឹក​ទន្លេមេគង្គ ។ អញ្ចឹង​ហើយ​បានជា​លោក ហ៊ី ប៉ា​វី អត់​ចាំបាច់​ទ្រ​អ្នកណា​ទាំងអស់ ទោះជា​លើស​បទដ្ឋាន​បច្ចេកទេស​ឬ​រំខាន​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​រស់នៅ​ក្បែរៗ នោះ​ក៏ដោយ ៕

15942277_1230114347079831_1472844386_n-1 15942139_1230114563746476_1952177920_n