ប្រជាពលរដ្ឋ រស់នៅក្នុង ឃុំព្រែកត្នោត នៃស្រុកទឹកឈូ ខេត្តកំពត បានលើក ឡើងថា សំបុក ល្បែង ស៊ីសង គ្រប់ ប្រភេទ ក្នុង មូលដ្ឋាន របស់ពួកគាត់ ពុំមានអាជ្ញាធរ ឬសមត្ថកិច្ចអើពើ ឡើយផ្ទុយទៅវិញ បែរជាមាន ឈ្មោះអាជ្ញាធរ និង សមត្ថកិច្ច ជាប់ ពាក់ ព័ន្ធ ភាគហ៊ុន ទៅវិញ?។
សំបុកល្បែង ស៊ីសងមួយគឺមាន ទីតាំងនៅភូមិ ត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ហើយមានល្បែង បញ្ជល់មាន់ អាប៉ោង យូគី ក្រដាសរូបសត្ វនិងកន្ទុយលេខ ជាដើមនោះកំពុង ដំណើការយ៉ាង រលូនដោយគ្មាន រំខានដល់មន្ត្រី អាជ្ញាធរ និង សមត្ថកិច្ចឡើយ ។
ស្រុកទឹកឈូរខេត្តកំពតត្រូវគេដឹងថាជាតំបន់ទេសចរណ៍ផងដែរដូចនេះមិនគួរណាមានបនល្បែងអនាធិបតេយ្យនោះទេ ព្រោះអ្នកលេងល្បែងចាញ់អាចនឹងប្រព្រឹត្តបទល្មើសផ្សេងៗដែលប៉ះពាល់ដល់អ្នកទេសចរណ៍។ជាក់ស្តែងក្នុងស្រុកទឹកឈូ ខេត្តកំពតក៏មានករណីបាត់ម៉ូតូនិងបទល្មើសមួយចំនួនកើតឡើងជាបន្តបន្ទាប់ ដែលគេ សង្ស័យថា ទំនងជា អ្នកលេងល្បែង ចាញ់ លួច យកទៅលក់យកលុយ លេងល្បែង។
ប្រជាពលរដ្ឋ ស្រុកទឹកឈូ បានបញ្ជាក់ថាមាន ថៅកែគ្រឿងសមុទ្រ ពីរនាក់ទីមួយ ឈ្មោះម៉េង ទីពីរឈ្មោះ ធេង ជា អ្នកកាន់ កាប់ សំបុកល្បែង បូករួមទាំង មន្ត្រីប៉ុស្តិ៍ និងអាជ្ញាធរ ផងនោះក៏មានទំនាក់ ទំនងគ្នាយ៉ាង ស្អិតរមួតជាមួយ រឿងនេះដែរ ។ប្រភព ដដែល បានបញ្ជាក់ថា បនល្បែងដំណើរ ការបានគឺដោយ សារមានការ ឃុបឃិត និង ត្រូវគ្នា ជា ប្រព័ន្ធ ទើប គ្មាន ការ បង្រ្កាបពីសមត្ថកិច្ចមូលដ្ឋាន។
បញ្ហាខាងលើនេះប្រជាពលរដ្ឋស្រុកទឹកឈូខេត្តកំពតបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសស្ន ស្នងការ នគរបាល ខេត្តកំពតលោក ម៉ៅច័ន្ទមធុរ៉ា គប្បីចាត់វិធានការ បង្រ្កាបបនល្បែង ខាងលើផង ព្រោះ សព្វថ្ងៃនេះ អ្នកចូល លេងល្បែងមាន ចំនួនកាន់តែច្រើនឡើងៗ ៕